ករណីនេះបាន​ធ្វើឱ្យអ្នកហ្វេសប៊ុក​​​យល់​​ច្រឡំថា ​«​រកឃើញ​អ្នក​កំពុងបាត់ខ្លួនក្នុងរូងភ្នំ​»


​ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ធ្វើ​សមយុទ្ធ​ត្រាប់ ដូច​ការ​ជម្លៀស​ពួកក្មេង​ៗ​ចេញពី​រូងភ្នំ ។ ដោយសារ​រូបភាព​បែប​នេះ​ហើយ នាំ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​មួយ​ចំនួន​ច្រឡំ​ថា​ រក​ពួក​គេ​ឃើញ ហើយ​បាន​ផ្សព្វផ្សាយ​ធ្វើ​ឱ្យ​មានការ​ភ័ន្ត​ច្រឡំ ដែល​នោះ​ជា​ការ​ត្រៀម​ទុក​ សម្រាប់​ពេល​មានការ​ទាក់ទង​ជាមួយ​ពួក​អ្នក​បាត់​ខ្លួន ។

ព្រះសង្ឃ​នៅ​បន្ត​សូត្រធម៌ ​បន់ស្រន់ សូម​ឲ្យរក​ពួក​គេ​ឃើញ​នៅ​រស់រាន​មានជីវិត ។ អភិបាលខេត្ត​ឈៀង​រ៉ៃ​ថ្លែង​ថា ក្រោយ​រយៈពេល​ជាង​មួ​យស​ប្ដា​ហ៍​ ស្ថិត​ក្នុង​ទី​ងងឹត​នៃ​រូងភ្នំ មនុស្ស​ជាប់​ក្នុង​នេះ ​អាច​មាន​បញ្ហា​ភ្នែក​និង​សួត ដូច្នេះ​ការ​នាំ​ពួក​គេ​ចេញ​ពេល​តាម​រក​ឃើញ ត្រូវធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន ។

លោក​ថា នេះ​ជា​សមយុទ្ធ សូមកុំ​មានការ​ភ្ញាក់ផ្អើល ។ យើង​សម​ទុក បើ​រក​ឃើញ​ពួក​គេ​ត្រូវ​នាំ​ចេញ ហើយ​
ប​ញ្ចូ​ន​តាម​ឧ​ទ្ធ​ម្ភា​គចក្រ​ទៅ​មន្ទីរពេទ្យ​បែប​ណា ។ មន្ទីរពេទ្យ​ជា​ច្រើន ក្នុង​តំបន់​ចូលរួម​ក្នុង​សមយុទ្ធ​នេះ ឆ្លៀតពេល​ភ្លៀង​បាន​រាំង ។

លោក​Anmar Mirza អ្នកជំនាញ​ការ​អា​មេ​រិ​ក​ម្នាក់​នៃ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ក្រោម​ដី និយាយ​ថា
ក្មេង​ទាំងនេះ​ផឹកទឹក​ក្នុង​រូងភ្នំ ពួក​គេ​អាច​ធន់​បាន​ច្រើន​ស​ប្ដា​ហ៍​ដោយ​គ្មាន​ស្បៀង​។ ពួក​គេ​សុទ្ធតែ​ជា​កីឡា
ករ​មាន​សុខ​ភាពរឹងមាំ អាច​ស៊ូទ្រាំរ​ស់បាន​ដល់​មួយ​ខែ ។ បញ្ហា​សំខាន់​ស្ថិត​នៅ​ត្រង់​ថា ពេល​ណា​ពួក​អ្នក​ជួយ​សង្គ្រោះ​​រក​ឃើញ​ពួក​គេ ។

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ