បារ​មី​ព្រះ​គោ​ប្រាប់​​វិធី​សង្គ្រោះ​ក្មេង​ទាំង​១២​នាក់​បាត់​ខ្លួន​ក្នុង​រូងភ្នំ​ដ៌​អាថ៌​កំបាំង (​មាន​វី​ដេ​អូ​)


ខេត្តបន្ទាយមានជ័យ ៖ ស្រប​ពេល​ដែល​អភូតហេតុ​មួយ​បាន​កើតឡើង​ដ៏​អាថ៌​កំបាំង និង​យ៉ាង​កក្រើក​នៅ​ប្រទេស​ថៃ ពាក់ព័ន្ធ​ករណី​បាត់​ខ្លួន​ក្រុម​កីឡាករ​បាល់​ទាល់​វ័យក្មេង​១២​នាក់ រួម​ទាំង​គ្រូបង្វឹក​របស់​ពួក​គេ​សរុប​១៣​នាក់​រយៈពេល​៨​ថ្ងៃ​មក​ហើយ នៅ​ភ្នំ​ថា​ម​ហ្លួង ខេត្ត​ឈាង​រ៉ា​យ ប្រទេស​ថៃ ។

ហើយ​ខណៈ​ពេល​នេះ​ការ​ស្វែងរក​មាន​គ្រប់​រូបភាព​ទាំង​ផ្លូវ​សាសនា​ហៅ​ថា អ​បី​យ៍​ជំនឿ និង​មាន​ក្រុម​ឯកទេស​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​មាន​ពន្លឺ​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង​។

ពាក់ព័ន្ធ​នឹង​ករណី​ដ៏​អាថ៌​កំបាំង​ខាងលើ​នេះ​នៅ​ចំណុច​កើតហេតុ​មិនមែន មាន​តែ​ខាង​ក្រុម​ឯកទេស​របស់​បរទេស និង​ថៃ​ផ្ទាល់​នោះ​ទេ គេ​ក៏​សង្កេត​ឃើញ​មាន​ព្រះសង្ឃ និង​គ្រូ​ដ៏​ល្បី​ៗ​ក្នុង​ប្រទេស​ថៃ និង​មក​ពី​ភូមា​ក៏​នាំ​គ្នា​ធ្វើ​ពិធី​សាសនា​ផ្សេង​ៗ​គ្នា​ផង​ដែរ​។

ជុំវិញ​ករណី​បាត់​ខ្លួន​ជនជាតិ​ថៃ​ដ៏​អាថ៌​កំបាំង​នេះ គ្រូខ្មែរ​ម្នាក់​បាន​ប្រាប់​គេឯង​កាលពី​ព្រឹក​​ថ្ងៃ​ទី​០១ កក្កដា ២០១៨ ថា គាត់​សុបិន​ឃើញ​បរ​មី​ព្រះ​គោ​មក​ប្រាប់​ថា ជនជាតិ​ថៃ​ដែល​បាត់​ខ្លួន​ក្នុង​រូងភ្នំ​ថា​ម​ហ្លួង ខេត្ត​ឈាង​រ៉ា​យ ទាំង​13​នាក់​នោះ​នៅ​មានជីវិត​នៅឡើយ​ទេ​។ ហើយ​វិធី​ដែល​ត្រូវ​ជួយ​មនុស្ស​ដែល​បាត់​ខ្លួន គឺ​ដំបូង​ពេល​ទៅ​ដល់​ផ្លូវ​ចូល​តំបន់​នោះ​ត្រូវ​អុជ​ធូប​បន់ស្រន់​ជាមួយ​ផ្លែ​ចេកណាំវ៉ា​២​ស្និត​សងខាង សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី និង​អ្នក​​ថែរក្សា​ភ្នំ​ថា​ម​ហ្លួង​នោះ ដើម្បី​ចូល​ទៅ​។

គ្រូខ្មែរ​បន្ត​ទៀត​ថា លុះដល់​រូងភ្នំ​នោះ​ត្រូវធ្វើ​ពិធី​សែន​ក្រុង​ពិ​លី សុំ​ស្តេច​នាគ ស្តេច​គ្រុឌ​ដាក់​ដ​ង្វា​យ​ផ្សេង​ៗ​ដូច​ជា បាយសី​រូប​ស្តេច​នាគ​៩​ថ្នាក់ មាន់​ស្ងោ​៥​ក្បាល ជ្រូក​ស្ងោ​៥​ក្បាល ផ្លែ​ចេកណាំវ៉ា​៦​ស្និត និង​ផ្លែ​ឈើ​ផ្សេង​ទៀត​៧​មុខ​ទៀត ដើម្បី​សុំ​ឲ្យ​បើកផ្លូវ​ទើប​ជន​រង​គ្រោះ​ទាំងនោះ​អាច​រក​ឃើញ​វិញ​។

តើ​ពិត​ឬ​យ៉ាងណា? ការ​ពិត​គ្រូខ្មែរ​រូប​នេះ​អះអាង​ថា គាត់​និង​គ្រួសារ​មាន​បរ​មី​ស្នង​រូប​ខុស​ៗ​គ្នា​។ គាត់​មាន​បរ​មី​ស្នង​រូប​របស់​ស្តេច​ស្វា​.​ស ឯ​ប្រពន្ធ​មាន​បរ​មី​ស្នង​រូប​របស់​លោក​តា​ឃ្លាំងមឿង ហើយ​ថា គ្រួសារ​គាត់​កាន់​បរ​មី​ស្នង​រូប​រយៈពេល​១៨​ឆ្នាំ​មក​ហើយ មិន​ចង់​ល្បីឈ្មោះ ឬ​ចង់បាន​មុខមាត់​អ្វី​នោះ​ទេ ប៉ុន្តែ​គាត់​ថា ដោយសារ​ឃើញ​បរ​មី​ព្រះ​គោ​មក​ប្រាប់​​ពី​វិធី​ខាងលើ​ហើយ​គិត​ថា បើជា​កា​ពិត​គេ​ធ្វើ ឬ​អនុវត្ត​តាម​នឹង​ទទួល​ជោគជ័យ ក៏​ជា​កិត្តិយស​មុខមាត់​ប្រទេស​ជាតិ​យើង​ដែរ ព្រោះ​កម្ពុជា​តាំងពី​ដើម​មក​ជា​ប្រទេស​អច្ឆរិយៈ។

គួរ​បញ្ជាក់​ថា លោកគ្រូ​ខ្មែរ​ខាងលើ​ឈ្មោះ ហាក់ សំអាត ហៅ​គ្រូ​បរ​មី​ស្តេច​ស្វា​.​ស អាយុ​៤៦​ឆ្នាំ ប្រពន្ធ​ឈ្មោះ​សេន សេង​ថា អាយុ​៥៥​ឆ្នាំ ហៅ​គ្រូ​បរ​មី​អ្នកតា​ឃ្លាំងមឿង មាន​ទីលំនៅ​ភូមិ​អូរ​ឬ​ស្សី សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។ ហើយ​ផ្ទះ​គ្រូ​គេ​ឃើញ​មាន​អាស​ន្នៈ​ធំ២​ផ្សេង​គ្នា​។

តាម​គ្រូខ្មែរ​បន្ត​ទៀត​ថា ក្រោយ​ពី​សុបិន​ឃើញ​បរ​មី​ព្រះ​គោ​ប្រាប់​ពី​វិធី​ខាងលើ​ឲ្យ​គាត់​ទៅ​ជួយ​មនុស្ស​ដែល​បាត់​ខ្លួន​នៅ​ប្រទេស​ថៃ​នោះ គាត់​និង​ប្រពន្ធ​មាន​បំណង​ចង់​ធ្វើ​ដំណើរ​ទៅ​កន្លែង​កើតហេតុ​ដែរ តែ​ពុំ​មាន​ឯកសារ​ឆ្លង​ដែន​ស្របច្បាប់​នោះ​ទេ​។ ហើយ​បើ​ភាគី​ថៃ​ត្រូវការ​គាត់​ពេល​ណា ជួយ​សម្រួល​ឯកសារ​ឲ្យ​ចូល​ទៅ​ដល់​កន្លែង​កើតហេតុ​បាន គាត់​និង​គ្រួសារ​ទៅ​ដោយ​ស្ម័គ្រចិត្ត ព្រោះ​ចង់​ជួយ​ក្នុង​នាម​មនុស្សលោក​ដូច​គ្នា​៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ