ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ទំនាស់​គ្រួ​សារបាន​បញ្ចប់​…​ស្រាប់តែ​ប៉ូ​លិស​ទៅ​ចាប់​វ៉ៃ​បាក់ឆ្អឹង​ជំនីរ(មានវីដេអូ)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក សុទ្ធ សំអោក ចៅក្រម​ជម្រះក្តី​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​បាន​ធ្វើការ​ប្រកាស​សាលក្រម​រឿង​ករណី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​រង​ការ​ចោទប្រកាន់​ថា…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក សុទ្ធ សំអោក ចៅក្រម​ជម្រះក្តី​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​បាន​ធ្វើការ​ប្រកាស​សាលក្រម​រឿង​ករណី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​រង​ការ​ចោទប្រកាន់​ថា បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​បណ្តាល​ឱ្យ​បាក់ឆ្អឹង​ជំនី​អស់​២​កាំ កាលពី​ឆ្នាំ​២០១៤ កន្លង​មក ។ ហើយ​នៅ​ពេល​នេះ​ចៅក្រម​បាន​សម្រេច​ថា នឹង​ផ្តន្ទាទោស​ជនសង្ស័យ​ដោយ​ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ តែ​ស្ថិត​នៅ​ក្នុង​ការ​ព្យួរ​មិន​ដាក់​ពន្ធនាគារ​នោះ​ទេ ហើយ​កំណត់​ឱ្យ​បង់លុយ​ចំនួន​១០​លាន​រៀល ។

សូម​បញ្ជាក់​ថា បុរស​ម្នាក់​ឈ្មោះ ជា រ៉ា​ស៊ី អាយុ​៣០​ឆ្នាំ មុខរបរ​ធ្វើ​ចម្ការ មាន​ទីលំនៅ​ភូមិ​ស្ទឹង កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ប្តឹង​ឈ្មោះ ផាត គឹ​មយូ ជា​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ថា ប្រើ​អំពើ​ហិង្សា​ធ្វើ​ឱ្យ​បាក់ឆ្អឹង​ជំនី​អស់​២​កាំ ខណៈ​ដែល​ចុះ​ទៅ​ចាប់​រូបគេ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ បន្ទាប់​ពី​ពួក​គេ​បាន​ដោះស្រាយ​គ្នា​រួចរាល់​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់​បាន​រយៈពេល​ប្រហែល​១​អាទិត្យ ។ ហើយ​សមត្ថកិច្ច​ចុះ​ទៅ​ចាប់ និង​ប្រើ​ហិង្សា​លើ​ជន​រង​គ្រោះ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៤ ដោយ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​លុះ​នៅ​ថ្ងៃ​ទី​០៤ ខែសីហា សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ឈ្មោះ ជា រ៉ា​ស៊ី ទៅ​តុលាការខេត្ត ។

គួរ​រំលឹក​ផង​ដែរ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក បុរស​ម្នាក់​ឈ្មោះ ជា រ៉ា​ស៊ី និង​ប្រពន្ធ​ឈ្មោះ រ៉ា​យ សុខ​រ៉ា បាន​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច ស្រាប់តែ​ប្រពន្ធ​ទាញ​ដំបង​វាយ​ម៉ូតូ​បែក​កុង​ទ័​រ និង​បែក​អាវ ។ ពេល​នោះ​រូបគេ​ខឹង​យ៉ាង​ខ្លាំង​ក៏​ស្ទុះ​ទៅ​ទះកំផ្លៀង​ប្រពន្ធ​១​ដៃ ។

ក្រោយមក​ប្រពន្ធ​ក៏​រត់​ទៅ​ទាញ​យក​កូនកាំបិត​ចុង​ស្រួច​បម្រុង​មក​ចាក់​រូបគេ តែ​ត្រូវ​ជន​រង​គ្រោះ​រុញ​ចេញ បណ្តាល​ឱ្យ​ដួល​ប៉ះ​នឹង​ពាង​រលាត់​ខ្ទង់ច្រមុះ​បន្តិច រួច​នាង​ក៏​ចេញពីផ្ទះ​ខ្លួនឯង ទៅ​ផ្ទះ​ឪពុក​បង្កើត​ដែល​នៅ​ក្បែរ​គ្នា ។ លុះដល់​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៤ ក៏​មានការ​សម្រុះសម្រួល​ពី​ចាស់ទុំ និង​បាន​ធ្វើ​កិច្ចសន្យា​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ហើយ​ពួក​គេ​ក៏​យល់​ព្រមទៅ​នៅផ្ទះ​ជា​ធម្មតា​ឡើង​វិញ ។ តែ​មិនដឹង​ជា​មូលហេតុ​អ្វី​នៅ​ថ្ងៃ​ទី​០២ ខែសីហា ដដែល​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ស្រាប់តែ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដឹកនាំ​ដោយ​លោក ជា វ៉ា​ន់​រ៉​ន អតីត​ក្រឡាបញ្ជី​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក ឆ​ម វ៉ា​ន់​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​លោក ណុ​ប សា​វុ​ធ និង​បុរស​ម្នាក់​ឈ្មោះ ផាត គឹ​មយូ បាន​ប្រើ​ហិង្សា​ទៅ​លើ​រូប​គាត់​រហូត​ដល់​បាក់​ឆ្អឹងជំនី​ទៅ​វិញ ។

ពេល​ចុះ​ទៅ​ចាប់​ឈ្មោះ ផាត គឹ​មយូ បាន​ទះកំផ្លៀង​គាត់​ចំនួន​០៣​ដៃ លុះ​ពេល​ទៅ​ដល់​ស្នងការ​ខេត្ត ខណៈ​ចុះ​ពី​រថយន្ត​សមត្ថកិច្ច​រូប​នោះ​បាន​ទាត់​គាត់​ចំនួន​៣​ជើង​ផ្ទួន​ៗ គ្នា​ចំ​ឆ្អឹងជំនី​ផ្នែក​ខាងស្តាំ លុះ​ពេល​បញ្ជូន​ទៅ​តុលាការ​សមត្ថកិច្ច​រូប​នេះ​បាន​ទះកំផ្លៀង​២​ដៃ​ថែម​ទៀត ហើយ​ក៏​បាន​ស្រែក​ប្រាប់​ឱ្យ​អ្នកទោស​វាយ​បន្ថែម ។ ចាប់ពី​ថ្ងៃ​នៅ​ក្នុង​ពន្ធនាគារ ចេះ​តែ​ឈឺ​ចុកចាប់​ពេញ​ខ្លួនប្រាណ ជា​ពិសេស​ឆ្អឹងជំនី​ផ្នែក​ខាងស្តាំ រហូត​ទាល់តែ​ថ្ងៃ​បងស្រី​របស់​គាត់​ធានា​ឱ្យ​ចេញ​នៅ​ក្រៅ​ឃុំ ឃើញ​សភាព​ក្អក​ធ្លាក់ឈាម សាច់ញាតិ​ក៏​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន ដើម្បី​ព្យាបាល ដោយ​ឆ្លុះ​ឃើញ​ឆ្អឹងជំនី​បាក់​អស់​២​កាំ (​កាំ​ទី​៧ និង​ទី​៨) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ