ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចឹ​ង​តើ! ទើប​មិន​លើកលែង​ឱ្យសូម្បី​តែ​តូប​ដ៏​​កំសត់ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ តូប​លក់ដូរ​គ្រឿង​ហូប​របស់​បុរស​ម្នាក់​ដែល​ចាក់សោ​ទុក​ចោល​នៅ​ក្បែរផ្លូវ​ចាក់​បេតុង​មួយ​កន្លែង លើ​តំបន់​រមណីយដ្ឋាន​ភ្នំ​យ៉ា​ត ត្រូវ​បាន​គេ​លួច​ដុត​បណ្តាល​ឱ្យ​ឆេះ​ខូចខាត​អស់​ខ្ទេចខ្ទី​ទាំងស្រុង​គ្មាន​សល់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ជាប់​នឹង​ផ្លូវ​ចាក់​បេតុង​មួយ​កន្លែង…

ខេត្ត​ប៉ៃលិន ៖ តូប​លក់ដូរ​គ្រឿង​ហូប​របស់​បុរស​ម្នាក់​ដែល​ចាក់សោ​ទុក​ចោល​នៅ​ក្បែរផ្លូវ​ចាក់​បេតុង​មួយ​កន្លែង លើ​តំបន់​រមណីយដ្ឋាន​ភ្នំ​យ៉ា​ត ត្រូវ​បាន​គេ​លួច​ដុត​បណ្តាល​ឱ្យ​ឆេះ​ខូចខាត​អស់​ខ្ទេចខ្ទី​ទាំងស្រុង​គ្មាន​សល់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ជាប់​នឹង​ផ្លូវ​ចាក់​បេតុង​មួយ​កន្លែង នៅ​តំបន់​រមណីយដ្ឋាន​ភ្នំ​យ៉ា​ត ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់​តូប​លក់ដូរ​គ្រឿង​ហូប​ដែល​ត្រូវ​គេ​លួច​ដុត​នេះ ប្តី​ឈ្មោះ សំ ញ៉ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ម៉ៅ យ៉ា​រ៉ា​ន់ អាយុ​៥៤​ឆ្នាំ មានកូន​ស្រី​៣​នាក់ ប្រកប​របរ​លក់ដូរ​គ្រឿង​ហូប​នៅ​ពេល​ល្ងាច រស់នៅ​ក្នុងភូមិ​សង្កាត់​ខាងលើ ។ប្រភព​ព័ត៌មាន​ពី​បុរស​ចំណាស់​ដែល​ជា​ម្ចាស់​តូប​ខាងលើ​បាន​រៀបរាប់​ទាំង​ហួសចិត្ត​ថា គាត់​បាន​ប្រកប​របរ​លក់ដូរ​គ្រឿង​ហូប​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​លេង​កំសាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ភ្នំ​យ៉ា​ត​អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដោយ​មាន​លក់​ប្រហិត​ចៀន ពង​ទា​ស្ងោរ ពង​ទា​កូន បុកល្ហុង ភេសជ្ជ​: និង​គ្រឿង​ហូប​ផ្សេង​ៗ ជា​ច្រើន​ទៀត ។ គាត់​បន្ត​ទៀត​ថា ការ​លក់ដូរ​នេះ​ចាប់ផ្តើម​តែ​ពេល​រសៀល​រហូត​ដល់​ពេល​ព្រលប់​បន្តិច​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​អត់​មាន​អ្នក​ដេកចាំ​នៅ​តូប​នោះ​ឡើយ ព្រោះ​កូន​ៗ របស់​គាត់​សុទ្ធតែ​ស្រី​ទាំង​បី​នាក់ ។ ការ​សង់​ធ្វើ​កូន​តូប​​តូច​មួយ​នៅ​ក្បែរផ្លូវ​ចាក់​បេតុង​តំបន់​ទេសចរ​ភ្នំ​យ៉ា​ត​នេះ មិន​ធ្លាប់​ទទួល​បានការ​ស្ងប់ចិត្ត​នោះ​ទេ ដោយសារ​តែ​មាន​គេ​តែងតែ​លួច​គាស់​យក​សម្ភារ​ផ្សេង​ៗ ដូច​ជា​លួច​កៅអី លួច​ទឹក​សុទ្ធ លួច​កាត់​ខ្សែភ្លើង វាយ​បំបែក​អំ​ពូ​ល​ភ្លើង​ចោល និង​ផ្កាប់​តុ វាយបំបាក់​បំបែក​គ្រែ​ជាដើម ។

គាត់​បញ្ជាក់​ថា ការ​លក់ដូរ​នេះ មាន​មនុស្ស​ច្រើន​គ្នា តែ​តូប​របស់​គាត់​ហាក់ដូចជា​លក់ដាច់​ច្រើន​ជាងគេ ដោយ​ក្នុង​១​យប់​ៗ​អាច​រក​ប្រាក់​ចំណូល​បាន​ចាប់ពី​៣០​ទៅ​៤០​ម៉ឺន​រៀល​ផង​ដែរ ។ ដូច្នេះ​ហើយ​មិនដឹង​ថា​ជា​ការ​ច្រណែនឈ្នានីស ឬ​មក​ពី​បញ្ហា​ក្មេង​ទំនើង​ទាស់ចិត្ត​របស់​ពួក​គេ​នោះ​ទេ បានជា​តែងតែ​នាំ​គ្នា​អុកឡុក និង​លួច​ដុត​តូប​​កំសត់​របស់​គាត់​ចោល​កាលពី​ម្សិលមិញ​បែប​នេះ បណ្តាល​ឱ្យ​ឆេះ​កៅអី​ជ័រ​អស់​ជាង​៤០​កៅអី ឆេះ​ចាន ឆ្នាំង គ្រឿង​ហូប ទឹក​សុទ្ធ ព្រមទាំង​សម្ភារ​:​ផ្សេង​ៗ ជា​ច្រើន​ទៀត សរុប​ទាំងអស់​គិត​ជា​លុយ ប្រហែល​១៥០០​ដុល្លារ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ គាត់​មិន​ព្រម​ឈប់​លក់ដូរ​នៅ​លើ​ភ្នំ​រមណីយដ្ឋាន​ខាងលើ​ឡើយ ព្រោះ​ការ​លក់ដូរ​នេះ​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​របស់​គាត់​ផង​ដែរ ដោយ​គាត់​កំពុង​ឱ្យ​ជាង​រៀបចំ​ផ្សា​ដែក ដើម្បី​ធ្វើ​រោង​សា​ជា​ថ្មី​ឡើង​វិញ ហើយ​គាត់ នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល​ប៉ៃលិន​ឱ្យ​ស្វែងរក​អ្នក​ដែល​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​គាត់ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ