ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនណាខ្លះធ្លាប់ញ៉ាំតៅហ៊ូនេះ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា​ នៅ​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​០២  កក្កដា ​​នេះ គណៈ​​ក​ម្មា​ធិ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង ដែល​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ដឹកនាំ​ដោយ​​នាយ​ឧត្តមសេនីយ៍…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា​ នៅ​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​០២  កក្កដា ​​នេះ គណៈ​​ក​ម្មា​ធិ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង ដែល​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ដឹកនាំ​ដោយ​​នាយ​ឧត្តមសេនីយ៍ មា​ជ សុ​ផា​ន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គ​ណះ​ក​ម្មា​ធិ​ការ បាន​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​ត្រួតពិនិត្យ​ទីតាំង​ផលិត​តៅហ៊ូដ៏​ធំ​មួយ​ ស្ថិត​ក្នុងភូមិ​គ្រឹះ​ស្កៃ​ស្កៃ​មួយ​កន្លែង  ភូមិ​ទ្​រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​អោយ​ដឹង​ថា ការ​ចុះ​ពិនិត្យ​ទីតាំង​ខាងលើ គឺ​ដើម្បី​ពិនិត្យ​មើលទៅ​លើ​គុណភាព​តៅហ៊ូថា​ ជា​ទំនិញ​ដែល​មានគុណ​ភាព ឬ​គ្មាន ឬ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ?

យ៉ាងណាមិញ ពំ​ុ​មាន​ប្រភព​ច្បាស់​ការណ៍​អះអាង​ឱ្យ​​ដឹង​ពី​ដំណើរការ​ចុះ​ពិនិត្យ​ឡើយ ខណៈ​មន្ត្រី​ជំនាញ​កាំកុងត្រូល​កំពុង​ពិនិត្យ​លើ​គុណភាព​ទំនិញ​ដែល​មាន​ក្នុង​ទីតាំង​ខាងលើ  ។

ព័ត៌មានលម្អឹតនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ