ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះពួយ​លឿន​ពេក​ក៏​ទប់​មិន​ជាប់ ភ្លាត់​…

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ចំណាស់​វ័យ​៦៥​ឆ្នាំ​ម្នាក់ ស្រវឹងស្រា​ជោកជាំ​បាន​ឡើង​ជិះ​ម៉ូតូ​យ៉ាង​លឿន​ទប់​ចង្កូត​មិន​ជាប់ រួច​ក៏​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ…

ខេត្តស្វាយរៀង ៖ បុរស​ចំណាស់​វ័យ​៦៥​ឆ្នាំ​ម្នាក់ ស្រវឹងស្រា​ជោកជាំ​បាន​ឡើង​ជិះ​ម៉ូតូ​យ៉ាង​លឿន​ទប់​ចង្កូត​មិន​ជាប់ រួច​ក៏​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ ទី​០១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​៣១៤D ស្ថិត​នៅ​ភូមិ​ទួល​ត្របែក ឃុំ​ប្រសូតិ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

បើ​តាម​នគ​បាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ប្រសូតិ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ពុត ហ៊ុ​ល ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង 1I-9967 ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង ខណៈ​ដែល​ជន​រង​គ្រោះ​ស្រវឹងស្រា​ផង​នោះ​ក៏​បាន​រេ​ចង្កូត​ដួល​ខ្លួនឯង រង​របួសធ្ងន់​តែ​ម្ដង​។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​រក្សា​ទុក​ឲ្យ​ជន​រង​គ្រោះ​នៅផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ