ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើម​ប្រមូល​ផលពោតក្រហម​ជា​បណ្តើរ​ៗ​នៅ​ដើមរដូវ​នេះ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មេឃ​ធ្លាក់​ភ្លៀង​រាល់ថ្ងៃ​ស្ទើរ​មិន​ឈប់​ឈរ​អស់​រយ​:​ពេល​ជា​យូរ​មក​ហើ​យ ធ្វើ​ឱ្យ​ដំណាំ​ពោតក្រហម​នៅ​កន្លែង​ខ្លះ ដែល​ស្ថិត​នៅ​ត្រង់​ដី​ទំនាប​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​ក៏​មាន​ចម្ការ​ជា​ច្រើន​ផង​ដែរ​កំពុង​ទទួល​បាន​ផល​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ហើយ​ល្មម​ដល់​ពេល​ត្រូវ​ជួល​កម្មករ​ឱ្យ​ចូល​កាច់ ដើម្បី​ដឹក​យក​ទៅ​លក់​នៅ​តាម​ស្តង់​នី​មួ​យ​ៗ ក្នុង​ក្រុងប៉ៃលិន បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បន្ត​ទៀត…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មេឃ​ធ្លាក់​ភ្លៀង​រាល់ថ្ងៃ​ស្ទើរ​មិន​ឈប់​ឈរ​អស់​រយ​:​ពេល​ជា​យូរ​មក​ហើ​យ ធ្វើ​ឱ្យ​ដំណាំ​ពោតក្រហម​នៅ​កន្លែង​ខ្លះ ដែល​ស្ថិត​នៅ​ត្រង់​ដី​ទំនាប​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​ក៏​មាន​ចម្ការ​ជា​ច្រើន​ផង​ដែរ​កំពុង​ទទួល​បាន​ផល​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ហើយ​ល្មម​ដល់​ពេល​ត្រូវ​ជួល​កម្មករ​ឱ្យ​ចូល​កាច់ ដើម្បី​ដឹក​យក​ទៅ​លក់​នៅ​តាម​ស្តង់​នី​មួ​យ​ៗ ក្នុង​ក្រុងប៉ៃលិន បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បន្ត​ទៀត ។ ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់ ឈ្មោះ ហៀ​ក គុណ អាយុ​៦២​ឆ្នាំ ជា​អតីត​យោធា​ពិការ​ជើង​ម្នាក់ រស់នៅ​ភូមិ​ក្បាល​ព្រ​លាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា គាត់​មាន​ដីចម្ការ​នៅ​ក្នុងភូមិ​ចំនួន​៥​ហិ​កតា ហើយ​ដើមឆ្នាំ​២០១៨​នេះ គាត់​បាន​បែងចែក​ដី​ដាំពោត​ចំនួន​៤​ហិ​កតា និង​ដាំដំឡូង​មី​១​ហិ​កតា ។ គាត់​បន្ត​ទៀត​ថា ទោះបីជា​នៅ​ឆ្នាំ​នេះ សង្កេត​ឃើញ​មាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​បណ្តាល​ឱ្យ​ទទួល​រង​ការ​ខូចខាត​ដំណាំ​ពោត និង​ដំឡូង​មី​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ចម្ការ​ក្នុង​ក្រុងប៉ៃលិន​អស់​ជា​ច្រើន​ក៏​ដោយ តែ​ចម្ការ​របស់​គាត់ មិន​មាន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​ស្ថិត​នៅ​ត្រង់​កន្លែង​ដី​ទួល​ខ្ពស់ ទោះ​បើ​ភ្លៀង​ធ្លាក់​ច្រើន​បែប​ណា ក៏​មិន​ព្រួយបារម្ភ​ឡើយ ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​ដំណាំ​ពោត​ដុះ​លូតលាស់​ល្អ​ជាង​ឆ្នាំ​មុន​ៗ​ទៅ​ទៀត ។គាត់​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​មេឃ​ផ្អាក​ភ្លៀង​ប៉ុន្មាន​ថ្ងៃនេះ គាត់​បាន​សម្រុក​ជួល​កម្មករ​ឱ្យ​ចូ​ល​ទៅ​ប្រមូល​ផល​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ដើម្បី​ប្រញាប់​យក​ទៅ​លក់​នៅ​តាម​ស្តង់​ៗ​ទាន់​ពេល​ពោតក្រហម​មិន​ទាន់​ធ្លាក់​ថ្លៃ ដោយ​បច្ចុប្បន្ន​នេះ អាច​លក់​ពោត​១​គីឡូក្រាម​ថ្លៃ​ជាង​៤​បាត​(​ប្រាក់​ថៃ​) ស្មើនឹង​៥០០​រៀល ហើយ​ម្យ៉ាងវិញទៀត បើ​ទោះបីជា​ឡើងថ្លៃ​ឬ​ថោក​ជាង​នេះ​ក៏​គាត់​មិន​ព្រួយ​បា​ម្ភ​អ្វី​ដែរ ព្រោះ​រាល់ថ្ងៃ​អត់​ជំពាក់​បំណុល​ធនាគារ ឬ​អង្គការ​នោះ​ទេ ។ ប៉ុន្តែខណ​ៈ​​ពេល​កំពុង​ប្រមូល​ផល​នេះ​ស្នៀតពោត​ក្រហម​របស់​គាត់​ហាក់ដូចជា ត្រូវ​សត្វ​កណ្តុរ​ខាំ​ស៊ី​អស់​ខ្លះ​ៗ​ដែរ ធ្វើ​ឱ្យ​ខូចខាត​អស់​ប្រហែលជា​១០​ភាគរយ ទោះបីជា​គាត់​ខំព្យាយាម​ដាក់​ថ្នាំ​យ៉ាងណា​ក៏​ទប់​មិន​ឈ្នះ​ដែរ ។ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ក្នុង​ក្រុងប៉ៃលិន ក៏​កំពុង​តែម​មា​​ញឹក​ក្នុង​ការ​នាំ​កូនចៅ​របស់​ខ្លួន​ចេញ​អស់​ៗ​ពី​ផ្ទះ ដោយ​ធ្វើ​ដំណើរ​ទៅ​ចម្ការ​ជិត​ឆ្ងាយ ក្នុង​នោះ​អ្នក​ខ្លះទៅ​ប្រមូល​ផល​ពោត​ក្នុង​ចម្ការ​របស់​ខ្លួន ចំណែក​ខ្លះ​ទៀត​នាំ​គ្នា​ទៅ​ស៊ីឈ្នួល​កាច់​ពោត​ឱ្យ​គេ ដើម្បី​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ