ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​នី​យ៉ាំ​ង ចំអក​អាចារ្យ​ធំ កុំ​ទើស​រឿង​នាង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​បេ​នី​យ៉ាំ​ង និង​អាចារ្យ​ធំ​បាន​ប៉ះ​សំដី​គ្នា បន្ទាប់​ពី​អាចារ្យ​​ធំ​រិះគន់​រូបភាព​ដ៏​សិច​ស៊ី​របស់​នាង​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ។ រូបភាព​ប៉ុន្មាន​​សន្លឹក​របស់​បេ​នី​យ៉ាំ​ង បង្ហាញ​ពី​ភាព​សិច​ស៊ី​ដូច​អ្វី​ដែល​នាង​ធ្លាប់​ធ្វើ​កន្លង​មក ត្រូវ​អាចារ្យ​ធំ វាយប្រហារ​ថា​ធ្វើ​ឲ្យ​ខូច​តម្លៃ​ស្ត្រី…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​បេ​នី​យ៉ាំ​ង និង​អាចារ្យ​ធំ​បាន​ប៉ះ​សំដី​គ្នា បន្ទាប់​ពី​អាចារ្យ​​ធំ​រិះគន់​រូបភាព​ដ៏​សិច​ស៊ី​របស់​នាង​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ។ រូបភាព​ប៉ុន្មាន​​សន្លឹក​របស់​បេ​នី​យ៉ាំ​ង បង្ហាញ​ពី​ភាព​សិច​ស៊ី​ដូច​អ្វី​ដែល​នាង​ធ្លាប់​ធ្វើ​កន្លង​មក ត្រូវ​អាចារ្យ​ធំ វាយប្រហារ​ថា​ធ្វើ​ឲ្យ​ខូច​តម្លៃ​ស្ត្រី ។

ថ្មី​ៗ កន្លង​មក​អាចារ្យ​ធំ​បាន​បង្ហោះ​សារ​ថា «​អាសូរ​តម្លៃ​នៃ​ភាព​ថ្លៃថ្នូរ​ស្ត្រី​ដូចនេះ ក្រៅពី​ស្រាត​តើ​នៅ​មាន​វិធី​ណា​អាច​ល្បី​បាន​ទេ មើល​ហើយ​សុំ​កុំ​កើត​តណ្ហា​ទៅ​រំលោភ​ក្មេង​ស្លូតត្រង់​ណា ខ្ញុំ​សូម​អង្វរ »​។

ពាក្យ​សម្តី​ផ្លែផ្កា និង​រិះគន់​របស់​អាចារ្យ​ធំ​នោះ តារា​សម្តែង​បេ​នី​យ៉ាំ​ង បាន​ឆ្លើយ​តប​ទៅ​វិញ ដោយ​នាង​បាន​ចាត់​ទុក​រូបភាព​សិច​ស៊ី​ដែល​នាង​បាន​បង្ហោះ​ជា​សិទ្ធិ​របស់​នាង​ប៉ុណ្ណោះ ។ តាម​រយៈ​សារ​ដែល​នាង​បាន​បង្ហោះ​បញ្ជាក់​ថា «​អ្នក​គ្រប់​គ្នា​ដឹង​ទេ​ថា​ប៉ុន្មាន​រូប​ដែល​ខ្ញុំ​ផុស​នេះ​តើ​ខ្ញុំ​ចង់បាន​ន័យ​ថា​ម៉េច ? ខ្ញុំ​ប្រាប់ រូបថត​របស់​ប្អូន ខ្លួន​ប្អូន អ្វី​ៗ​ជា​របស់​ប្អូន ប្អូន​ពុំ​បាន​រុករាន​ឬ​ថត​លើ​ក្បាល​បង​ឯណា បង​កុំ​បាច់​ចោទ ឬ​ឆ្ងល់​ជា​សំនួរ​អី​រឿង​ប្អូន ខ្វល់​រឿង​រក​លុយ​ចូល​ផ្ទះ ឬ​រក​អង្ករ​ដាក់​ឆ្នាំង​ផ្ទះ​បង​ទៅ ។

ខ្ញុំ​មិន​ខ្វល់​នរណា​មិន​ចូល​ចិត្ត​ខ្ញុំ​នៅ​ពេល​ខ្ញុំ​សិច​ស៊ី ទោះ​ជ្រុល​សិច​ស៊ី​ពេក ក៏​ខ្ញុំ​នៅ​តែ​ចង់​ផុស​ព្រោះ​ជា​រូប​ខ្ញុំ ។ ខ្ញុំ​មាន​អ្វី​ជា​របស់​ខ្លួន​ខ្ញុំ​ប្រាកដ ខ្ញុំ​សិច​ស៊ី​តែ​ខ្ញុំ មាន​របរ​រកស៊ី​ថ្លៃថ្នូរ​ត្រឹម​ត្រូវ ខ្ញុំ​ពុំ​បាន​លក់ខ្លួន យកប្ដី​អ្នក​ណា ជេរ​ថា​ម្ដាយ ឳ​ពុក​អ្នក​ណា រុករាន​នរណា​ដែល​ពុំ​នាំ​ក្ដៅក្រហាយ​មក​ឲ្យ​ខ្ញុំ​… ហើយ​ខ្ញុំ​មាន​ពេលទំនេរ​ខ្ញុំ​តែងតែ​ធ្វើ​ឲ្យ​ខ្លួន​ខ្ញុំ​សប្បាយចិត្ត ខ្ញុំ​ចង់​ជួយ​អ្នក​ណា​ខ្ញុំ​ទៅ​ជួយ​អ្នក​នោះ ខ្ញុំ​ចង់​ចេញ​ក្រៅប្រទេស​ខ្ញុំ​ក៏​ហោះ​ទៅ​ភ្លាម ខ្ញុំ​ចង់​កែ​សម្ផស​ខ្ញុំ​អាច​ហោះ​ទៅ​គ្រប់ពេល​ដែល​ខ្ញុំ​ចង់ ដោយ​ពុំ​ចាំបាច់​សុំ​អ្នក​ណា​ទេ​ព្រោះ​ខ្ញុំ​រស់​នៅ​ឯករាជ្យ​លើ​ជីវិត​របស់ខ្ញុំ​។

ផ្ទះ​ក៏​របស់ខ្ញុំ ឡាន​ក៏​របស់ខ្ញុំ ហាង​នោះ​ក៏​របស់ខ្ញុំ មិនមែន​លុយ​ស្មោក​គ្រោ​គ​អ្នក​ណា ឬ​បោកប្រាស់​គេ​ទេ​…​អ៊ីចឹង​ហើយ​ខ្លួន​ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់បាន និង​ចង់​ធ្វើ​វា អ្នក​ណា​ក៏​ដោយ​មិន​ចូល​ចិត្ត​កុំមក​ប៉ះពាល់​លើ​ជីវិត និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់ខ្ញុំ សូម​ប្រាប់​ឲ្យ​ច្បាស់​ថា​ខ្ញុំ​នៅ​តែ​ជា​ខ្ញុំ​។ ខ្ញុំ​ពុំ​បាន​ប្រែជា​អ្នក​ណា​សម្រាប់​អ្នក​ណា​ទេ​» ។

ឆ្លើយ​តប​ទៅ​កាន់​បេ​នី​យ៉ាំ​ង វិញ អាចារ្យ​ធំ​ថា «​បាទ​អា​បង​ដឹង​ហើយ​ពៅ ! មិន​ទើសក្បាល​អា​បង​ទេ បង​មិន​ខ្ចី​ឈឺក្បាល​ទេ ! បើ​ប្អូន​ពៅ​ម្នាក់​នេះ​ស្រាត​ជា​រឿង​ឯកជន​ខ្លួនឯង មិន​បង្ហោះ​អាវ៉ាសែ នាំ​ថោកទាប​ដល់​ភាព​ថ្លៃថ្នូរ​នៃ​តម្លៃ​ស្ត្រី​ខ្មែរ​ទូទៅ​ក្នុង​បណ្ដាញ​សង្គម​ដូចនេះ ។

ស្រាត​ជា​សិ​ទិ្ធ​របស់​ប្អូន តែបើ​ស្រាត​បង្ហោះ​ជា​សាធារណៈ​បែប​នេះ គឺ​វា​ប៉ះ​សិទ្ធិ​សង្គម​ជាតិ​​នៃ​គំរូ​វប្បធម៌​ខ្មែរ​ដ៏​ស្អាតស្អំ​មួយ​នេះ​ហើយ ។ មួយវិញទៀត អរគុណ​ដែល​ប្អូន​បាន​ដាស់តឿន​ឲ្យ​បងខំ​ប្រឹងរក​អង្ករ​ច្រក​ឆ្នាំង​ដើម្បី​រស់ ។ តែ​អា​បង​ចង់​ប្រាប់​ថា បងអត់​បាន​សុំ​បាយ​ម៉ែ​អូន​ស៊ី​ទេ​ណា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ