ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរបុរស​អា​ហ្ស​ង់​ទី​ន Maradona បញ្ចេញមតិ​រិះគន់​ការ​លេង​របស់ Messi

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​ជើង​ខ្លាំង​របស់​អា​ហ្ស​ង់​ទី​ន Diego Maradona បាន​រិះគន់​ការ​លេង​របស់​កីឡាករ​ខ្លាំង​ផ្តាច់​គេ Lionel Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​ជើង​ខ្លាំង​របស់​អា​ហ្ស​ង់​ទី​ន Diego Maradona បាន​រិះគន់​ការ​លេង​របស់​កីឡាករ​ខ្លាំង​ផ្តាច់​គេ Lionel Messi នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង​មាន់គក​បារាំង​កាលពី​ថ្ងៃ​សៅរ៍ ។

កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប Barcelona បាន​ព្យាយាម​ណាស់​ដែរ​តែ​មិន​ឈ្នះ ។ រូបគេ​បាន​ស៊ុត​គ្រាប់​បាល់​តម្រង់​ទី​ចំនួន​ដល់​ទៅ​៩​ដង​តែ​មិន​បាន​សម្រេច ។ ចុង​ក្រោយ​ក្រុម​មាន់គក​បារាំង​បាន​យកឈ្នះ​ដោយ​លទ្ធផល 4-3 ។

ជើង​ខ្លាំង​ខុស​ជំនាន់ Maradona បាន​ប្រាប់​ទៅ​កាន់​ព័ត៌មាន Daily Express ថា «​ខ្ញុំ​ឃើញ​គេ​នៅ​ឆ្ងាយ​ពី​ទី​ពេក ។ ខ្ញុំ​និយាយ​ថា ប្រសិនបើ​គេ​ពាក់អាវ​លេខ​៩ គេ​ត្រូវ​តែ​ទៅរ​កបាល់ ហើយ​ស៊ុត​បញ្ចូល​ទី​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​របស់​អា​ហ្ស​ង់​ទី​ន​២​រូប​បាន​ប្រកាស​ចូល​និវត្តន៍​ភ្លាម​ៗ​ក្រោយ​ពេល​ចាញ់​ការ​ប្រកួត​ជាមួយនឹង​បារាំង​ដែល​រួម​មាន Javier Mascherano និង Lucas Biglia ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ