ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ថា​ក្លិប​យក្ស​មួយ​នេះ​ត្រៀម​លុយ​មួយ​វ៉ាលិស​ធំ​សម្រាប់​ផ្គាប់ចិត្ត Ronaldo ឆក់​យក​ពី Real

5 ឆ្នាំ មុន

ក្រោយ​ពី​បញ្ចប់​បេសកកម្ម​ដ៏​លឿន​បំផុត​ឱ្យក្រុម​ព័រ​ទុ​យ​ហ្គា​ល់​នៅ World Cup ត្រឹម​វគ្គ ១៦​ក្រុម តារា​ល្បី Ronaldo ថ្មី​ៗ​នេះ​កំពុង​ត្រូវ​បាន​ក្លិប​អុី​តា​លី Juventus តាម​ចែចូវ…

ក្រោយ​ពី​បញ្ចប់​បេសកកម្ម​ដ៏​លឿន​បំផុត​ឱ្យក្រុម​ព័រ​ទុ​យ​ហ្គា​ល់​នៅ World Cup ត្រឹម​វគ្គ ១៦​ក្រុម តារា​ល្បី Ronaldo ថ្មី​ៗ​នេះ​កំពុង​ត្រូវ​បាន​ក្លិប​អុី​តា​លី Juventus តាម​ចែចូវ ។

ប្រភព​ព័ត៌មាន​ពី​វិ​ប​សាយ​កីឡា Goal​ផ្សាយថា ក្លិប​ដែល​មាន​រហស្សនាមថា«​សេះបង្កង់​»
បាន​ត្រៀម​កញ្ចប់​លុយ​៣០​លាន​អឺ​រ៉ូ​ក្នុង​១​ឆ្នាំឱ្យ​កីឡាករ Ronaldo រហូត​ដល់​ឆ្នាំ​២០២២ ។ ខណៈ​ក្លិប​ស្តេច​ស Real Madrid ទារ​១០០ អឺ​រ៉ូ ។

ភ្លាម​ៗ​នេះ សាមីខ្លួន​មិន​ទាន់​ឆ្លើយ​តប​នឹង​ព័ត៌មាន​ដោះ​ដូរ​នេះ​ទេ តែបើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​អេ​ស្ប៉ា​ញ​ថា កិច្ចព្រមព្រៀង​របស់​ម្ចាស់​ពាន​បាល់​មាស Ballon dÓr ៥​ជំនាន់ វ័យ​៣៣ ឆ្នាំ​រូប​នេះ កាន់តែ​ខិត​ជិត​ដល់ទី​បញ្ចប់​ហើយ ។ គួរ​រំលឹក​ថា ប្រធាន​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់​កីឡាករ Ronaldo ​បាន​ដឹកនាំ​ទ័ព​ទៅ​កាន់​បន្ទាយ​វិញក្រោយ​ធ្លាក់ World Cup ត្រឹម​វគ្គ​១៦​ក្រុម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ