ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ផ្តាសាយ ​និង​ក្អក​ គួរ​ប្រើ​ថ្នាំ​ឬ​អត់?

5 ឆ្នាំ មុន

ថ្នាំ​ក្អក និង​ថ្នាំ​ផ្តាសាយ​នៅ​លើ​ទីផ្សារ​ដែល មនុស្ស​គ្រប់​រូប​តែងតែ​ទិញ​ដោយ​គ្មាន​វេជ្ជប​ញ្ជា​ត្រឹមត្រូវ ជា​វិធីសាស្ត្រ​ដែល​ល្អ​មួយ​សម្រាប់​ជួយ កុមារ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ពី​ផ្តាសាយ និង​ក្អក​មែន​ទេ ? ចូរ​អ្នក​គិត​វា​សា​ជា​ថ្មី ! ថ្នាំ​ក្អក…

ថ្នាំ​ក្អក និង​ថ្នាំ​ផ្តាសាយ​នៅ​លើ​ទីផ្សារ​ដែល មនុស្ស​គ្រប់​រូប​តែងតែ​ទិញ​ដោយ​គ្មាន​វេជ្ជប​ញ្ជា​ត្រឹមត្រូវ ជា​វិធីសាស្ត្រ​ដែល​ល្អ​មួយ​សម្រាប់​ជួយ កុមារ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ពី​ផ្តាសាយ និង​ក្អក​មែន​ទេ ?

ចូរ​អ្នក​គិត​វា​សា​ជា​ថ្មី ! ថ្នាំ​ក្អក និង​ថ្នាំ​ផ្តាសាយ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​លើ​កុមារ​ដែល​មាន​អាយុ​តិច​ជាង​២​ឆ្នាំ​នោះ​ឡើយ​, ហើយ​តុលាការ​ក៏​មិន​បាន​អើពើ​ថា​តើ​ថ្នាំ​ក្អក និង​ថ្នាំ​ផ្តាសាយ​នេះ សក្តិ​សម​ទៅ​នឹង​កុមារ​ដែល​មាន​អាយុ​លើស​ពី​២​ឆ្នាំ ឬ​យ៉ាងណា ? ដូចនេះ តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ​ដែល​កើត​លើ​កុមារ ? ការ​ណែនាំ​របស់​គ្រូពេទ្យ​ឯកទេស​ជំងឺ​កុមារ ។

តើ​អ្វី​ជា​ការ​ព្រួយបារម្ភ​លើ​កុមារ​នៅ​ពេល​ដែល​ពួក​គេ​ប្រើប្រាស់​ថ្នាំ​ក្អក និង​ថ្នាំ​ផ្តាសាយ? ៖ ការ​ប្រើប្រាស់​ថ្នាំ​ក្អក និង​ថ្នាំ​ផ្តាសាយ​ដែល​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ គឺ​មិន​អាច​ព្យាបាល​ប្រភព​​ជំងឺ​ផ្តាសាយ និង​ក្អក​បាន​នោះ​ទេ​, ហើយ​វា​ក៏​មិន​អាច​ព្យាបាល​កុមារ​ឲ្យ​បានជា​សះស្បើយ និង​មិន​អាច​ឲ្យ​កុមារ​ជា​បាន​រហ័ស​ផង​ដែរ ។

ផ្ទុយ​មក​វិញ​ថ្នាំ​ទាំងនេះ​អាច​មាន​​ផល​អាក្រក់​មួយ​ចំនួន​ក្រោយ​ពី​បាន​ប្រើប្រាស់​វា​ដូច​ជា បេះដូង​ដើរ​ញាប់ និង​ប្រកាច់​ជាដើម ។ រដ្ឋបាល​ចំណីអាហារ និង​ឱសថ (FDA) អា​មេ​រិ​កបាន​ណែនាំ​ថា អ្នក​ដែល​ជា​មាតាបិតា​ទាំងអស់ គួរ​ចៀសវាង​ប្រើ​ថ្នាំ​ក្អក និង​ថ្នាំ​ផ្តាសាយ​ទៅ​លើ​កុមារ​ដែល​មាន​អាយុ​ក្រោម​២​ឆ្នាំ ។

តើ​ថ្នាំ​ក្អក និង​ថ្នាំ​ផ្តាសាយ មាន​បង្កើត​ជា​បញ្ហា​ទេ ពេល​ណា​ដែល​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​លើ​កុមារ​ដែល​មាន​អាយុ​លើស​ពី​២​ឆ្នាំ ? ៖ រដ្ឋបាល​ចំណីអាហារ និង​ឱសថ (FDA) អា​មេ​រិ​ក (FDA) កំពុង​តែ​សិក្សា​លើ​សុវត្ថិភាព​របស់​​កុមារ​លើស​ពី​២​ឆ្នាំ ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ក្អក និង​ថ្នាំ​ផ្តាសាយ ។ ចូរ​អ្នក​ចាំ​ថា ថ្នាំ​ក្អក និង​ថ្នាំ​ផ្តាសាយ​មិន​អាច​អោយ​ជំងឺ​ផ្តាសាយ​ជា​សះស្បើយ ភ្លាម​ៗ​នោះ​ទេ ហើយ​ផល​អាក្រក់​របស់​ថ្នាំ​ក៏​នៅ​តែ​អាច​កើត​មាន​ឡើង​ផង​ដែរ​។

ប្រសិនបើ​អ្នក​ឲ្យ​ថ្នាំ​ក្អក និង​ថ្នាំ​ផ្តាសាយ​ទៅ​កុមារ​ដែល​មាន​អាយុ​ច្រើន​, ចូរ​អ្នក​ធ្វើ​តាម​សេចក្តីណែនាំ​ដោយ​ប្រុង​ប្រ​យ​ត្ន័ ។ សូមកុំ​ឲ្យ​កូន​របស់​អ្នក​លេបថ្នាំ​២​មុខ​ដែល​មាន​សមាស​ធាតុ​សកម្ម​ដូច​គ្នា​ដូច​ជា ថ្នាំ​ប្រឆាំង​នឹង​អ៊ី​ស​ស្តា​មីន​(antihistamine), ថ្នាំ​សម្រួល​ដល់​ការ​ដកដង្ហើម និង​ថ្នាំ​បំបាត់​ឈឺ ។ ភាព​ច្រើន​ពេក​នៃ​សមាសធាតុ​តែ​មួយ​អាច​នាំ​ឲ្យ​ក្មេង​មាន​គ្រោះថ្នាក់​ដោយសារ​តែ​កម្រិត​របស់​វា​ច្រើន​ពេក ។

ចុះ​ចំណែកឯ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិ​ក​វិញ​វា​យ៉ាងម៉េច​ដែរ ? ៖ អង់​ទី​ប៊ី​យោ​ទិ​ក អាច​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​បាក់តេរី ប៉ុន្តែ​វា​គ្មាន​ឥទ្ធិពល​ទៅ​លើ​មេរោគ​ពពួក​វីរុស​ដែល​ជា​មេរោគ​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​ផ្តាសាយ ។ អង់​ទី​ប៊ី​យោ​ទិ​ក មិន​អាច​ជួយ​កូន​របស់​អ្នក​ទេ​បើ​គេ​មាន​ជំងឺ​ផ្តាសាយ ។ សូម​ចង​ចាំ​ថា ប្រសិនបើ​អ្នក​ឲ្យ​កូន​របស់​អ្នក​លេប​អង់​ទី​ប៊ី​យោ​ទិ​ក​កាន់តែ​ច្រើន​, កូន​របស់​អ្នក​នឹង​កើត​ជំងឺ​នៅ​អនាគត​ដោយសារ​មេរោគ​ដែល​ស៊ាំ​នឹង​អង់​ទី​ប៊ី​យោ​ទិ​ក ។

តើ​មាន​ថ្នាំ​ដើម្បី​ព្យាបាល​ជម្ងឺ​ផ្តាសាយ​ដែរ ឬទេ? ៖ ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ឈឺ​ដូច​ជា acetaminophen(Tylenol, ថ្នាំ​ដទៃ​ទៀត​) ឬ​ក៏ ibuprofen (Advil, Motrin, ថ្នាំ ផ្សេង​ៗ​ទៀត​) អាច​បន្ថយកម្តៅ​, ឈឺ​ក និង​ឈឺក្បាល ។ ចូរ​អ្នក​ប្រើ​ថ្នាំ​បំបាត់​ឈឺ​នេះ​ដោយ​ប្រុង​ប្រ​យ​ត្ន័​ទៅ​តាម​ការ​ណែនាំ ប្រសិនបើ​អ្នក​ឲ្យ​កូន​របស់​អ្នក​លេប​វា ។

សូមកុំ​អោយ ibuprofen ទៅ​ទារក​ដែល​មាន​អាយុ​តិច​ជាង​៦​ខែ ឬ​ទៅ​កុមារ​ដែល​ខ្វះ​ជាតិ​ទឹក​, ក្អួត​ខ្លាំង និង​ហាម​អោយ​អាស្ពីរីន​ទៅ​អ្នក​ដែល​មាន​អាយុ​តិច​ជាង​១៨​ឆ្នាំ ។ អាស្ពីរីន​អាច​បង្ក​ឲ្យ​មាន ជំងឺ​លើ​ទារក​ដែល​ក្នុង​ភាសា​បច្ចេកទេស​អង់គ្លេស គេ​ហៅ​ថា Reye’s Syndrome ដែល​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ទោះបីជា​វា​កម្រ​កើត​មាន​ក្តី ។ ប្រសិនបើ​អ្នក​ចង់បាន​ដំណោះស្រាយ​ផ្សេង​ទៀត​, សូមអ្នក​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន ។

តើ​ខ្ញុំ​អាច​ជួយ​កូន​របស់ខ្ញុំ​ឲ្យ​មាន​សភាព​ធូរស្រាល​វិញ​ដោយ​របៀប​ណា ?  ៖ ជា​ទូទៅ គ្មាន​ការ​ព្យាបាល​ណា​សម្រាប់​ជំងឺ​ផ្តាសាយ​នោះ​ទេ​, ប៉ុន្តែ​អ្នក​អាច​ជួយ​កូន​របស់​អ្នក​ឲ្យ​មាន​សភាព​ធូរស្រាល​បាន​នៅ​ពេល​ដែល​ពួក​គេ​កំពុង​តែ​លេច​ចេញ​នូវ​សភាព​នោះ​ឡើង។

1.​ការ​ផ្តល់​ជាតិ​ទឹក​៖​សារធាតុ​ទឹក​មួយ​ចំនួន​ដូច​ជា ទឹក​, ទឹក​ផ្លែ​ឈើ និង​ទឹក​ស៊ុប​អាច​ជួយ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដកដង្ហើម ។

2.​ជំរុញ​អោយ​មានការ​ក្អក​៖ ការ​ក្អក​អាច​ជួយ​សំអាត​សារធាតុ​មួយ​ចំនួន​ដូច​ជា​ស្លេស​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ក្នុង​ការ​ដឹកនាំ​ខ្យល់​នៅ​ក្នុង​ផ្លូវ​ខ្យល់​របស់​កូន​អ្នក ។ ប្រសិនបើ​កូន​របស់​អ្នក​ត្រូវការ​ជំនួយ​ដើម្បី​ឲ្យ​វា​អាច​ក្អក​បាន​, ចូរ​អ្នក​ដាក់​គេ​ផ្កាប់​នៅ​លើ​ភ្លៅ​របស់​អ្នក​, ហើយ​ដាក់​គេ​ទោរ​ទៅ​មុខ​ប្រហែលជា​៣០​ដឺ​ក្រេ រួច​ទះ ថ្នម​ៗ​លើ​ខ្នង​របស់​គេ ។

3.​ការ​ប្រើប្រាស់​ប្រដាប់​បឺត​នៅ​ក្នុង​ច្រមុះ​របស់​កុមារ​៖ ឧបករណ៍​នេះ​ប្រើ​សម្រាប់​បឺត​យក​សារធាតុ​អ ន្ធិ​ល​ៗ(​សំបោរ​)​ចេញពី​ក្នុង​ច្រមុះ ។

របៀប​ប្រើ​៖ គ្រាន់តែ​ច្របាច់​ផ្នែក​ខាង​ដើម​នៃ​ឧបករណ៍​នោះ រួច​ដាក់​វា​ចូល​ទៅ​ក្នុង​រន្ធ​មួយ​នៃ​ច្រមុះ​របស់​កុមារ រួច​លែង​ផ្នែក​ខាង​ដើម​នៃ​ឧបករណ៍​នោះ យឺត​ៗ អ្នក​នឹង​អាច​យក​សារធាតុ​អន្ធិល​នោះ​ចេញ​បាន ។

4.​តឹង​ច្រមុះ​៖​អ្នក​អាច​ចំហុយ​ច្រមុះ​កូន ។ អ្នក​ក៏​អាច​ប្រើ​ថ្នាំ​បន្តក់​ជាតិ​អំបិល​ដើម្បី​កាត់​បន្ថយ​សម្បោរ​នៅ​ក្នុង​ច្រមុះ​បាន​ដែរ និង​អាច​ធ្វើ​ឲ្យ​កូន​របស់​អ្នក​អាច​ដកដង្ហើម​បាន​ធូរ​ជាង​មុន​។ សម្រាប់​ទារក គួរតែ​ប្រើប្រាស់​ប្រដាប់​បឺត​សម្បោរ ។

5.​បន្ថយ​ការ​ឈឺ​ក​៖ ចំពោះ​កុមារ​ដែល​មាន​អាយុ​លើស​ពី​៤​ឆ្នាំ​, ដើម្បី​ឲ្យ​ពួក​គេ​បាត់​ឈឺ​ក​, អ្នក​អាច​ឲ្យ​ពួក​គេ​ខ្ពុរមាត់​នឹង​ទឹកអំបិល ឬ​បៀម​ស្ករ​គ្រាប់​ជាដើម ។ ទឹកឃ្មុំ​ក៏​អាច​បន្ថយ​ការ​ក្អក​បាន​ដែរ ។ សូម​ឲ្យ​កន្លះ​ស្លាបព្រា​កាហ្វេ (២.៥​មី​លី្ល​លី​ត្រ​) ចំពោះ​កុមារ​ដែល​មាន​អាយុ​ពី​២​ទៅ​៥​ឆ្នាំ​, មួយ​ស្លាបព្រា​កាហ្វេ​(៥​មី​លី​លី​ត្រ​) ចំពោះ​កុមារ​ដែល​មាន​អាយុ​ពី​៦​ទៅ​១១​ឆ្នាំ និង​២​ស្លាបព្រា​កាហ្វេ​(១០​មី​លី្ល​លី​ត្រ​) ចំពោះ​កុមារ​ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើង​ទៅ ។ សូមកុំ​ឲ្យ​ទឹកឃ្មុំ​ទៅ​កុមារ​អាយុ​ក្រោម​១​ឆ្នាំ​ពីព្រោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​គេ​ពុល​ធ្ងន់​បាន ។

6.​សម្រាក​៖ សូម​ពិចារណា​កុំ​ឲ្យ​កូន​របស់​អ្នក​ទៅ​សាលារៀន ឬ​ធ្វើ​អ្វី​ផ្សេង​ទៀត ប្រសិនបើ​ពួក​គេ​ក្តៅខ្លួន ឬ​ក្អក​ខ្លាំង ។

នៅ​ពេល​ណា​ដែល​ខ្ញុំ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ? ៖ ជំងឺ​ផ្តាសាយ​ភាគច្រើន​ត្រូវការ​រយៈពេល​មួយ​ដើម្បី​វិ​វ​ឌ្ឍ​តែ​វា​នឹង​បាត់​ទៅ​វិញ ។ ទោះជា​យ៉ាងនេះ​ក្តី​, វា​ជា​រឿង​សំខាន់​សំរាប់​អ្នក​ក្នុង​ការ​ដឹង​ពី​ភាព​ធ្ងន់​នៃ​ជំងឺ​ផ្តាសាយ​នេះ ។ ប្រសិនបើ​អ្នក​មានកូន​ដែល​មាន​អាយុ​តិច​ជាង​៣​ខែ​, សូមអ្នក​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម នៅ​ពេល​ដែល​កូន​របស់​អ្នក​ចេញ​រោគ​សញ្ញា​នៃ​ជំងឺ​ផ្តាសាយ ។

ចំពោះ​ទារក​ដែល​ទើបនឹង​កើត​, ផ្តាសាយ​អាច​វិ​វ​ឌ្ឍ​យ៉ាង​ឆាប់​រហ​ស័​ទៅ​ជា​ជំងឺ​រលាក​ផ្លូវដង្ហើម​, ជំងឺ​រលាក​សួត និង​ជំងឺ​ធ្ងន់​ដទៃ​ទៀត ។

ក្រៅពី​នេះ​សូម​ទៅ​ជួប​គ្រូពេទ្យ ប្រសិនបើ​កូន​របស់​អ្នកមាន​អាការ​ដូច​ខាងក្រោម ៖ 1.​នោម​មាន​សភាព​មិនធម្មតា 2.​កម្តៅ​ឡើង​ដល់​៣៩,៤​អង្សា​សេ 3.​កំ​ដៅ​៣៧,៨​អង្សា​សេ​លើស​ពី​៣​ថ្ងៃ 4.​ឈឺ​ត្រចៀក 5.​ភ្នែក​ឡើង​លឿង 6.​ក្អក​លើស​ពី​មួ​យស​ប្តា​ហ៍ 7.​សំបោរ​ខាប់ និង​ព័​ត៌​ស្វាយ

រក​ការ​ព្យាបាល ភ្លាម​ៗ ប្រសិនបើ​កូន​របស់​អ្នកមាន​អាការ​ដូច​ខាងក្រោម ៖ 8.​អត់​ចង់​ញ៉ាំ​ទឹក 9.​ក្អក​ខ្លាំង​រហូត​ដល់​ក្អួត ឬ​ប្រែប្រួល​ពណ៌​ស្បែក ។ 10.​ក្អកមាន​ស្លេស និង​មាន​ពណ៌​ក្រហម ប្រឿង​ៗ ។ 11.​ពិបាក​ដកដង្ហើម ឬ​បបូរមាត់ និង​មាត់​ឡើង​ពណ៌​ស្វាយ ។

តើ​អ្វី​ដែល​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​ផ្តាសាយ? ​៖  ផ្តាសាយ​អាច​នាំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​ដែល​នាំ​អោយ​ក្អក និង​កណ្តាស ។ ដើម្បី​ឲ្យ​កូន​របស់​អ្នកមាន​សុខភាព​ល្អ អ្នក​គួរតែ ៖

1.​ស្អាត​ជា​និច្ច​៖ បង្រៀន​កូន​របស់​អ្នក​ឲ្យ​លាងដៃ​ជា​ញឹកញាប់ ។ ប្រសិនបើ​អ្នក​គ្មាន​សាប៊ូ​, ការ​លាង​ដោយ​អាល់កុល​ជា​ជម្រើស​ល្អ ដើម្បី​ឲ្យ​ដៃ​មាន​អនាម​យ័ ។ យ៉ាងណាមិញ​, ប្រដាប់​ក្មេង​លេង និង​ផ្ទះ​ត្រូវ​តែ​ស្អាត​ជា​និច្ច ។

2.​ខ្ទប់​ច្រមុះ និង​មាត់​៖ បង្រៀន​អ្នក​ទាំងអស់​គ្នា​ឲ្យ​ខ្ទប់​ច្រមុះ និង​មាត់​ដោយ​ក្រដាស ពេល​ណា​ដែល​អ្នក​ក្អក ឬ​កណ្តាស រួច​បោះ​ក្រដាស​នោះ​ចោល ។ អ្នក​ក៏​អាចយ​កដៃ​មក​ខ្ទប់ នៅ​ពេល​ដែល​អ្នក​ក្អក ឬ​កណ្តាស ក្នុង​ករណី​ដែល​គ្មាន​ក្រដាស ។

3.​ចៀសវាង​ការ​ចែករំលែក​៖ ចៀសវាង​ការ​ប្រើ​រួម​គ្នា​ដូច​ជា​កែវ​ទឹក​, សម្លៀក​បំពាក់​, កន្សែង និង​របស់ផ្សេង​ៗ ដែល​អាច​ឲ្យ​មេរោគ​នៅ​ជិត​មនុស្ស និង​នាំ​ឲ្យ​កើត​ផ្តាសាយ និង​ក្តៅខ្លួន ។

4.​ចៀសវាង​នៅ​ជិត​អ្នក​ឈឺ​៖ នៅ​ពេល​ដែល​មនុស្ស​ឈឺ​នឹង​អាច​ចម្លង​ទៅ​មនុស្ស​ម្នាក់​ទៀត​យ៉ាង​លឿន​បំផុត​ក្នុងអំឡុងពេល​ពីរ​បី​ថ្ងៃ​ដំបូង​នៃ​ជំងឺ​បង្ក​ដោយ​វីរុស ។

ទាំង​សំរាប់​ឪពុក​ម្តាយ និង កូន​ៗ​វិធី​បង្ការ​ងាយ​ៗ​នឹង​ជួយ​កាត់​ន្ថ​យ​ការ​ឆ្លង​ជំងឺ​ផ្តាសាយ​បានច្រើន ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ