ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​អាច​ទ្រាំ​ចិត្ត​ពេល​ឃើញ Messi ធ្លាក់​ចេញពី World Cup អ្នកគាំទ្រ​ម្នាក់​សម្រេច​ធ្វើ​អត្តឃា.ត

5 ឆ្នាំ មុន

នេះ​មិនមែន​លើក​ដំបូង​នោះ​ទេ​ដែល​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន និង​ជា​ពិសេស​អ្នក​ចាត់​ទុក Messi ជា​និមិត្តរូប​សម្រេច​ធ្វើ​អត្តឃាត​ភ្លាម​ៗ ព្រោះតែ​មិន​អាច​ទ្រាំ​នឹង​វិបត្តិ​ផ្លូវចិត្ត​ពេល​ឃើញ​តារា​សំណព្វចិត្ត​របស់​ខ្លួន​ធ្លាក់​ចេញពី World Cup ត្រឹម​វគ្គ​១៦​ក្រុម ។ យុវជន​ជនជាតិ​ឥណ្ឌា​អាយុ​២០​ម្នាក់​ឈ្មោះ…

នេះ​មិនមែន​លើក​ដំបូង​នោះ​ទេ​ដែល​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន និង​ជា​ពិសេស​អ្នក​ចាត់​ទុក Messi ជា​និមិត្តរូប​សម្រេច​ធ្វើ​អត្តឃាត​ភ្លាម​ៗ ព្រោះតែ​មិន​អាច​ទ្រាំ​នឹង​វិបត្តិ​ផ្លូវចិត្ត​ពេល​ឃើញ​តារា​សំណព្វចិត្ត​របស់​ខ្លួន​ធ្លាក់​ចេញពី World Cup ត្រឹម​វគ្គ​១៦​ក្រុម ។

យុវជន​ជនជាតិ​ឥណ្ឌា​អាយុ​២០​ម្នាក់​ឈ្មោះ Monotosh Halder ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នកគាំទ្រ​ផ្កាប់មុខ​កីឡាករ Lionel Messi បាន​សម្រេច​បញ្ចប់ជីវិត​របស់​ខ្លួន​ដោយ​ចងក​ក្នុង​បន្ទប់​ខ្លួនឯង បន្ទាប់​ពី​ក្រុម​អា​ហ្ស​ង់​ទី​ន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ World Cup ក្រោម​ថ្វី​ជើង​ក្រុម​បារាំង​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ។

ឪពុក​យុវជន​ខាងលើ​ឈ្មោះ Mongol Halder បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន Goal ថា «​កូនប្រុស​របស់ខ្ញុំ មិន​មាន​ជំងឺ​អ្វី​ទេ ។ គាត់​គឺជា​អ្នកគាំទ្រ​ក្រុម​អា​ហ្ស​ង់​ទី​ន​ដ៏​ងប់​ង​ល់​ម្នាក់ ហើយ​រាល់ថ្ងៃ​គាត់​តែងតែ​អង្គុយ​នៅ​មុខ​ទូរទស្សន៍​តាមដាន​ជា​និច្ច តាំងពី World Cup ចាប់ផ្តើម​ប្រកួត​មក​» ។

លោក Mongol បន្ត​ទាំង​ទឹកមុខ​ស្រពោន​ថា «​គាត់​ខកចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​អា​ហ្ស​ង់​ទី​ន​ចាញ់​បារាំង ប៉ុន្តែ​យើង​មិន​នឹក​ស្មានថា​គាត់​ដល់​ថ្នាក់​ធ្វើ​រឿង​អ៊ីចឹង​ទេ​» ។ ក្រោយ​កើតហេតុ ក្រុម​គ្រួសារ​ក៏​បាន​រក​ឃើញ​សំបុត្រ​តូច​មួយ​ច្បាប់​ផង​ដែរ​ក្នុង​បន្ទប់​នោះ ដែល​បញ្ជាក់​ពី​ភាព​ឈឺចាប់​មិន​អាច​ទទួលយក​បាន រហូត​ធ្វើ​ឱ្យ​កូនប្រុស​គាត់​សម្រេច​ធ្វើ​អត្តឃាត ។

គួរ​បញ្ជាក់​ថា នេះ​មិនមែន​ជា​រឿង​ទី​១​នោះ​ទេ​ដែល​អ្នកគាំទ្រ Messi ធ្វើ​អត្តឃាត​អំឡុង​ព្រឹត្តិការណ៍ World Cup ។ ជាក់ស្តែង​កាលពី​ខែ​មុន គេ​ប្រទះ​ឃើញ​សាកសព​បុរស​ជនជាតិ​ឥណ្ឌា​វ័យ​៣០​ឆ្នាំ​មា្ន​ក់ ឈ្មោះ Dinu Alex ដែល​លោតទឹក​សម្លាប់​ខ្លួន បន្ទាប់​ពី​អា​ហ្ស​ង់​ទី​ន​ចាញ់​ក្រូ​អាស៊ី​០​ទល់​នឹង​៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ