ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ខ្មែរ​៣​នាក់រ​ត់រក​សមត្ថកិច្ច​ថៃ​ឱ្យ​ជួយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍​បឋមបាន​ឱ្យ​ដឹង​ថា​ ក្មេង​ស្រី​ខ្មែរ​ចំនួន​៣​នាក់​ត្រូវ​បាន​ភាគី​ថៃ​ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រគល់​ឲ្យ​មណ្ឌល​សំចត​នៃ​ក្រសួង​សង្គមកិច្ច​អតីត​យុវជន​និង​យុវ​និ​តិ​សម្បទា​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា ឆ្នាំ​២០១៨ បន្ទាប់​ពី​ពួក​គេ​រត់​ចេញពី​កន្លែងធ្វើការ​រក​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ថៃ​។ក្មេង​ស្រី​ជា​ជន​រង​គ្រោះ​ទាំង​៣​នាក់​នេះ​រួម​មាន ១-​ឈ្មោះ​ព្រំ សុ​ភ័​ណ អាយុ​១៥​ឆ្នាំ…

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍​បឋមបាន​ឱ្យ​ដឹង​ថា​ ក្មេង​ស្រី​ខ្មែរ​ចំនួន​៣​នាក់​ត្រូវ​បាន​ភាគី​ថៃ​ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រគល់​ឲ្យ​មណ្ឌល​សំចត​នៃ​ក្រសួង​សង្គមកិច្ច​អតីត​យុវជន​និង​យុវ​និ​តិ​សម្បទា​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា ឆ្នាំ​២០១៨ បន្ទាប់​ពី​ពួក​គេ​រត់​ចេញពី​កន្លែងធ្វើការ​រក​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ថៃ​។ក្មេង​ស្រី​ជា​ជន​រង​គ្រោះ​ទាំង​៣​នាក់​នេះ​រួម​មាន ១-​ឈ្មោះ​ព្រំ សុ​ភ័​ណ អាយុ​១៥​ឆ្នាំ ២-​ឈ្មោះ​រឿ​ន ស្រី​លាភ អាយុ​១៣​ឆ្នាំ និង​៣-​ឈ្មោះ​អ៊ែ​ល មួយ​គៀង អាយុ​១៦​ឆ្នាំ ។ ពួក​គេ​ទាំង​៣​នាក់​ជា​សាច់ញាតិ​នឹង​គ្នា រស់នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ជន​រង​គ្រោះ​ទាំង​៣​នាក់​នេះ​បាន​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​តាម​រយៈ​មេខ្យល់​យក​ទៅ​ឲ្យ​ស៊ីឈ្នួល​លក់​ផ្កា​ឲ្យ​ជនជាតិ​ថៃ លុះ​ពួក​គេ​ជួប​ការ​លំបាក​ក៏​រត់​ចេញពី​កន្លែងធ្វើការ​ទៅ​ឲ្យ​តម្រួត​ថៃ​ជួយ​ហើយ​សមត្ថកិច្ច​ថៃ​ក៏​ទាក់ទង​ប្រគល់​ជន​រង​គ្រោះ​ទៅ​ឲ្យ​ក្រសួង​សង្គមកិច្ច​ថៃ​ប្រចាំ​នៅ​ខេត្ត​សុ​រ៉ា​ថា​នី​ស្នាក់​នៅ​មួយ​រយៈ ទើប​បញ្ជូន​មក​កម្ពុជា​ថ្ងៃនេះ ។លោកស្រី​ឈា ម៉ា​និ​ត ប្រធាន​មជ្ឈមណ្ឌល​សំចត​នៃ​ក្រសួង​សង្គមកិច្ច (​ក​សអយ​) ប្រចាំ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​ថា ក្រសួង​សង្គមកិច្ច​ថៃ​ថែម​ទាំង​តវ៉ា​យក​ប្រាក់​កម្លាំង​ពលកម្ម​បាន​គ្រប់​ចំនួន​ឲ្យ​ជន​រង​គ្រោះ​វិញ​ផង​ដែរ ។ លោកស្រី​ប្រាប់​ថា មុន​ការ​បញ្ជូន​ក្មេង​ៗ​ទាំង​៣​នាក់​នេះ ភាគី​ថៃ​គេ​បាន​បញ្ជូន​ឯកសារ​មក លុះ​លោកស្រី និង​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ជួប​ជាមួយ​ឪ​ពុក​ម្តាយ​ពួក​គេ​ដល់​លំនៅ​ដ្ឋា​ន ទើប​ដឹង​ថា កន្លង​មក​ឪ​ពុក​ម្តាយ​ក្មេង​ៗ​ទាំង​៣​នាក់​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ចោទ​មេខ្យល់​នាំ​កូន​ៗ​របស់​ពួក​គាត់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ និង​អំពាវនាវ​ឲ្យ​ជួយ​ផង​ដែរ ។លោកស្រី​បន្ត​ថា កន្លង​មក​ក្មេង​រង​គ្រោះ​ដែល​ភាគី​ថៃ​ធ្វើ​មាតុភូមិនិវត្តន៍​មក ខាង​លោកស្រី​តែងតែ​ទំនាក់ទំនង​យក​ក្មេង​ៗ​ទាំងនោះ​ប្រគល់​ឲ្យ​អង្គការ​ដៃគូ​នានា​នៅ​ក្នុង​ខេត្ត ឬ​ទីក្រុង​ភ្នំពេញ​ដើម្បី​បាន​រៀន​នូវ​ជំនាញ​វិជ្ជាជីវៈ​ផ្សេង​ៗ ។ ដោយឡែក​ក្មេង​ស្រី​ទាំង​៣​នាក់​ខាងលើ​ដោយសារ​ពួក​គេ​មាន​ជំនាញ ហើយ​មិន​ចង់ទៅ​រស់នៅ​រៀន​ជំនាញ​អ្វី​នោះ​ទេ​គឺ​ពួក​គេ​សុំ​ទៅ​លំនៅ​ដ្ឋា​ន​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ដើម្បី​បង្កើត​មុខរបរ​រៀងខ្លួន​ៗ​ ។ ព័ត៌មានលម្អិតនឹង​មានផ្សាយ​នៅលើ​ទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ