ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងជួងស្នែងក្របីមានតម្លៃ… លួចទៅ​បាត់​គ្មានតំរុយមកវិញ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប៉ូលិស​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជួង​ស្នែងក្របី​ដែល​ជា​វត្ថុ​មាន​តម្លៃ​ នាំ​មក​ពី​ប្រទេស​ភូមា ដោយ​ព្រះសង្ឃ​ជនជាតិ​អូស្ត្រាលី យក​មក​រក្សា​ទុក​ប្រើ​ក្នុង​វត្ត​ព្រះ​ឥន្ទ​កោ​សា ហៅ​វត្ត​កណ្តាល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម…

ខេត្តសៀមរាប ៖ ប៉ូលិស​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជួង​ស្នែងក្របី​ដែល​ជា​វត្ថុ​មាន​តម្លៃ​ នាំ​មក​ពី​ប្រទេស​ភូមា ដោយ​ព្រះសង្ឃ​ជនជាតិ​អូស្ត្រាលី យក​មក​រក្សា​ទុក​ប្រើ​ក្នុង​វត្ត​ព្រះ​ឥន្ទ​កោ​សា ហៅ​វត្ត​កណ្តាល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ត្រូវ​បាន​ចោរលួច​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​១ស​ប្តា​ហ៍​មក​ហើយ មិន​ទាន់​មាន​តំរុយ​នៅឡើយទេ ដែល​ពេល​នេះ​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​មុខ សញ្ញា ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ជុំវិញ​ការ​លួច​គរុភណ្ឌ​របស់​វត្ត​នេះ ។

តាម​ប្រភព​ពី​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​ព្រះ​ឥន្ទ​កោ​សា ហៅ​វត្ត​កណ្តាល​នោះ បាន​មាន​ថេរ​ដីកា​ថា ជួង​ស្នែង ក្របី​ដែល​រចនា​ឡើង​ដោយ​លោហៈ​ស្ពាន់ លាយ​ជាមួយ​ប្រាក់សុទ្ធ​ គឺ​យក​មក​ពី​ប្រទេស​ភូមា ហើយ​នាំ​យក​មក​រក្សា​ទុក​ក្នុង​វត្ត​ព្រះ​ឥន្ទ​កោ​សា កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លង​ទៅ ។

តាម​រយៈ​កា​របក​ប្រែជា​ភាសារ​ខ្មែរ ព្រះសង្ឃ​នាម ឆា លី​គី​ម ព្រះ​ជន្ម​៧៥​ឆ្នាំ ជា​ជនជាតិ​អូស្ត្រាលី​មាន​សង្ឃ ដីកា​ថា ជួង​ស្នែងក្របី​នេះ​ជា​វត្ថុ​មាន​តម្លៃ មាន​ទទឹង​០,៥​ម៉ែត្រ កំពស់​០,៣៥​ម៉ែត្រ ទម្ងន់​១៥​គីឡូក្រាម ត្រូវ​ចោរលួច​កាលពី​យប់​ថ្ងៃ​ទី​២៦ ខែមិថុនា ។

ក្រោយ​ពេល​ដឹង​ថា​ បាត់​ជួង​ស្នែងក្របី​នេះ ព្រះសង្ឃ​ក្នុង​វត្ត​បាន​ទៅ​ប្តឹង​នគរបាល​មូលដ្ឋាន​ឱ្យ​ជួយ​អន្តរា គមន៍ ដើម្បី​ស្វែងរក​យក​មក​វិញ​ផង​ដែរ ។ តែ​មក​ទល់​ពេល​នេះ ​នៅ​មិន​ទាន់​មាន​សញ្ញា​ណាមួយ​ដែល​រំពឹង​ថា អាច​រក​ឃើញ​វិញ​នោះ​ទេ ។ តាម​ការ​អះអាង​របស់​ព្រះសង្ឃ​ជនជាតិ​អូស្ត្រាលី​មាន​សង្ឃដីកា​ថា វត្ថុ​នោះ​ទោះបី​នៅ​ស្រុក​ខ្មែរ​មិនដឹង​ថា មាន​តម្លៃ​ឬ​យ៉ាងណា​ទេ តែ​នៅ​ប្រទេស​ភូមា​វិញ​គឺ​មាន​តម្លៃ​ណាស់ ។

សង្ឃ​អង្គ​នេះ​ មាន​សង្ឃដីកា​បន្ត​ថា ប្រសិនបើ​សមត្ថកិច្ច​មិន​អាច​រក​ឃើញ​ទេ រូប​លោក​នឹង​ព្យាយាម​ទៅ​កាន់​ប្រទេស​ភូមា​វិញ ដើម្បី​ស្វែងរក​ទិញ​មក​ប្រើប្រាស់​ក្នុង​វត្ត​នេះ​បន្ត​ទៀត ទោះ​ថ្លៃ​បន្តិច​ក៏​ដោយ ប្រសិនបើ​នៅ​ភូមា​អាច​រក​ទិញ​បាន ។ តែ​លោក​យល់​ថា ការ​បាត់​ជួង​នេះ ​មិន​អាច​ក្មេង​លួច​យក​ទៅ​លក់​ឱ្យ​អេ​ត​ចាយ​នោះ​ទេ ខ្លាច​ក្រែងតែ​មាន​អ្នក​ចង់បាន ហើយ​ជួល​មនុស្ស​ឱ្យ​ចូល​មក​លួច ព្រោះ​របស់​នេះ​ទុក​នៅ​ផ្នែក​ខាងលើ​នៃ​ព្រះ​វិហារ ដែល​ជាទី​តាំង​ល្អ​មួយ​មិន​មាន​នរណា​ដឹង​ឡើយ ក្រៅពី​លោកសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​នេះ ។

ព្រះសង្ឃ ឆា លី​គី​ម បានឱ្យ​ដឹង​ទៀត​ថា លោក​និមន្ត​មក​គង់នៅ​វត្ត​ព្រះ​ឥន្ទ​កោ​សា ហៅ​វត្ត​កណ្តាល នេះ​៨​ឆ្នាំ​មក​ហើយ បំណង​ជួយ​ផ្គត់ផ្គង់​ព្រះសង្ឃ​ដែល​ខ្វះខាត និង​ក្មេង​កំព្រា​ក្នុង​ការ​រៀនសូត្រ ពេល​នេះ​បាន​ជួយ​ជា​បណ្តើរ​ៗ​ខ្លះ​ហើយ ។ រូប​លោក​នឹង​គង់នៅ ដើម្បី​ជួយ​ជន​ទីទ័ល​រហូត​អស់​១​ជីវិត នៅ​វត្ត​ខាងលើ​នេះ ដោយ​មិន​ទៅ​ប្រទេស​ព្រះ​តេជគុណ​វិញ​ឡើយ ។

យ៉ាងណា​ព្រះសង្ឃ​ជនជាតិ​អូស្ត្រាលី​អង្គ​នេះ នៅ​តែ​សម្តែង​ការ​សោកស្តាយ ចំពោះ​ជួង​ស្នែងក្របី​ដែល​បាន​បាត់​ទៅ​ហើយ​នោះ និង​សុំ​ឱ្យ​សមត្ថកិច្ច​ជួយរ​កមក​វិញ​ព្រោះថា​ជា​របស់​កម្រ ហើយ​ស្រុក​ខ្មែរ​មិន​មាន​ជួង​ប្រភេទ​នេះ​ទេ ។ ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ ព្រះ​តេជគុណ តាត មហា​ទី ព្រះ​ចៅអធិការ​វត្ត​ព្រះ​ឥន្ទ​កោ​សា ហៅ​វត្ត​កណ្តាល ពុំ​អាច​សុំ​ថេរ​ដីកា​បាន​ទេ​ដោយ​ព្រះ​អង្គ​និមន្ត​ចេញ​ទៅ​ក្រៅប្រទេស​តាំងពី​មុន​ពេល​បាត់​របស់​នេះ​ម្លេ​៉ះ ។

មន្ត្រី​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ល​ក្រាម បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១ កក្កដា ថា ចំពោះ​ខាង​សមត្ថកិច្ច​មូលដ្ឋាន​របស់​លោក​វិញ​បាន​ទទួល​បណ្តឹង​ពី​ព្រះសង្ឃ​រួចរាល់​ហើយ ក៏​ប៉ុន្តែ កម្លាំង​របស់​ប៉ុស្តិ៍​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ហើយ ពេល​នេះ​ នៅ​មិន​ទាន់​មាន​តំរុយ​ទេ ប៉ុន្តែ​ជនសង្ស័យ​នោះ​ក៏​មិន​អាច​គេច​រួច​ពី​សំណាញ់​ច្បាប់ ឬ​ការ​តាម​ប្រមាញ់​របស់​សមត្ថ កិច្ច​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ