ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ក្តី​សន្តោស​ទើបបាន​សុខ

5 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ ទ្រង់​សម្តែង​ថា សន្តុដ្ឋី បរមំ សុ​ខំ ប្រែ​ថា ការ​សន្តោស គឺជា​សេចក្តីសុខ​ដ៏​ឧត្តម​។ បើនិយាយពីការងារក្នុងអង្គភាពវិញ ប្រសិនបើបុគ្គលិកគ្រប់ផ្នែកមិនមានការសន្តោសឱ្យគ្នាទេ…

ព្រះសម្មាសម្ពុទ្ធ ទ្រង់​សម្តែង​ថា សន្តុដ្ឋី បរមំ សុ​ខំ ប្រែ​ថា ការ​សន្តោស គឺជា​សេចក្តីសុខ​ដ៏​ឧត្តម​។ បើនិយាយពីការងារក្នុងអង្គភាពវិញ ប្រសិនបើបុគ្គលិកគ្រប់ផ្នែកមិនមានការសន្តោសឱ្យគ្នាទេ នឹងអាចមានការរង្គោះរង្គើផ្ទៃក្នុងស្ថាប័ន ឈានទៅរកការបែកបាក់សាមគ្គីភាពមិនខាន។ សន្តោស​នោះ​មាន​៣​យ៉ាង​គឺៈ

១-​ស​កេ​ន សន្តោសៈ ត្រេកអរ​តាម​ផ្លូវ​ដែល​ខ្លួន​មាន ឧទាហរណ៍ ប្រទេស​យើង​ផលិត​របស់​ណាមួយ យើង​ក៏​ទិញ​របស់​នោះ​យក​មក​ប្រើប្រាស់ ដោយ​មិន​ទិញ​នូវ​របស់​ដែល​នាំ​មក​ពី​ស្រុក​ក្រៅ​ឡើយ​។ បែប​នេះ​ហៅ​ថា សន្តោស​ចំពោះ​របស់​ដែល​ខ្លួន​មាន​។

២-​ស​ន្តេ​ន សន្តោសៈ ត្រេកអរ​ចំពោះ​របស់​ដែល​ខ្លួន​បាន ឧទាហរណ៍ យើង​ធ្វើការ​មាន​ប្រាក់ខែ​ល្មមតែ​ទិញ​កង់​១​ជិះ តែ​យើង​បែរជា​ចង់បាន​ម៉ូតូ​រហូត​រសាប់រសល់​ខូចចិត្ត ថ្វី​ត្បិត​តែ​ដឹងខ្លួន​ថា មិន​បាន​ទេ​ក៏​ដោយ​។ បែប​នេះ​ហៅ​ថា មិន​មាន​សន្តោស​ចំពោះ​របស់​ដែល​ខ្លួន​មាន ។

៣-​ស​មេន សន្តោសៈ ត្រេកអ​ចំពោះ​ការ​គួរ​។ ឯការ​គួរ​នោះ​គឺ គួរ​ដល់​ឋានៈ ឧទាហរណ៍ ឋានៈ​យើង​ជា​ជនភៀសខ្លួន យើង​ត្រូវ​នៅផ្ទះ​ស្លឹក បើ​ទោះជា​យើង​មាន​ប្រាក់​កាក់ ក៏​យើង​មិន​អាច​ធ្វើ​ភូមិ​គ្រឹះ​បាន​ដែរ​។ ការ​ដែល​យើង​អាច​រស់នៅ​ក្នុងផ្ទះ​ស្លឹក​នោះ ហៅ​ថា យើង​មាន​សន្តោស​សមគួរ​ដល់​ឋានៈ​យើង​។ មួយទៀត សមគួរ​ដល់​កម្លាំង ឬ​សមគួរ​ដល់​សមត្ថភាព ឧទាហរណ៍ ជន​ដែល​មាន​សមត្ថភាព​លើក​ដែក​បាន​តែ​៥០​គីឡូក្រាម តែ​តូចចិត្ត​ដែល​ខ្លួន​លើក​មិន​បាន​៨០​គីឡូក្រាម​ដូច​គេ ឈ្មោះ​ថា ខ្វះ​សន្តោស​សមគួរ​ដល់​សមត្ថភាព​។

ន័យ​មួយទៀត​បង្ហាញ​ថា គួរ​ដល់​កិត្តិយស ឧទាហរណ៍​យើង​ជា​មនុស្ស​ស្អាតស្អំ ដែល​គេឯង​ស្គាល់ និង​ផ្តល់​កិត្តិយស​ឱ្យ​គ្រប់​គ្នា​។ ពេល​មួយ គេ​យក​លុយ​មក​សូកប៉ាន់ បើ​យើង​យក​លុយ​នោះ​នឹង​ធ្វើ​ឱ្យ​កិត្តិយស​យើង​ខូច និង​បាន​ឈ្មោះ​ថា​យើង​គ្មាន​សេចក្តី​សន្តោស​សមគួរ​ដល់​កិត្តិយស​របស់​យើង ។