ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺចិត្ត​ពេក ប្រធាន​ក្រុម​សា​មូ​រ៉ៃ​ជប៉ុន លាឈប់​ពី​ជម្រើសជាតិ

5 ឆ្នាំ មុន

យោង​តាម​គេហទំព័រ Japan Times បានឱ្យ​ដឹង​ថា ប្រធាន​ក្រុម​សា​មូ​រ៉ៃ​កីឡាករ Makoto Hasebe បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ភ្លាម​ៗ បន្ទាប់​ពី​ដឹកនាំ​កូនក្រុម​ពុំ​បាន​ល្អ ធ្វើ​ឱ្យ​ជប៉ុន​ធ្លាក់​ចេញពី…

យោង​តាម​គេហទំព័រ Japan Times បានឱ្យ​ដឹង​ថា ប្រធាន​ក្រុម​សា​មូ​រ៉ៃ​កីឡាករ Makoto Hasebe បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ភ្លាម​ៗ បន្ទាប់​ពី​ដឹកនាំ​កូនក្រុម​ពុំ​បាន​ល្អ ធ្វើ​ឱ្យ​ជប៉ុន​ធ្លាក់​ចេញពី World Cup ទាំង​មិន​អស់ចិត្ត​ក្រោម​ថ្វី​ជើង​បែ​ល​ហ្ស៊ិ​ក​នៅ​វគ្គ​១៦​ក្រុម ។​

​ប្រធាន​ក្រុម​វ័យ​៣៤​ឆ្នាំ​រូប​នេះ បាន​រៀបរាប់​នៅ​លើ Instagram ថា «​វា​ជា​ពេល​ចុង​ក្រោយ​សម្រាប់​ខ្ញុំ​ចំពោះ​ការ​បង្ហាញខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ ។ ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ចំពោះ​អ្នកគាំទ្រ​ទាំងអស់ ដែល​តែងតែ​លើកទឹកចិត្ត​រហូត​មក​» ។​

គួរ​រំលឹក​ថា ខ្សែបម្រើ Makoto Hasebe ដែល​បច្ចុប្បន្ន​លេង​នៅ​ក្លិប​អា​ល្លឺ​ម៉​ង់ Eintracht Frankfurt ត្រូវ​បាន​ចាត់តាំង​ជា​ប្រធាន​ក្រុម​សា​មូ​រ៉ៃ​នៅ​ព្រឹត្តិការណ៍ World Cup ៣​ដង​មក​ហើយ​ចាប់តាំងពី​រដូវ​កាល ២០១០, ២០១៤ និង​២០១៨​នេះ ខណៈ​ជប៉ុន​មិន​ដែល​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ទាំង​៣​លើក ។​

​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ គឺ​កីឡាករ​ស្នូល​ខាងលើ​បាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​តាំងពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ​ដែល​បង្ហាញខ្លួន​បាន​ចំនួន​១០៨​ប្រកួត ប៉ុន្តែ​រក​គ្រាប់​បាល់​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ ហើយ​មិនមែន​ជា​ការ​ស៊ុត​នៅ World Cup នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ