ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ត្រូវ​ប៉ះក្រុមខ្លាំង​បែ​ល​ហ្ស៊ិ​ក​ដឹង Thiago Silva និយាយ​មិច​អត់

5 ឆ្នាំ មុន

ខ្សែការពារ Thiago Silva កំពុង​រៀប​ជើង​ព្រួល​ត្រៀម​តតាំង​ជាមួយ​ក្រុម​ជើង​ខ្លាំង​មក​ពី​ទ្វីបអឺរ៉ុប​បែ​ល​ហ្ស៊ិ​ក ព្រោះ​សត្រូវ​នា​ពេល​នេះ​គឺ​មិនមែន​ជា​ក្រុម​ធម្មតា​នោះ​ទេ ។ នេះ​បើ​យោង​តាម​ការ​គេហទំព័រ Soccer News ចុះ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ…

ខ្សែការពារ Thiago Silva កំពុង​រៀប​ជើង​ព្រួល​ត្រៀម​តតាំង​ជាមួយ​ក្រុម​ជើង​ខ្លាំង​មក​ពី​ទ្វីបអឺរ៉ុប​បែ​ល​ហ្ស៊ិ​ក ព្រោះ​សត្រូវ​នា​ពេល​នេះ​គឺ​មិនមែន​ជា​ក្រុម​ធម្មតា​នោះ​ទេ ។ នេះ​បើ​យោង​តាម​ការ​គេហទំព័រ Soccer News ចុះ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ។

ខ្សែការពារ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ជ័យជម្នះ​ប្រេ​ស៊ី​ល​ទម្លាក់​ម៉ិ​ក​ស៊ិ​ក​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ព្រោះ​លោក​បាន​ការពារ​យ៉ាង​រឹង​មាំ​ហាក់ដូចជា​ឆ្អឹង​ទទឹង​ក​សត្រូវ ខណៈ Neymar និង Firmino រកបាន​ម្នាក់​១​គ្រាប់​ប​ញ្ចូ​ន​ក្រុម​សាំ​បា​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ប៉ះ​ជាមួយ​បែ​ល​ហ្ស៊ិ​ក នៅ​ថ្ងៃ​ទី​០៦ កក្កដា​ខាង​មុខ​នេះ ។

បើ​ទោះជា​ក្រុម​ធំ​ៗ​មួយ​ចំនួន​បាន​ធ្លាក់​ទៅ​ហើយ​ក្តី ប៉ុន្តែ Thiago Silva នៅ​តែ​បារម្ភ​ដដែល ព្រោះ​នៅ​មាន​ក្រុម​ខ្លាំង​ជា​ច្រើន​ទៀត​ដែល​កំពុង​ស្លេក​ឃ្លាន​ពានរង្វាន់​លំដាប់​ពិភពលោក​នេះ​ដូច​គ្នា ។

ខ្សែការពារ​រូប​នេះ​បាន​លើក​ឡើង​ថា «​បែ​ល​ហ្ស៊ិ​ក​គឺ​ក្រុម​ខ្លាំង​មួយ ហើយ​សមត្ថភាព និង​បច្ចេក​ទេស​ពួក​គេ​ក៏​មិន​ណ​យ​ប៉ុន្មាន​ដែរ ។ ហេតុនេះ យើង​ត្រូវ​ហ្វឹកហាត់​ឱ្យ​រឹតតែ​ខ្លាំង​ជាង​មុន ប្រសិន​បើ​យើង​ចង់​ឈ្នះ​ពាន​» ។

Thiago Silva បន្ថែម​ថា «​យើង​នឹង​បន្ត​ប្រឹងប្រែង​បំពេញបន្ថែម​នូវ​កង្វះខាត​នានា ហើយ​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ ព្រោះ​ការ​ប្រយុទ្ធ​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ នឹង​កាន់តែ​តានតឹង​មិន​ខាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ