ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យ​ហ្វេ​ស​ប៊ុ​ក​កុំ​ចេះ​តែ​ហ៊ាន គេច​ដល់​ជើងមេឃ​ក៏​មិន​រួច​ដែរ !

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ករណី​ហិង្សា​លើ​ក្មេង​ប្រុស​ម្នាក់​កាលពី​ព្រឹក​ថ្ងៃ​៤ កក្កដា ២០១៨ ក្រោយ​ពី​មាន​គេ​ថត​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ជន​ដៃដល់​ត្រូវ​បាន​នគរបាល ក្រុង​ប៉ោយ​ប៉ែ​ត ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​យប់​ថ្ងៃ​ដដែល​ថែម​ទាំង​ជាប់​សារធាតុ​ញៀន​។ ជនសង្ស័យ​ឈ្មោះ…

ខេត្តបន្ទាយមានជ័យ ៖ ករណី​ហិង្សា​លើ​ក្មេង​ប្រុស​ម្នាក់​កាលពី​ព្រឹក​ថ្ងៃ​៤ កក្កដា ២០១៨ ក្រោយ​ពី​មាន​គេ​ថត​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ជន​ដៃដល់​ត្រូវ​បាន​នគរបាល ក្រុង​ប៉ោយ​ប៉ែ​ត ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​យប់​ថ្ងៃ​ដដែល​ថែម​ទាំង​ជាប់​សារធាតុ​ញៀន​។ ជនសង្ស័យ​ឈ្មោះ ចូ​វ ទី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​។

សមត្ថកិច្ច​មិន​បាន​ប្រាប់​អត្តសញ្ញាណ​ក្មេង​ប្រុស​រង​គ្រោះ​ទេ​ដោយ​អះអាង​ថា មិន​ស្គាល់​អត្តសញ្ញាណ ដឹង​ត្រឹមតែ​ថា រឿង​នោះ​កើតឡើង​ដោយសារ​ជន​រង​គ្រោះ​យក​ខោ​ជនសង្ស័យ​ស្លៀក ទើប​ខឹង​ឈាន​ដល់​អំពើ​ហិង្សា​។ សមត្ថកិច្ច​បន្ត​ថា ករណី​ហិង្សា​ខាងលើ កើតឡើង​នៅ​ក្រោយ​ស្ថានីយ រថភ្លើង​ក្នុងភូមិ និង​សង្កាត់​ប៉ោយ​ប៉ែ​ត កាលពី​ម៉ោងជាង​៩​ព្រឹក​។ អ្វី​ដែល​កាន់តែ​វ័ណ្ឌក​ទៅ​ទៀត​នោះ ជនសង្ស័យ​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ធ្វើតេស្ត​ទឹកនោម​ស្រាប់តែ​ជាប់​សារធាតុ​ញៀន​។

ករណី​ខាងលើ​ប្រភព​ថា សមត្ថកិច្ច​រក​ឃើញ​ជនសង្ស័យ​ដោយសារ​មាន​គេ​ថត​សកម្មភាព ជន​ដៃដល់​ប្រើ​ហិង្សា​លើ​ក្មេង​រង​គ្រោះ​ហើយ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ជនសង្ស័យ​មិន​ត្រឹម​ជាប់ចោទ​ប្រើ​អំពើ​ហិង្សា​ទេ ថែម​ទាំង​ជាប់​សារធាតុ​ញៀន​ទៀត​។ លោក​បញ្ជាក់​ថា ក្រោយ​ធ្វើ​កំណត់ហេតុ​សួរនាំ​រួច និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ