ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ​គ្រូបង្វឹក​ក្រុម​ពពក​.​សអា​ហ្ស​ង់​ទី​ន​ប្រកាស​ដំណឹង​អាក្រក់​មួយ​ហើយ

5 ឆ្នាំ មុន

យោង​តាម​របាយការណ៍​ដែល​ចុះ​ផ្សាយ​ដោយ​គេហទំព័រ The Sun នា​ពេល​ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា គ្រូបង្វឹក​អា​ហ្ស​ង់​ទី​ន​លោក Jorge Sampaoli គ្រោង​នឹង​លាលែង​ពី​តំណែង​របស់​ខ្លួន​ក្នុង​ស​ប្តា​ហ៍​នេះ​បន្ទាប់​ពី​ដឹកនាំ​ក្រុម​ពពក​.​ស​ធ្លាក់​ចេញពី World Cup…

យោង​តាម​របាយការណ៍​ដែល​ចុះ​ផ្សាយ​ដោយ​គេហទំព័រ The Sun នា​ពេល​ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា គ្រូបង្វឹក​អា​ហ្ស​ង់​ទី​ន​លោក Jorge Sampaoli គ្រោង​នឹង​លាលែង​ពី​តំណែង​របស់​ខ្លួន​ក្នុង​ស​ប្តា​ហ៍​នេះ​បន្ទាប់​ពី​ដឹកនាំ​ក្រុម​ពពក​.​ស​ធ្លាក់​ចេញពី World Cup ត្រឹម​វគ្គ​១៦​ក្រុម ។

ប្រភព​ដដែល​នេះ​បានឱ្យ​ដឹង​ទៀត​ថា គ្រូបង្វឹក​វ័យ​៥៨​ខាងលើ​នឹង​ធ្វើការ​សម្រេច​ចិត្តជា​ផ្លូវការ​នៅ​ថ្ងៃនេះ ឬ​អាច​ថ្ងៃស្អែក ក្រោយ​ជួប​ប្រជុំ​ជាមួយ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អា​ហ្ស​ង់​ទី​ន​លោក Claudio Tapia រួចរាល់ ។ យ៉ាងណាមិញ លោក Sampaoli ប្រាប់​ទៅ​ក្រុម​អា​ហ្ស​ង់​ទី​ន​ថា ប្រសិនបើ​រូប​លោក​នៅ​មានការ​គាំទ្រ លោក​មាន​ជំនឿ​ថា​នឹង​អាច​ដឹកនាំ​ក្រុម​នេះ​ឱ្យ​ឈ្នះ​ពានរង្វាន់ Copa America ឆ្នាំ​២០១៩ ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​លោក Sampaoli ហាក់​បាត់បង់​ប្រជាប្រិយភាព​អស់​ទៅ​ហើយ​បន្ទាប់​ពី​ដឹកនាំ​ពុំសូវល្អ​តាំងពី​វគ្គ​ចែក​ពូ​លម​ក​ម្ល៉េះ ។ ជាមួយ​គ្នា​នេះ​ដែរ​ជំនួយការ​គ្រូបង្វឹក​លោក Sebastian Beccacece ក៏​នឹង​ចាក​ចេញពី​ក្រុម​ពពក​.​ស​ផង​ដែរ ។

គួរ​បញ្ជាក់​ថា កុងត្រា​របស់​លោក Sampaoli នៅ​មាន​រយៈពេល​៤​ឆ្នាំ​ទៀត ដូច្នេះ​ប្រសិនបើ​លោក​ត្រូវ​បាន​ដក​តំណែង​នោះ​អា​ហ្ស​ង់​ទី​ន​ត្រូវ​ចេញថ្លៃ​សំណង​ប្រមាណ ១៦,៨ លាន​ផោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ