ប្តី​ប្រពន្ធ​មួយគូ​វាយ​គ្នា​ដណ្តើម​កូន​ផ្អើល​ដល់​សមត្ថកិច្ច និងអ្នកដំណើរ


រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូ​ឈ្លោះ​ដណ្តើម​កូន​គ្នា​បង្ក​ហិង្សា​ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បុរស​ជា​ប្តី​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​២ ។ ហេតុការណ៍​នេះ​ដែរ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ លើ​ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ប្តី​ប្រពន្ធ​មួយគូ​ដែល​បង្កជម្លោះ​ផ្អើល​ដល់​អ្នកដំណើរ​តាម​ផ្លូវ​ចោមរោម​មើល​ព្រោងព្រាត គឺ​មិន​បាន​ឲ្យ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ជា​ប្តី​មិនដឹង​ថា ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ គឺ​មាន​ស្ថានភាព​ស្រវឹង​ក៏​ស្រាប់តែ​ឃើញ​បុរស​ជា​ប្តី​បាន​ពរ​កូនប្រុស​អាយុ​២​ឆ្នាំ​ដើរមក​កន្លែង​កើតហេតុ រួច​ហើយ​គេ​បានឃើញ​ស្ត្រី​ជា​ប្រពន្ធ​រត់​តាម​ពីក្រោយ​មក​ដណ្តើម​យក​កូន​តែ​ពេល​នោះ​ដែរ​បុរស​ជា​ប្តី​មិន​ព្រម​ប្រគល់​កូន​ឲ្យ​ទៅ​ស្ត្រី​ជា​ប្រពន្ធ​នោះ​ទេ បែរជា​បង្ក​ហិង្សា​វាយ​ស្ត្រី​ជា​ប្រពន្ធ​ថែម​ទៀត ហើយ​ស្រប​ពេល​នោះ​ដែរ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ជួយ​ឃាត់ និង​លួងលោម​យក​កូន​ពី​បុរស​ជា​ប្តី​ប្រគល់​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​វិញ ហើយ​បន្តិច​ក្រោយមក​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​សួរនាំ​តែ​បុរស​រូប​នោះ​បែរជា​ស្រែក​ឡូឡា​មិន​ខ្លាច​សមត្ថកិច្ច​នោះ​ទេ តែ​ទោះជា​យ៉ាងនោះ​បុរស​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​២​តែ​ម្តង ។


ចំណែក​ស្ត្រី​ជា​ប្រពន្ធ​វិញ​សមត្ថកិច្ច​បាន​ឲ្យ​ជិះ​ម៉ូតូឌុប​ទៅ​តាម​ក្រោយ ដើម្បី​ធ្វើការ​សាកសួរ​បន្ត ៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ