ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាក់ខាន​ដំណើរការ​ជិត​២០​ឆ្នាំ​រថភ្លើង​ផ្លូវដែក​ពោធិ៍សាត់​-​ភ្នំពេញ​ដំណើរការ​វិញ​ហើយ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ខ្ញុំ​ខាន​ឃើញ​រថភ្លើង​ជិត​២០​ឆ្នាំ​ហើយ ថ្ងៃនេះ​ខ្ញុំ​កំពុង​តែ​ចាំ​ជិះ​រថភ្លើង​ដែល​ដំណើរការ​ជា​លើក​ទី​១​ដែល​ចេញពី​ខេត្តពោធិ៍សាត់​ឆ្លងកាត់​ទឹកដី​ខេត្ត​កំពង់​ឆ្នាំ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​រមាស ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ខណៈ​ពួក​គាត់​កំពង់​រង់ចាំ​ខ្យែ​រថភ្លើង​ដែល​កំពុង​ដំណើរការ​សាកល្បង​ជា​លើក​ទី​១​ចេញពី​ទឹកដី​ខេត្តពោធិ៍សាត់​ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ ខ្ញុំ​ខាន​ឃើញ​រថភ្លើង​ជិត​២០​ឆ្នាំ​ហើយ ថ្ងៃនេះ​ខ្ញុំ​កំពុង​តែ​ចាំ​ជិះ​រថភ្លើង​ដែល​ដំណើរការ​ជា​លើក​ទី​១​ដែល​ចេញពី​ខេត្តពោធិ៍សាត់​ឆ្លងកាត់​ទឹកដី​ខេត្ត​កំពង់​ឆ្នាំ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​រមាស ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ខណៈ​ពួក​គាត់​កំពង់​រង់ចាំ​ខ្យែ​រថភ្លើង​ដែល​កំពុង​ដំណើរការ​សាកល្បង​ជា​លើក​ទី​១​ចេញពី​ទឹកដី​ខេត្តពោធិ៍សាត់​ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ ។

បងស្រី​ធូ ធា អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត​ម្រឹ​ប ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​បាន​និយាយ​ឲ្យ​ដឹង​ថា គាត់​ធ្លាប់​ជិះ​រថភ្លើង​រហូត​ដល់​ឆ្នាំ​១៩៩៩ ទើប​គាត់​ឈប់​ជិះ​ហើយ​ជិះ​ចុង​ក្រោយ គឺ​នៅ​ពេល​ដែល​គាត់​យក​កូន​មាន​ជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​រាជធានី​ភ្នំពេញ ។ គាត់​ចាំ​ថា កាលពី​ជិត​២០​ឆ្នាំ​មុន​រថភ្លើង នៅ​ដំណើរការ​គាត់​ធ្លាប់​ជិះ​ញឹកញាប់​ណាស់ ព្រោះ​គាត់​ត្រូវ​ចុះឡើង​ទៅ​ភ្នំពេញ​ក្នុង​មុខរបរ​រកស៊ី ។ ប៉ុន្តែ ប្រមាណ​ជិត​២០​ឆ្នាំ​គាត់​លែង​បាន​ជិះ​រថភ្លើង ព្រោះតែ​រង​ការ​ខូចខាត​ដោយ​កត្តា​ផ្សេង​ៗ ។ ថ្ងៃនេះ​គាត់​រង់ចាំ​ជិះ​រថភ្លើង​ជា​លើក​ដំបូង បន្ទាប់​ពី​ឈប់​ដំណើរការ​ជិត​២០​ឆ្នាំ ។

ប្អូនស្រី ញាស់ សុភា អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា​បាន​និយាយ​ថា គាត់​នៅ​ក្មេង​មិន​ដែល​បាន​ជិះ​រថភ្លើង​ទាល់តែ​សោះ ថ្ងៃនេះ​គាត់​សុំ​ជិះ​ជា​លើក​ទី​១​ហើយ ទោះ​ទៅ​ដល់​រាជធានី​ភ្នំពេញ​យប់​អា​ធ្រា​តុ​យ៉ាងណា​ក្តី​ក៏​គាត់​ត្រូវ​តែ​ចាំ​ជិះ​ឲ្យ​ខាន​តែ​បាន ។

ជាមួយ​គ្នា​នេះ​ដែរ​លោក គុយ ឡេ​ង មេឃុំ​អភិវឌ្ឍន៍​ស្រុក​ទឹកផុស​បាន​និយាយ​ថា ក្នុង​នាម​អាជ្ញាធរ​ឃុំ​អភិវឌ្ឍន៍​ក៏​ដូច​ជា ប្រជាពលរដ្ឋ​ទូ​ទាំង​ឃុំ​សូម​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​យកចិត្តទុកដាក់​កសាង​ហេ​ដ្ឋា​រេច​នា​ផ្លូវថ្នល់​ឡើង​វិញ ពិសេស​ផ្លូវ រថភ្លើង​មួយ​ខ្សែ​នេះ​ដែល​អាកខាន​ដំណើរការ​ជិត​២០​ឆ្នាំ​ហើយ ។ ផ្លូវ​រថភ្លើង​នេះ គឺ​សម្រាប់​បម្រើ​ឲ្យ​វិស័យសេដ្ឋកិច្ច​សម្រាប់​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក ពី​ក្រុងភ្នំពេញ​ដល់​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​លែង​លំបាក​ទៀត​ហើយ ។

ជាមួយ​គ្នា​នេះ​លោក​ជំទាវ តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​មេត្តា​ជួយ​ថែរក្សា​ផ្លូវដែក​របស់​យើង​ឲ្យ​បាន​គង់វង្ស ។ បើ​ឃើញ​មាន​ចំណុច​ខូចខាត​ត្រូវ​រាយ​ការ​ជា​បន្ទាន់ ដល់​អាជ្ញាធរ និង​ដល់​មន្ត្រី​ទទួលខុសត្រូវ​ផ្លូវដែក ដើម្បី​មក​ជួសជុល​ជា​បន្ទាន់ ម្យ៉ាងវិញទៀត​បើ​ឃើញ​មាន​ជនខិលខូច​លួច​យក​សម្ភារ​ផ្សេង​ៗ​ដែល​បម្រើ​ឲ្យ​ការងារ​ផ្លូវដែក​សូម​រាយ​ការ​ជា​បន្ទាន់ ។

សូម​បញ្ជាក់​ថា ការ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​ផ្លូវដែក​ពី​ខេត្តពោធិសាត់​ទៅ​រាជធានី​ភ្នំពេញ​នេះ​មាន​ចម្ងាយ​១៦៦​គីឡូម៉ែត្រ ។ នេះ​ជា​ការ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ដំណាក់កាល​ទី​៣​ក៏​ដូច​ជា លើក​ចុង​ក្រោយ​នៃ​ផ្លូវដែក​ប៉ែក​ទិស​ពាយព្យ​ប្រទេស​កម្ពុជា បន្ទាប់​សម្ភោ​ធ​លើក​ទី​១​កំណាត់​ផ្លូវ​ពី​បាត់ដំបង​ទៅ​ប៉ោយ​ប៉ែ​ត​លើក​ទី​២ ពី​ពោធិ៍សាត់​ទៅ​បាត់ដំបង និង​លើក​ទី​៣ ពី​ពោធិ៍សាត់​មក​រាជធានី​ភ្នំពេញ ។ សង្ឃឹមថា បន្ទាប់​ផ្លូវដែក​ទិស​ពាយព្យ​នេះ​ដំណើរការ​ល្អ​ឡើង​វិញ​ហើយនឹង​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​លើ​វិស័យសេដ្ឋកិច្ច​យ៉ាង​សំខាន់​របស់​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ