ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mourinho ថា​ក្រុម​ខ្លាំង​មួយ​នេះ​សម្លឹង​ឃើញ​ឱកាស​មាស​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ World Cup

5 ឆ្នាំ មុន

អ្នកវិភាគ​ព្រឹត្តិការណ៍​ World Cup ឱ្យ​សារព័ត៌មាន​រុ​ស្ស៊ី RT លោក Mourinho លើក​ឡើង​ថា ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​សម្លឹង​ឃើញ​ឱកាស​មាស​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ World…

អ្នកវិភាគ​ព្រឹត្តិការណ៍​ World Cup ឱ្យ​សារព័ត៌មាន​រុ​ស្ស៊ី RT លោក Mourinho លើក​ឡើង​ថា ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​សម្លឹង​ឃើញ​ឱកាស​មាស​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ World Cup ហើយ ។

ការ​លើក​ឡើង​របស់​គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម​វ័យ​៥៥​ឆ្នាំ​រូប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមអង់​​​គ្លេស​ឈ្នះ​ក្រុម​កូ​ឡុំ​ប៊ី​ដោយ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី ៤-៣ ក្នុង​ការ​ប្រកួត​ជម្រុះ​វគ្គ ១៦​ក្រុម​កាលពី​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ ។

Mourinho និយាយ​ថា​ «​យូរ​ឆ្នាំ​មក​ហើយ​ដែល​ក្រុម​អង់គ្លេស​មិន​ធ្លាប់​ឆ្លង​ផុត​វគ្គ​ជម្រុះ​១៦​ក្រុម​ទេ ។ ខ្ញុំ​អាច​និយាយ​បាន​ថា នាវា​អង់គ្លេស​សម្លឹង​ឆ្ពោះទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១៥ កក្កដា ខាង​មុខ​ហើយ​» ​។

គួរ​បញ្ជាក់​ថា ក្រោយ​ឈ្នះ​កូ​ឡុំ​ប៊ី ក្រុមអង់គ្លេស​នឹង​ប៉ះ​ក្រុម​ស៊ុ​យ​អែ​ត​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ខណៈ​ស្ថានភាព​របស់​ក្រុម​តោ​កំណាចពេល​នេះ​ពោរពេញ​ដោយ​ជំនឿ​ចិត្ត និង​ឆ​ន្ទះខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ