ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រុករក​នៅ​តែ​មិន​ទាន់​​សម្រេចបានអ្វី… ​ទោះ​បី​​អ្វី​ៗ​ដូច​​ប្រសើរ​ជាង​​​មុន​ហើយ​​នោះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Bangkok Post បាន​ឱ្យ​ដឹង​ថា ក្រុម​អ្នក​មុជទឹក​ជួយ​សង្គ្រោះ​នៅ​ក្នុង​ល្អាង Tham Luang បាន​មុជ​កាន់តែ​ជ្រៅ​ទៅ​ហើយ រហូត​ដល់៦០០​ម៉ែត្រ​ពី​រូង​ទី​បី ​នៅ​ក្នុង​សង្កាត់…

តាម​ប្រភព​ព័ត៌មាន Bangkok Post បាន​ឱ្យ​ដឹង​ថា ក្រុម​អ្នក​មុជទឹក​ជួយ​សង្គ្រោះ​នៅ​ក្នុង​ល្អាង Tham Luang បាន​មុជ​កាន់តែ​ជ្រៅ​ទៅ​ហើយ រហូត​ដល់៦០០​ម៉ែត្រ​ពី​រូង​ទី​បី ​នៅ​ក្នុង​សង្កាត់ Mae Sai ក្នុង​ខេត្ត Chiang Rai​។ នេះ​ក៏​ដោយសារ អំណោយផល​ពី​អាកាសធាតុ​នៅ​តំបន់​នោះ​ផង​ដែរ​ ។

នាយ​ឧត្តមសេនីយ៍ Suppachok Thawatperrachai អគ្គមេបញ្ជាការ​រង​នៃ​ទាហាន​ភូមិភាគ​ទី​បី បាន​ប្រាប់​សារព័ត៌មាន​កាល​រសៀល​ថ្ងៃ​សៅរ៍​​ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ​ក្មេង​ប្រុស​កីឡាករ​បាល់ទាត់ បាន​មុជ​បាន​​កាន់តែ​ជ្រៅ​ទៅ​មុខ​ហើយ​។ ​អ្នក​មុជទឹក​បាន​ចុះ​ទៅ២០០​ម៉ែត្រ​ទៀត មុន​ពេល​ត្រឡប់​ឡើង​លើ​វិញ ដោយសារ​តែ​កម្ពស់​ទឹក​កើនឡើង​ ។

ធុង​អុក​ស៊ី​ហ្សែន​ ត្រូវ​បាន​ដាក់​តាម​បណ្តោយ​ផ្លូវ​ ដែល​ក្រុម​ជួយ​សង្គ្រោះ​មុជ​ទៅ​កាន់​ខាង​មុខ ដោយ​ដាក់​មួយ​ធុង​ៗ រាល់​ចម្ងាយ​២៥​ម៉ែត្រ​ ។ ចៅហ្វាយខេត្ត Chiang Rai លោក Narongchai Osotthan-akorn បាន​ប្រាប់​ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ដំណើរការ​រុករក​បាន ​ដោយ​រលូន​ជាង​មុន ដោយសារ​តែ​អាកាស​ធាតុ​ នៅ​ថ្ងៃអាទិត្យ​មាន​សភាព​​ល្អ​ ។ នៅ​ពេល​នេះ ការ​រុករក​នៅ​តែ​មិន​ទាន់​បាន​សម្រេច​នៅឡើយ បើ​ទោះ​បីជា​អ្វី​ៗ ​ហាក់បីដូចជា​ប្រសើរ​ជាង​មុន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កុមារ​កីឡាករ​បាល់ទាត់​និង​គ្រូបង្វឹក​សរុប​១៣​នាក់ បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃ​ទី​២៣​។ បើ​គិត​មក​ដល់​ថ្ងៃនេះ គឺ​៩​ថ្ងៃ​ហើយ​។ សូម​ជូនពរ​ឲ្យ​រក​ឃើញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ​៕

អត្ថបទសរសេរ ដោយ