ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សករាជ​រុងរឿង​របស់ Messi និង Ronaldo ត្រូវ​បញ្ចប់

5 ឆ្នាំ មុន

ទីបំផុត​អា​ហ្ស​ង់​ទី​ន និង​ព័រ​ទុ​យ​ហ្គា​ល់​បាន​ណាត់គ្នា​ទៅ​ផ្ទះ​វិញ​ក្រោយ​ពី​ធ្លាក់ World Cup ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ធ្វើ​ឱ្យ​សករាជ​ចែងចាំង​របស់ Messi និង Ronaldo នៅ​សមរភូមិ…

ទីបំផុត​អា​ហ្ស​ង់​ទី​ន និង​ព័រ​ទុ​យ​ហ្គា​ល់​បាន​ណាត់គ្នា​ទៅ​ផ្ទះ​វិញ​ក្រោយ​ពី​ធ្លាក់ World Cup ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ធ្វើ​ឱ្យ​សករាជ​ចែងចាំង​របស់ Messi និង Ronaldo នៅ​សមរភូមិ World Cup ក៏​ត្រូវ​រលត់​សូន្យសុង​ផង​ដែរ ។​

​ក្រុម​អា​ហ្ស​ង់​ទី​ន និង​ព័រ​ទុ​យ​ហ្គា​ល់​ត្រូវ​បាន​ខ្ទាត​ចេញពី​ការ​ប្រកួត Word Cup ២០១៨ វគ្គ​១៦​ក្រុម​នៅ​ថ្ងៃ​តែ​មួយ​ដូច​គ្នា ខណៈ​ក្តី​សង្ឃឹម​របស់ Messi និង Ronaldo ក៏​ត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក ក្រមួន​ត្រូវ​ថ្ងៃ ក្រោម​រូបភាព​ចុក​ឈាម​និយាយ​មិន​ចេញ​ក្រៅ​តែ​ពី​ទទួលយក​លទ្ធផល​ខកចិត្ត​ទាំង​អស់នេះ ។ ក្រុម​ពពក​សអា​ហ្ស​ង់​ទី​ន ត្រូវ​ក្រុម​មាន់គក​បារាំង​ច្បាំង​ឈ្នះ​ដោយ​លទ្ធផល ៤-៣ នៅ​ក្នុង​សមរភូមិ Word Cup ដ៏​ក្តៅ​គគុក ។​

​រីឯ​បញ្ច​ខែល​ព័រ​ទុ​យ​ហ្គា​ល់​វិញ​ចាញ់ ២-១ ក្រោម​ថ្វី​ជើង​អ្នកប្រមាញ់​ទិសទក្សិណ​អ៊ុយ​រូ​ហ្គា​យ ។ តារា​ជួរ​មុខ​ទាំង​ពីរ Messi និង Ronaldo បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​កាលពី​១០​ឆ្នាំ​មុន តែ​ការ​ជ្រុះ​នៅ​វគ្គ​១៦​ក្រុម​នេះ​គឺជា​មេរៀន​ដ៏​ជូរ​ចត់​សម្រាប់​ពួក​គេ​នៅ​វ័យ​ជាង​៣០​ឆ្នាំ ហើយ​អាច​ជា​ការ​បង្ហាញខ្លួន​ចុង​ក្រោយ​ផង​ដែរ ។ ខាងក្រោម​នេះ​គឺជា​ស្ថិតិ​លេង​នៅ Word Cup របស់ Messi និង Ronaldo ៖

Lionel Messi

-Messi បាន​លេង​សរុប​៧៥៦​នាទី​នៅ World Cup វគ្គ​ជម្រុះ​ចាប់តាំងពី​ឆ្នាំ​២០០៦ តែ​រូបគេ​រក​មិន​បាន​សូ​ម្បី​តែ​មួយ​គ្រាប់ ។

-១​គ្រាប់​របស់​Messi​ពេល​អា​ហ្ស​ង់​ទី​ន​ប៉ះ​នី​ហ្សេ​រី​យ៉ាប​ញ្ច​ប់​នៅ​៦៦២​នាទី​នៃ​ព្រឹត្តិការណ៍ World Cup ២០១៨ ។​

-Messi មានឱកាស ៥០% ក្នុង​ការ​រក​គ្រាប់​បាល់​ពេល​ប៉ះ​ជាមួយ​ក្រុម​នី​ហ្សេ​រី​យ៉ា ។​

-​ការ​ស៊ុត​ចំ​គោលដៅ​៧​លើក​ក្នុង​ចំណោម​៨ លើក​ពេល​ប៉ះ​ជាមួយ​ក្រុម​មាន់គក​បារាំង ។​

-Messi គឺជា​កីឡាករ​ស៊ុត​ចំ​គោលដៅ​ច្រើន​ជាងគេ​ក្នុង​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​ពីរ​លើក​(​ស៊ុត​ចំ​គោលដៅ​បាន​១២​លើក​)​តែ​រក​មិន​បាន​១​គ្រាប់​សោះ ។​

Cristiano Ronaldo

-​គ្រាប់​បាល់​ទី​៣​របស់​Ronado​ពេល​ប៉ះ​អេ​ស្ប៉ា​ញ គឺជា​ការ​ស៊ុត Free-Kick លើក​ទី​១​នៅ​ឯ​ព្រឹត្តិការណ៍ World Cup ឱ្យ​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់​តាម​ស្មើ​គូប្រកួត ។

-Ronaldo មាន​អត្រា​ស៊ុត​ប៉េ​ណា​ល់​ទី​ជោគជ័យ​៥០%​ឱ្យ​ព័រ​ទុ​យ​ហ្គា​ល់​ដោយ​រកបាន​ពីរ​គ្រាប់​ក្នុង​ការ​ប្រកួត​ជាមួយ​អុី​រ៉​ង់ និង​អេ​ស្ប៉ា​ញ​នៅ World Cup ២០០៦ និង​២០១៨ តែ​រូបគេ​ក៏​ស៊ុត​ប៉េ​ណា​ល់​ទី​មិន​ចូល​ពីរ​ដង​ដែរ​ពេល​ប៉ះ​អូ​ទ្រី​ស និង​អុ​ី​រ៉​ង់​នៅ​ក្នុង​កម្មវិធី Euro ២០១៦ ។​

-Ronaldo បាន​ចំណាយពេល​៥១៤​នាទី​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​នៃ World Cup ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ តែ​រក​មិន​បាន​១​គ្រាប់ ឬ​សូ​ម្បី​តែ​បញ្ជូន​បាល់​ឱ្យ​គេ (Assit) ស៊ុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ