ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​មឹក​១​ក្បាល​ទាយ​លទ្ធផលជប៉ុននៅ World Cup គ្មាន​ខុស​ត្រូវ​គេ​ធ្វើ​ស៊ី​ហើយ

5 ឆ្នាំ មុន

សត្វមឹកមួយក្បាលដែលបានទស្សន៍ទាយយ៉ាងត្រឹមត្រូវនូវលទ្ធផលនៃការប្រកួតបាល់ទាត់ពិភពលោកទាំងអស់របស់ជប៉ុនត្រូវបានគេសម្លាប់ធ្វើជាអាហារ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុនមួយបានរាយការណ៍ថា មឹកយក្សប៉ាស៊ីភិចដ៏ធំមួយដែលមានឈ្មោះ រ៉ាប៊ីយ៉ូ (Rabio) ត្រូវបានគេសរសើរថា ជាអ្នកជំនាញខាងទស្សន៍ទាយបន្ទាប់ពីគេពិសោធន៏វានៅក្នុងអាងទឹកមួយ ។ ប៉ុន្តែ…

សត្វមឹកមួយក្បាលដែលបានទស្សន៍ទាយយ៉ាងត្រឹមត្រូវនូវលទ្ធផលនៃការប្រកួតបាល់ទាត់ពិភពលោកទាំងអស់របស់ជប៉ុនត្រូវបានគេសម្លាប់ធ្វើជាអាហារ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុនមួយបានរាយការណ៍ថា មឹកយក្សប៉ាស៊ីភិចដ៏ធំមួយដែលមានឈ្មោះ រ៉ាប៊ីយ៉ូ (Rabio) ត្រូវបានគេសរសើរថា ជាអ្នកជំនាញខាងទស្សន៍ទាយបន្ទាប់ពីគេពិសោធន៏វានៅក្នុងអាងទឹកមួយ ។

ប៉ុន្តែ Rabio ត្រូវបានអ្នកនេសាទម្នាក់ឈ្មោះ Kimio Abe បញ្ជូនទៅលក់តាមទីផ្សារធ្វើជាអាហារទៅវិញ ។ Rabio ត្រូវបានបញ្ជូនទៅទីផ្សារមុនពេលជប៉ុនប្រកួតចាញ់ក្រុមប៉ូឡូញ 1-0 នៅថ្ងៃទី 28 ខែមិថុនា កន្លងមក ។

លោក Kimio Abe ជាម្ចាស់មឹកយក្សមួយក្បាលនេះបាននិយាយថា ការសម្រេចចិត្តរបស់លោកលក់វាទៅអោយទីផ្សារធ្វើជាម្ហូបអាហារ ព្រោះលោកត្រូវការលុយច្រើនជាងដើម្បីជីវភាពរស់នៅ សំខាន់ជាងកិត្តិនាមវីរបុរស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ