ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈប់​ចាំ​ទម្លាក់​ត្រី​ឱ្យ​ម៉ូយ​សុខ​ៗ មួយសន្ទុះក្រោយមក…គួរ​ឱ្យ​រន្ធត់​ 

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ត្រី​មួយ​គ្រឿង​ឈប់​ចាំ​ទម្លាក់​ត្រី​អោយ​ម៉ូយ​ត្រូវ​បាន​រថយន្ត​កុងតឺន័រ​បុក​ពីក្រោយ បណ្តាល​អោយ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​យឿ​ត្រី​ព្រែក​ភ្នៅ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ត្រី​មួយ​គ្រឿង​ឈប់​ចាំ​ទម្លាក់​ត្រី​អោយ​ម៉ូយ​ត្រូវ​បាន​រថយន្ត​កុងតឺន័រ​បុក​ពីក្រោយ បណ្តាល​អោយ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​យឿ​ត្រី​ព្រែក​ភ្នៅ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ភ្នៅ ខណ្ឌ​ព្រែក​ភ្នៅ ។ ជន​បង្ក​ជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ឈ្មោះ​អឿ សា​វុ​ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ដុះ ឃុំ​ស្វាយ​អំពៀ ស្រុក​បរ​សែត ខេត្តកំពង់ស្ពឺ ។ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​យិ​ន ចាន់​ធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលៀប្អៀ ខេត្តកំពង់ឆ្នាំង​។តាម​ប្រភព​ព​័​ត៌​មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ២A-០៥៤៥ ជា​រថយន្ត​ដឹក​ត្រី​ដែល​ឈប់​ចាំ​ទម្លាក់​ត្រី​ឱ្យ​ម៉ូយ មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ជា​រថយន្ត​កុងតឺន័រ​ដែល​អ្នកបើក
បរ​រថយន្ត​ស្រវឹង​បើក​ក្នុង​ល្បឿន​លឿន​ពី​ស្ពាន​ព្រែក​ភ្នៅ​មក​ដល់​ចំណុច​កើតហេតុ​ក៏​រេ​ចង្កូត​ទៅ​បុក​គូទ​រថយន្ត​ដឹក​ត្រី​ពេញទំហឹង បណ្តាល​អោយ​អ្នក​អង្គុយ​នៅ​ពីលើ​រថយន្ត​កៀប​ស្លាប់​នៅ​លើ​ធុង​ដាក់​ត្រី រីឯ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ភ្នៅ ចំណែក​សព​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ក្រោយ​ពេល​កើតហេតុ រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ