ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​រៀបពិធីអស់ហើយ នៅ​ភ្នំ​ថាំ​ហ្លួង​ឬ​រូង​ស្តេច​​ ដែល​កំពុង​ល្បី​ក្នុង​ខេត្ត​ឈៀង​រ៉ៃ

5 ឆ្នាំ មុន

ភ្នំ​ថាំ​ហ្លួង ​(​រូង​ស្តេច​)​ នៅ​ក្នុង​ខេត្ត​ឈៀង​រ៉ៃ​កំពុងក្លាយជា​ភ្នំ​មាន​បារមី​មួយ ដែល​ខណៈ​នេះ ​ក្រៅពីការ​រុករក​ក្នុង​រូងភ្នំ ការ​បួងសួង​របស់​ថ្នាក់ដឹកនាំក្រុម​ជួយ​សង្គ្រោះ ដែល​សុទ្ធ​សឹង​ជា​ថ្នាក់​រដ្ឋមន្ត្រី បាន​ធ្វើ​ពិធីបួងសួង​បែប​សាសនា​មួយ ដើម្បី​សុំ​បើកផ្លូវ​ទៅ​រក​អ្នក​ទាំង​១៣​នាក់​ដែល​បាត់​ខ្លួន ។…

ភ្នំ​ថាំ​ហ្លួង ​(​រូង​ស្តេច​)​ នៅ​ក្នុង​ខេត្ត​ឈៀង​រ៉ៃ​កំពុងក្លាយជា​ភ្នំ​មាន​បារមី​មួយ ដែល​ខណៈ​នេះ ​ក្រៅពីការ​រុករក​ក្នុង​រូងភ្នំ ការ​បួងសួង​របស់​ថ្នាក់ដឹកនាំក្រុម​ជួយ​សង្គ្រោះ ដែល​សុទ្ធ​សឹង​ជា​ថ្នាក់​រដ្ឋមន្ត្រី បាន​ធ្វើ​ពិធីបួងសួង​បែប​សាសនា​មួយ ដើម្បី​សុំ​បើកផ្លូវ​ទៅ​រក​អ្នក​ទាំង​១៣​នាក់​ដែល​បាត់​ខ្លួន ។

ពិធី​តាម​បែប ​«​អាណាចក្រ​ឡាន​ណា​»​ នេះ ​ដឹកនាំ​ធ្វើ​ដោយ​ព្រះ​គ្រូ​បា​ប៊ុ​ន​ឈុំ ដែល​ជា​ព្រះសង្ឃ​ដ៏​ល្បីល្បាញ​ខាង​ធ្វើ​វិបស្សនា​នៅ​តាម​រូងភ្នំ និង​ជាទី​សក្ការៈ​របស់​ប្រជាពលរដ្ឋ​ទាំង​៣​ប្រទេស​គឺ​ថៃ ភូមា និង​ឡាវ​។ ព្រះ​គ្រូ​បា​ប៊ុ​ន​ឈុំ កំពុង​ចាំ​វស្សា​នៅ​វត្ត​មួយ​ក្នុង​រដ្ឋ​សាន ប្រទេស​ភូមា ។

ហេតុ​ដែល​គេ​ចាំបាច់​ត្រូវ​តែ​និមន្ត​ព្រះ​គ្រូ​អង្គ​នេះ​ មក​ធ្វើ​ដោយ​ផ្ទាល់​ដូច្នេះ ព្រោះថា​ កាលពី​២​ថ្ងៃមុន មាន​ស្ត្រី​ម្នាក់​យល់សប្តិ​ឃើញ​ព្រះ​នាង​ម្ចាស់​ភ្នំ​(​នាង​ដេក​)​មក​ប្រាប់​ថា ព្រះ​នាង​ចង់​ជួបនឹង​ព្រះ​គ្រូ​បា​ប៊ុ​ន​ឈុំ ព្រោះ​ព្រះ​នាង​បាន​រង់ចាំ​ព្រះ​គ្រូ​អស់​៣០០​ឆ្នាំ​មក​ហើយ ។ នៅ​ពេល​ដែល​ព្រះ​នាង​បាន​សម្រេច​បំណង​ហើយ ព្រះ​នាង​នឹង​ដោះ​លែង​អ្នក​ទាំង​១៣​នាក់​នោះ​មក​វិញ​។ ព្រះ​គ្រូ​បា​ប៊ុ​ន​ឈុំ ធ្លាប់​មាន​ថេរ​ដីកា​ថា អតីតជាតិ​របស់​ព្រះ​អង្គ​គឺជា​អ្នក​មើលថែ និង​ចិញ្ចឹម​សេះ ដែល​ស៊ីសង្វាក់​គ្នា​ជាមួយនឹង​រឿងនិទាន​ទាក់ទង​នឹង​ប្រវត្តិ​ភ្នំ និង​រូងភ្នំ​ថាំ​ហ្លួង ។

ក្រោយ​ពី​ប្រារព្ធ​ពិធីបួងសួង​ចប់​សព្វគ្រប់ ព្រះ​គ្រូ​បា​ប៊ុ​ន​ឈុំ មាន​ថេរ​ដីកា​ថា នៅ​រយៈពេល​ថ្ងៃ​ទៀត​យ៉ាង​យូរ​ នឹង​រក​អ្នក​ទាំង​១៣​នាក់​ឃើញ​ហើយ ហើយ​អ្នក​ទាំង​១៣​នាក់​នោះ​មាន​សុវត្ថិភាព​ទេ ។

អត្ថបទសរសេរ ដោយ