ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! លិច​សាឡា​ង​​ស្លា.ប់​យ៉ាងតិច​២៤​នាក់​ ​បាត់​ខ្លួន​ជាច្រើន​នាក់ (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ​៖ ​បណ្ដា​អ្នក​ទទួលខុសត្រូវ​មូល​ដ្ឋា​ន ​បាន​គូស​បញ្ជា​ក់ថា មាន​​មនុស្ស​​យ៉ាងតិច​២៤​នាក់ ក្នុង​នោះ​មាន​កុមារ​ជាច្រើន​នាក់​ផង​ដែរ ​ត្រូវត្រូវ​​ស្លាប់​កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ២០១៨ ដោយសារ​ការ​លិច​សាឡា​ង​មួយ​គ្រឿង​ក្នុង​ដែនទឹក​នៃ​ឆ្នេរ​សមុទ្រ​​ឥណ្ឌូ​ណេ​ស៊ី។​…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ​៖ ​បណ្ដា​អ្នក​ទទួលខុសត្រូវ​មូល​ដ្ឋា​ន ​បាន​គូស​បញ្ជា​ក់ថា មាន​​មនុស្ស​​យ៉ាងតិច​២៤​នាក់ ក្នុង​នោះ​មាន​កុមារ​ជាច្រើន​នាក់​ផង​ដែរ ​ត្រូវត្រូវ​​ស្លាប់​កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ២០១៨ ដោយសារ​ការ​លិច​សាឡា​ង​មួយ​គ្រឿង​ក្នុង​ដែនទឹក​នៃ​ឆ្នេរ​សមុទ្រ​​ឥណ្ឌូ​ណេ​ស៊ី។​ ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ខិតខំ​យ៉ាង​សកម្ម ​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​ជាង​៤០​នាក់​ទៀត​ដែល​បាត់​ខ្លួន​។

គ្រោះថ្នាក់​នេះ​កើត​មាន​ក្នុង​ថ្ងៃ​ដែល​គេ​ប្រកាសពី​ការ​ឈប់​តាម​រក​មនុស្ស​១៦៤​នាក់​ដែល​បាត់​ខ្លួន​ក្រោយ​ពីសា​ឡា​ង​មួយទៀត​លិច កាលពី​ស​ប្ដា​ហ៍​មុន នៅ​កោះ​ស៊ូ​ម៉ា​ត្រា ​ក្នុង​បឹង​តូ​បា​ជា​បឹង​ធំ ​ហើយ​ជ្រៅ​ជាងគេ​បំផុត​លើ​ពិភពលោក​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​លោក SUTO PURWO NUGROHO អ្នកនាំពាក្យ​នៃ​ទីភ្នាក់ងារ​ជាតិ​​ឥណ្ឌូ​ណេ​ស៊ី ទទួល​បន្ទុក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​​ថ្លែង​ថា សាកសព​មនុស្ស​២៤​នាក់​ត្រូវ​បាន​រក​ឃើញ ចំណែក​មនុស្ស​៧៤​នាក់​រក​ឃើញ​នៅ​រស់ ប៉ុន្តែ​មនុស្ស​៤១​នាក់​នៅ​​បាត់​ខ្លួននៅ​ឡើយ​។

លោក​បន្តថា ​សាឡា​ង​នេះ​លិច ​ព្រោះ​មាន​ភ្លៀង ​ព្រមទាំង​ខ្យល់​ខ្លាំង​ និង​រលក​ធំ​ៗ​។​ ហើយ​សរុប​មនុស្ស​១៣៩​នាក់​ និង​រថយន្ត​៤៨​គ្រឿង​មាន​ចុះ​ក្នុង​ប​ញ្ជីដឹក​ក្នុង​សាឡា​ង​នោះ​ផង​ដែរ។ ចំណែក​​រថយន្ត​មួយ​ចំនួន​ធ្លាក់​ទៅ​ក្នុង​ទឹកសមុទ្រ​មុន​នាវា​លិច ព្រោះ​រលក​​ធំ​ៗ​បោក​ខ្លាំង​ពេក។

នាវា​ខាងលើ​​ដែល​មាន​បណ្ដោយ​៤៨​ម៉ែត្រ​នោះ​ បាន​ធ្វើ​ដំណើរ​ពី​កោះ​CELEBES​ ខេត្ត​ស៊ូ​ឡា​វេស៊ី ទៅ​កាន់​កោះ​ជិតខាង​ SELAYAR​ ហើយ​ជួប​ប្រទះ​ភ្លាម​ៗ​នូវ​ការ​បោកបក់​របស់​​ខ្យល់​យ៉ាង​ខ្លាំង ​និង​ការ​វាយប្រហារ​ដោយ​រលក​ធំ​ៗ​។ ​

បើ​បណ្ដា​រូបភាព​នៃ​ការ​លិច​នាវា​នេះ បង្ហាញ​ពួក​អ្នកដំណើរ​នាំ​គ្នា​រត់​ចេញពី​ផ្នែក​នាវា KM LESTARI ដែល​កំពុង​លិច ខណៈ​រលក​ធំ​ៗ​បោក​លើ​បណ្ដា​រថយន្ត​កាំ​មី​ញ៉ុ​ង ​ព្រមទាំង​រថយន្ត​​ឯទៀត​ៗ​ ស្ថិត​លើ​នាវា​នៅ​កន្លែង​មួយ​ចម្ងាយ​៣០០​ម៉ែត្រ​ពី​ឆ្នេរសមុទ្រ​កោះ​CELEBES​។​ ក្រុម​នាវា​តូច​ៗ​ប៉ុនប៉ង​ជួយ​សង្គ្រោះ​ពួក​អ្នកដំណើរ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង រារាំង​​នាវា​ធំ​ៗ​ពិបាក​ចូល​ទៅ​ក្បែរ​ ហើយ​បណ្ដា​អ្នកដំណើរ​មាន​ពាក់អាវ​ពោង​៕ វីដេអូ​ដក​ស្រង់​ចេញពី​ ៖

https://www.youtube.com/watch?v=akU2w5oEUgU

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ