ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់ពី​បានទទួលព័ត៌មាន​ពីមហាជនថា…ចុះ​ក្រសោបភ្លាមៗបាន​២នាក់​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ជា​អ្នក​ជួញដូរ​គ្រឿងញៀន និង​បុរស​ម្នាក់​ទៀត​បាន​ទៅ​ទិញ​ថ្នាំ​ញៀន​ដើម្បី​ប្រើប្រាស់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គ​ស្នួ​ស​រួម​ជាមួយ​នគរបាល​ប៉ុស្ដិ៍​បែក​ចាន​ធ្វើការ​ចាប់ខ្លួន និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៨​កញ្ចប់ ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែ​ក​ក្ត​ដា ឆ្នាំ​២០១៨…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ជា​អ្នក​ជួញដូរ​គ្រឿងញៀន និង​បុរស​ម្នាក់​ទៀត​បាន​ទៅ​ទិញ​ថ្នាំ​ញៀន​ដើម្បី​ប្រើប្រាស់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គ​ស្នួ​ស​រួម​ជាមួយ​នគរបាល​ប៉ុស្ដិ៍​បែក​ចាន​ធ្វើការ​ចាប់ខ្លួន និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៨​កញ្ចប់ ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែ​ក​ក្ត​ដា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ស្វាយ​ជ្រុំ ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។    ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួនរួម​មាន ៈ ជនសង្ស័យម្នាក់​ជាអ្នក​ជួញដូរថ្នាំញៀន​ឈ្មោះ ឃិ​ន ក្រឹម អាយុ​២៧​ឆ្នាំ មុខរបរ​សន្តិសុខ​យាម​រោងចក្រ ស្នាក់​នៅ​ក្នុងភូមិ​ស្វាយ​ជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ជា​អ្នក​ទិញ​ថ្នាំញៀន​យក​ទៅ​ប្រើប្រាស់​ឈ្មោះ ទូច សុ​ខន អាយុ​២៥​ឆ្នាំ មុខរបរ​សន្តិសុខ​យាម​រោងចក្រ ស្នាក់​នៅ​ភូមិ​កើតហេតុ​ជាមួយ​គ្នា​ដែរ​។ ក្នុង​ពេល​ធ្វើ​ការ​ចាប់ខ្លួន​ជនសង្ស័យទាំង​២នាក់​​នោះ កម្លាំង​នគរបាល​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៨​កញ្ចប់ ក្នុង​នោះ​មាន​កញ្ចប់​តូច​ចំនួន​៧​កញ្ចប់ និង​កញ្ចប់​ធំ​ចំនួន​១​កញ្ចប់​, ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​សុង​១​គ្រឿង​, កាបូបដៃ​ដាក់​ថ្នាំ​ញៀន​១ ។ នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២នាក់​ខាងលើ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បែក​ចាន​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ថា មាន​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន​នៅ​ត្រង់​ចំណុច​ខាងលើ ។ ពេល​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បែក​ចាន​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​នោះ​ភ្លាម​ៗផង​​ដែរ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ពេល​ដែល​ពួក​គេ​កំពុង​នៅ​ក្នុង​បន្ទប់​​ជួល​ជាមួយ​គ្នា​។ ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​កម្លាំង​នគរបាល​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​បន្ទប់​របស់​ជនសង្ស័យ​ឈ្មោះ​ឃិ​ន ក្រឹម និង​បាន​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៨​កញ្ចប់​នៅ​ក្នុង​កាបូបដៃ ព្រមទាំង​ឧបករណ៍ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ក្រោយមក​ក៏​បាន​នាំ​ជនសង្ស័យ​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍ ពេល​នោះ​ជនសង្ស័យ​ឈ្មោះ​ឃិ​ន ក្រឹម បាន​សារភាព​ថា ថ្នាំ​ញៀន​ទាំង​៨​កញ្ចប់​នៅ​ក្នុង​កាបូបដៃ​នេះ​គឺជា​របស់​ខ្លួន​ដែល​បាន​ទិញ​ពី​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​តាម​ផ្លូវ​ម្ដុំ​តោ​ពីរ រាជធានី​ភ្នំពេញ ដើម្បី​យក​មក​លក់​បន្ត ដោយ​ទិញ​ម្ដង​ៗ​ក្នុង​តំលៃ​១៥​ម៉ឺន​រៀល ។ ចំណែក​ជន​ស​ង្ស​យ័​ឈ្មោះ​ទូច សុ​ខន បាន​សារភាព​ថា ខ្លួន​បាន​មក​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ​ឃិ​ន ក្រឹម ​ដើម្បី​យក​ទៅ​ប្រើប្រាស់​ជាមួយ​មិត្តភក្តិ ហើយ​ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែ​ម្តង​។ ក្រោយ​ពេល​សាកសួរ​រួច ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ