ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហព័ន្ធ​បាល់ទាត់​មួយ​រូប​ទម្លាយ​ថា​ក្រុម​ខ្លាំង​ៗ​ធ្លាក់​ពី World Cup ព្រោះ​មូលហេតុ​នេះ

5 ឆ្នាំ មុន

អតីត​កីឡាករ​ក្រុម​ក្រូ​អាស៊ី​លោក Davor Suker បាន​ស្តី​ប​ន្តោ​ស​ធ្ងន់​ៗ​ចំពោះ​ការ​ធ្លាក់​របស់​ក្រុម​ខ្លាំង​ៗ​ពី World Cup ២០១៨ ថា​មក​ពី​ការ​ប្រកួត​មាន​ច្រើន​កម្មវិធី​ពេក​ទើប​ធ្វើ​ឱ្យ​កីឡាករ និង​ក្រុម​វល់​យ៉ាង​ដូច្នេះ ។…

អតីត​កីឡាករ​ក្រុម​ក្រូ​អាស៊ី​លោក Davor Suker បាន​ស្តី​ប​ន្តោ​ស​ធ្ងន់​ៗ​ចំពោះ​ការ​ធ្លាក់​របស់​ក្រុម​ខ្លាំង​ៗ​ពី World Cup ២០១៨ ថា​មក​ពី​ការ​ប្រកួត​មាន​ច្រើន​កម្មវិធី​ពេក​ទើប​ធ្វើ​ឱ្យ​កីឡាករ និង​ក្រុម​វល់​យ៉ាង​ដូច្នេះ ។

ក្រុម​ជម្រើសជាតិ​ខ្លាំង​ៗ​ទាំងនោះ​មាន​ដូច​ជា អា​ល្លឺ​ម៉​ង់ (​ជើងឯក World Cup ២០១៤ ) ធ្លាក់​វគ្គ​៣២ ក្រុម ខណៈ​អេ​ស្ប៉ា​ញ (​ជើងឯក World Cup ២០១០) អា​ហ្ស​ង់​ទី​ន និង​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់​មក​ធ្លាក់​នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ដូច​គ្នា ។

ដើម្បី​ស្រាយ​ច​ម្ង​ល់​នេះ​លោក Suker ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​ក្រូ​អាស៊ី​ជឿជាក់​ថា មូលហេតុ​មក​ពី​មានកម្ម​វិធី​ប្រកួត​ច្រើន​ពេក​សម្រាប់​កីឡាករ និង​ក្រុម ។ អ្វី​ៗ​កើតឡើង​សុទ្ធតែ​មាន​ហេតុផល​របស់​វា ។ សម្រាប់​ខ្ញុំ​កំពុង​គិត​ពី​ក្រុម​អា​ល្លឺ​ម៉​ង់ អា​ហ្ស​ង់​ទី​ន និង​ក្រុម​អេ​ស្ប៉ា​ញ ថែម​ទាំង​គិតដល់​ស្ថាប័ន FIFA និង​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប UEFA ថា​តើ​គួរតែ​កាត់​បន្ថយ​កម្មវិធី​ប្រកួត​ដ៏​ស្អេកស្កះ​ចេញពី​បញ្ជី ។

ជាក់ស្តែង​យើង​មានការ​ប្រកួត​មិត្តភាព កម្មវិធី League of Nations និង​ព្រឹត្តិការណ៍​ផ្សេង​ទៀត ។ ខ្ញុំ​ដឹង​ថា​ការ​ប្រកួត​អស់ទាំង​នេះ​សុទ្ធតែ​រក​ចំណូល​ឱ្យ​ស្ថាប័ន​តែ​យើង​គួរតែ​ពិចារណា​លុប​ចោល​ចំនួន​ប្រកួត​ចោល​ខ្លះ​ទើប​ជា​ការ​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ