ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ជា​ច្រើន​បញ្ឈប់​ការ​ប្រើ​ទុយោ​ប្លា​ស្ទិ​ក ខណៈ​ប៉ះពាល់​

5 ឆ្នាំ មុន

ទី​ក្រុងប៉ារីស ៖ អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មកនេះ ទុយោ​ប្លា​ស្ទិ​ក គឺជា​សម្ភារ​សំខាន់​​មួយ​ដែល​គេ​និយម​ប្រើប្រាស់ ប៉ុន្តែ​វា​កំពុង​តែ​ផ្លាស់​ប្តូ​រហើយ ព្រោះតែ​យុទ្ធនាការ​ការពារ​បរិស្ថាន ។ ដោយសារ​ការ​ដាក់​សម្ពាធ​ពី​សកម្មជន​បរិស្ថាន​ធ្វើ​ឲ្យ​ប្រទេស​ជា​ច្រើន​ដូច​ជា សហភាព​អឺរ៉ុប​,…

ទី​ក្រុងប៉ារីស ៖ អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មកនេះ ទុយោ​ប្លា​ស្ទិ​ក គឺជា​សម្ភារ​សំខាន់​​មួយ​ដែល​គេ​និយម​ប្រើប្រាស់ ប៉ុន្តែ​វា​កំពុង​តែ​ផ្លាស់​ប្តូ​រហើយ ព្រោះតែ​យុទ្ធនាការ​ការពារ​បរិស្ថាន ។

ដោយសារ​ការ​ដាក់​សម្ពាធ​ពី​សកម្មជន​បរិស្ថាន​ធ្វើ​ឲ្យ​ប្រទេស​ជា​ច្រើន​ដូច​ជា សហភាព​អឺរ៉ុប​, អង់គ្លេស​, ឥណ្ឌា និង​ក្រុមហ៊ុន​អាហារ Fast Food ធំ​ៗ​ដូច​ជា McDonald’s បាន​បញ្ឈប់​ការ​ប្រើប្រាស់​ទុយោ​ប្លា​ស្ទិ​ក​ទាំងនេះ ។

រួម​ជាមួយ​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល ជា​ពិសេស នៅ​អឺរ៉ុប ដើម្បី​ឲ្យ​ប្រទេស​ទាំងនេះ​បញ្ឈប់​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​ប្រើ​បាន​តែ​ម្តង ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​ទុយោ​នានា​ទទួល​រង​នូវ​ផល​ប៉ះពាល់ ។

យោង​តាម​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​នៅសហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ប្លា​ស្ទិ​ក​ប្រមាណ​៨​លាន​តោន​ត្រូវ​បាន​គេ​ចាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ជា​រៀង​រាល់​ឆ្នាំ ដែល​ស្មើនឹង​២៥០​គីឡូ​ក្រាម​ក្នុង​១​វិនាទី ។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ សកម្មជន​បរិស្ថាន​បាន​ផ្តោត​សំខាន់​លើ​ថង់​ប្លា​ស្ទិ​ក ប៉ុន្តែ​ពេល​នេះ ទុយោ​ប្លា​ស្ទិ​ក​កំពុង​តែ​ស្ថិត​ក្នុង​គោលដៅ​របស់​ពួក​គេ​ផង​ដែរ ព្រោះ​មាន​វី​ដេ​អូ​មួយ​លើ​អុ​ី​ន​ធើ​រ​ណេ​ត បាន​បង្ហាញ​ពី​អណ្តើក​សមុទ្រ​១​ក្បាល​ជាប់​ទុយោ​ទាំងនេះ​ក្នុង​រន្ធ​ច្រមុះ​របស់​វា ។

កាលពី​ខែមេសា រដ្ឋាភិបាល​អង់គ្លេស​បាន​និយាយ​ថា ពួក​គេ​មាន​ផែនការ​បញ្ឈប់​ការ​លក់​ប្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​បាន​តែ​ម្តង រួម​មាន ទុយោ​ប្លា​ស្ទិ​ក ជាដើម ។ សហភាព​អឺរ៉ុប​ក៏​បាន​អនុវត្ត​គោលការណ៍​នេះ​ផង​ដែរ កាលពី​ចុងខែ​ឧសភា​កន្លង​មក ។

ចំណែក​ប្រទេស​ឥណ្ឌា​វិញ នៅ​ទីក្រុង Mumbai ហាង​ដូច​ជា Burger King, McDonald’s និង Starbucks ត្រូវ​បាន​គេ​ពិន័យ ព្រោះតែ​ហាង​ទាំងនេះ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​ប្រើ​បាន​តែ​ម្តង ហើយ​បោះចោល ។

លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បាន​សន្យា​ថា នៅ​ឆ្នាំ​២០២២ ប្រទេស​ឥណ្ឌា​នឹង​បញ្ឈប់​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​ប្រើ​បាន​តែ​ម្តង ។

នៅ​ចក្រភព​អង់គ្លេស និង​អៀរ​ឡង់ នៅ​ឆ្នាំ​២០១៩ ហាង McDonald’s បាន​សន្យា​ថា នឹង​ប្តូរ​ទៅ​ប្រើ​ទុយោ​ធ្វើ​ពី​ក្រដាស​វិញ ដើម្បី​ការពារ​បរិស្ថាន និង​សត្វ​រស់នៅ​ក្នុង​សមុទ្រ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ