ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អង់គ្លេស​ខឹងសម្បា​យ៉ាង​ខ្លាំង​ព្រោះ​មិន​ទទួល​បាន​យុត្តិធម៌​ពី VAR

5 ឆ្នាំ មុន

យោងតាមមតិជាច្រើនដែលគាំទ្រក្រុមអង់គ្លេសបានឱ្យដឹងថា លោក Mark Clattenburg ដែលជាអាជ្ញាកណ្តាលរូបនេះគួរតែបានឃើញកីឡាករខ្សែការពារកូឡុំប៊ី Wilmar Barrios ប្រព្រឹត្តអំពើហិង្សាទៅលើខ្សែបម្រើ Jordan Henderson…

យោងតាមមតិជាច្រើនដែលគាំទ្រក្រុមអង់គ្លេសបានឱ្យដឹងថា លោក Mark Clattenburg ដែលជាអាជ្ញាកណ្តាលរូបនេះគួរតែបានឃើញកីឡាករខ្សែការពារកូឡុំប៊ី Wilmar Barrios ប្រព្រឹត្តអំពើហិង្សាទៅលើខ្សែបម្រើ Jordan Henderson របស់ក្រុមអង់គ្លេស ។

ផ្អែកទៅលើរូបភាពជាច្រើនពីវីដេអូក្នុងការប្រកួតគេឃើញខ្សែការពារកូឡុំប៊ី Barrios បានបោកក្បាលរបស់គាត់ទៅនឹងទ្រូងរបស់ Henderson នៅនាទី៤១ ប៉ុន្តែបន្ទាប់ពីការប្រព្រឹត្ដហិង្សានេះមកគាត់ត្រូវបានអាជ្ញាកណ្តាលពិន័យកាតលឿងមួយ ។

ឯអាជ្ញាកណ្តាល Clattenburg បានទទួលស្គាល់ការសំរេចចិត្តរបស់លោកថា ពិតជាខុស កីឡាករកូឡុំប៊ីរូបនោះគួរតែត្រូវពិន័យកាតក្រហម ។ លោកបានក៏ប្រាប់ទៅ ITV ថា ច្បាស់ណាស់អង់គ្លេសមិនទទួលបានយុត្តិធម៌ពីប្រព័ន្ធ VAR នោះទេ ។ ហើយលោកក៏មិនបានឃើញវីដេអូនោះផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ