កំពុងផ្ទុះពេញហ្វេសប៊ុកជម្លោះរវាង សុវណ្ណ រិទ្ធី អគ្គនាយក TVFB នឹងបុរសម្នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB និងបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chan Nara…
រាជធានីភ្នំពេញ ៖ លោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB និងបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chan Nara…
រាជធានីភ្នំពេញ ៖ លោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB និងបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chan Nara ត្រូវបានកម្លាំងមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ហៅអោយចូលខ្លួនទៅធ្វើការសាកសួរក្រោយពីពួកគេទាំងពីរនាក់មានជម្លោះជាមួយ គ្នាតាមបណ្តាញសង្គម Facebook ហើយបុរសម្នាក់នោះបានទៅបង្កជម្លោះដល់ការិយាល័យ ហើយបង្ករអោយមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងមានសម្ថកិច្ចមូលដ្ឋាននោះ ។ ហេតុការនេះដែរបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចការិយាល័យ TVFB ទីតាំងផ្ទះលេខ ១០Eo ផ្លូវលេខ១៨៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា កាលពីមុននេះបន្តិចមានការភ្ញាក់ផ្អើលមួយបានលើតឡើងនៅក្នុងការិយាល័យរបស់អង្គភាពមួយមានឈ្មោះ TVFB ដោយមានបុរម្នាក់ឈ្មោះ ឡាវ ច័ន្ទណារ៉ា អាយុប្រមាណជាជាង៣០ឆ្នាំ ម្នាក់បានចូលទៅខាងក្នុងការយាល័យនោះ ។
ដោយបុរសម្នាក់នោះជាម្ចាស់ Account Facebook ឈ្មោះ Chan Nara បានចូលទៅដល់ខាងក្នុងករិយាល័យបរបស់អង្គភាព TVFB ដោយមានបំណងចង់ជួបជាមួយ និងលោក សុវណ្ណ រិទ្ធ ដែលជាអគ្គនាយក ដើម្បីធ្វើការដោះស្រាយអំពីបញ្ហារបស់ពួកគេក្នុងជម្លោះតាមបណ្តាញសង្គម facebook រវាងពួកគេទាំងពិរនាក់ ដែលបានឈ្លោះគ្នាកាលពីប៉ុន្មានថ្ងៃមុនកន្លងមកថ្មីៗនេះ ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលបុរសម្នាក់ឈ្មោះ ឡាវ ច័ន្ទណារ៉ា ចូលទៅដល់ក្នុងទីតាំងខាង និងជួបជាមួយនិងលោក សុវណ្ណរិទ្ធី ជាអគ្គនាយករួចហើយ ពួកគេទាំងពីរនាក់ក៏និយាយគ្នាពីរឿងរបស់ពួកគេដែលបានឈ្លោះគ្នាតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលកន្លងមក និងធ្វើអោយមានការភ្ញាក់ផ្អើលទៅដល់កម្លាំងមានសម្ថកិច្ចមូលដ្ឋាន និងហៅពួកគេទៅកាន់នគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ ដើម្បីធ្វើការសួរនាំអោយដឹងរឿងតែម្តង ។
ពេលដែលពួកគេទាំងពីរនាក់មកដល់នគរបាលប៉ុស្តិ៍រួចហើយពួកគេទាំងពីរនាក់នៅតែធ្វើការជជែកគ្នាយា់ងតឹងសរសៃ.កដាក់គ្នា ដោយលោក សុវណ្ណ រិទ្ធី បានចោទប្រកាន់ថា បុរសម្នាក់់នោះបានធ្វើការជេរប្រមាថរូបគាត់ថា «និងយាយយូរទៅដូចឆ្កួតទៅហើយ អាឆ្កួត បែកថ្នាំ ស្រវឹងឆ្កួត» ជាដើម ។
ក្រោយពីបុរសម្នាក់ឈ្មោះ ឡាវ ច័ន្ទណរ៉ា បានខមិនចូលជេប្រមាថក្នុងអាខោនផ្ទាល់ខ្លួនរបស់លោក សុវណ្ណ រិទ្ធី បែបនេះរួចហើយ លោកក៏បានយក លេខទូរស័ព្ទ និងឈ្មោះរបស់បុរសម្នាក់នេះទៅបង្ហោះលើផេកហ្វេកប៊ុករបស់លោកវិញ និងឈ្លោះគ្នាតាមរយៈទូរស័ព្ទផងដែរ ។
ក្រោយពេលដែលកម្លាំងមានសម្ថកិច្ចបានហៅលោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB និង បុរសម្នាក់ឈ្មោះ ឡាវ ច័ន្ទណារ៉ា ម្ចាស់ អាខោនហ្វេសបប៊ុកឈ្មោះ Chan Nara មកធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាច្រើនម៉ោងមិនត្រូវគ្នានោះ ពួកគេក៏បានដាក់ពាក្យបណ្តឹងគ្នាទៅវិញទៅមក ដើម្បីអោយច្បាប់ជួយរកយុត្តិធម៌ដល់ពួកគេរៀងៗខ្លួនជាបន្តទៅទៀតផងដែរ ៕
ចែករំលែកព័តមាននេះ