ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EZECOM អបអរសាទរ​ជ័យ​លា​ភី​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

ព្រឹត្តិការណ៍​ប្រកាស​ជ័យ​លា​ភី និង​ប្រគល់​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា ប្រចាំឆ្នាំ ២០១៨ ទើបតែ​បាន​កន្លង​ទៅ កាលពី​ថ្ងៃ​សៅរ៍ ទី​៣០ មិថុនា ថ្មី​ៗ​នេះ​។ ដោយ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ…

ព្រឹត្តិការណ៍​ប្រកាស​ជ័យ​លា​ភី និង​ប្រគល់​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា ប្រចាំឆ្នាំ ២០១៨ ទើបតែ​បាន​កន្លង​ទៅ កាលពី​ថ្ងៃ​សៅរ៍ ទី​៣០ មិថុនា ថ្មី​ៗ​នេះ​។ ដោយ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ក្រុម​សហគ្រិន​ជ័យ​លា​ភី​ឆ្នាំ​នេះ បាន​ទទួល​ពានរង្វាន់​សរុប ៥ គឺ ពានរង្វាន់​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម ពាន​រង្វាន់​សហគ្រិន​ឆ្នើម​ផ្នែក​សង្គម ពានរង្វាន់​វៃឆ្លាត​ផ្នែក​បច្ចេកវិទ្យា និង​ពានរង្វាន់​អាជីវកម្ម​ថ្មី​ទើប​បង្កើត​។

ក្នុង​នាម​ជា​ក្រុមហ៊ុន​សេវា​អ៊ីនធឺណិត​ឈានមុខ​គេ​នៅ​កម្ពុជា និង​ជា​អ្នក​ឧបត្ថម្ភ​ធំ​មួយ​ក្នុង​ព្រឹត្តិការណ៍​នេះ ក្រុមហ៊ុន EZECOM សូម​ចូលរួម​អបអរសាទរ​ចំពោះ​ក្រុម​ជ័យ​លា​ភី​ទាំង​អស់ ដែល​បាន​បញ្ចេញស្នាដៃ និង​គំនិត​ប្រាជ្ញា​រៀបចំ​គម្រោង​អាជីវកម្ម​បាន​យ៉ាង​ល្អ និង​គួរ​ទាក់ទាញ​ជាទី​បំផុត​។

ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៥ ដោយ​សមាគម​សហ​គ្រិន​វ័យក្មេង​កម្ពុជា (YEAC) និង​អង្គការ JCI Cambodia ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ព្រមទាំង​ក្រសួងពាណិជ្ជកម្ម​។ ព្រឹត្តិការណ៍​ពានរង្វាន់​សហ​គ្រិន​​វ័យក្មេង មានការ​ទទួលស្គាល់​និង​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ ទាំង​ពី​វិស័យ​ឯកជន​និង​មិនមែន​ឯកជន ក្នុង​ភាព​ជា​ពានរង្វាន់​សហគ្រិន​ប្រចាំឆ្នាំ ធំ​ជាងគេ​នៅ​កម្ពុជា​។

ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា មាន​គោលបំណង​លើកកម្ពស់​សហគ្រិនភាព​ក្នុង​ចំណោម​យុវជន​កម្ពុជា ក៏​ដូច​ជា​ផ្តល់​ឱកាស​និង​វេទិកា​សម្រាប់​យុវជន​រៀបចំ​គម្រោង​អាជីវកម្ម​ល្អ​ៗ ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ផង​ដែរ​។ បន្ថែម​ពី​នេះ ព្រឹត្តិការណ៍​នេះ​ក៏​ជា​ឱកាស​ទាក់ទាញ​អាជីវកម្ម​និង​ការ​វិនិយោគ​ថ្មី​ៗ ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

EZECOM ផ្តោត​ការ​យកចិត្តទុកដាក់​ជា​សំខាន់​លើ​ការ​ជំរុញ​ការ​អភិវឌ្ឍ​នៃ​វិស័យ​បច្ចេក​វិទ្យា សេវាកម្ម និង​អាជីវកម្ម ដែល​ជា​វិស័យ​ចម្បង​ៗ​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ EZECOM តែង​បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្រុម​សហគ្រិន​វ័យក្មេង និង​អាជីវ​កម្ម​ថ្មី​ទើប​បង្កើត ព្រោះ​យើង​ជឿជាក់​ថា យុវជន​ដែល​ពោរពេញ​ដោយ​សក្តានុពល​ដូច​ជា​ពួក​គាត់ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​អនាគត​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ក៏​ដូច​​ជា​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ឆាក​ពិភព​លោក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ