ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​៣​ថ្ងៃ​សោះ​​ញុះញង់​បញ្ឆោតចុះឡើងបានជា​ហូរហែ​ទាន់ចិត្ត​!

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល​បាន​បើក​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ករណី​គ្រឿងញៀន​ដ៏​ធំ​មួយ​ដែល​បាន​ប្រើប្រាស់​ពេលវេលា​អស់​រយៈពេល​៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ មិថុនា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​បាន​ចំនួន​៨​នាក់ រួម​ជាមួយ និង​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៣៣​កញ្ចប់ ព្រមទាំង​ឧបករណ៍​សម្រាប់​ចែកចាយ​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ផង​ដែរ…

ខេត្តព្រៃវែង ៖ កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល​បាន​បើក​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ករណី​គ្រឿងញៀន​ដ៏​ធំ​មួយ​ដែល​បាន​ប្រើប្រាស់​ពេលវេលា​អស់​រយៈពេល​៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ មិថុនា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​បាន​ចំនួន​៨​នាក់ រួម​ជាមួយ និង​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៣៣​កញ្ចប់ ព្រមទាំង​ឧបករណ៍​សម្រាប់​ចែកចាយ​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ផង​ដែរ ។

លោក​វរសេនីយត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ មិថុនា ឆ្នាំ​២០១៨ កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង​បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​ក្រសាំង​ទង ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​ទី​១- ឈ្មោះ ហ៊ា​ប វ៉​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​ទី​២-​ឈ្មោះ វ៉ាង រ៉ែ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ដោយ​ដកហូត​បាន​វត្ថុ​តាង​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​២​កញ្ចប់​តូច​ស្មើនឹង​ទម្ងន់​០,១៥​ក្រាម ។


ក្រោយ​ពី​ធ្វើការ​ស្តាប់​ចម្លើយ​ជនសង្ស័យ​ទាំង​២​នាក់​នេះ​រួច​នៅ​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃ​ដដែល​កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ម្នាក់​ទៀត​ឈ្មោះ រស់ ឃៀង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ដែល​ជា​ម្ចាស់​ថ្នាំ​ញៀន​នៅស្រុក​ព្រះស្តេច ខេត្តព្រៃវែង និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​០៤​កញ្ចប់ ស្នើ​នឹង​ទម្ងន់​០,៧៤​ក្រាម ។ ក្រោយ​ត្រូវ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ រស់ ឃៀង បាន​ឆ្លើយ​សារភាព​ថា រូបគេ​មាន​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ឡេ អាន់ ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្នុងភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល ទើប​កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង​ប្រើប្រាស់​វិធាន​ញុះញង់​បញ្ឆោត​មុខសញ្ញា​ឲ្យ​បង្ហាញខ្លួន ហើយ​ក៏​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ដដែល នៅ​ចំណុច​ភូមិ​០២ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​០៤​កញ្ចប់ ស្នើ​និង​ទម្ងន់​៤,០៨​ក្រាម ។

លោក​វរសេនីយត្រី ផាត់ សុ​ជោ​ត បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឡេ អាន់ ហៅ ម៉ា​ប់ បាន​ជន​នេះ​សារភាព​ថា ថ្នាំ​ញៀន​ទាំងនេះ​រូបគេ​យក​បាន​ពី​ឈ្មោះ ឡេ កុង​ចិន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​វៀតណាម លក់​អាវ​ភ្លៀង​នៅ​ភូមិ​កំពង់ចំឡង ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល ទើប​កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង​ធ្វើការ​សហការ​ជាមួយ​ក​ម្លាំ​អាវុធហត្ថ​ស្រុក​លើក​ដែក ខេត្តកណ្តាល​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​ទៀត នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា នៅ​ចំណុច​ផ្ទះសំណាក់ ក្នុង​បន្ទប់ និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​១៩​កញ្ចប់​(០៥​កញ្ចប់​ធំ ១៤​កញ្ចប់​តូច​)​ទម្ងន់​១៧,៦៩​ក្រាម ។ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ទី​១-​ឈ្មោះ ឡេ កុង​ចិន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​វៀតណាម ទី​២-​ឈ្មោះ ឡាំ មិន​ង៉ុ​ក ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀតណាម និង​ទី​៣-​ឈ្មោះ ហ្វុ​ង ធី​លើ​យ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឡេ កុង​ចិន បាន​ហើយ ដោយ​មានការ​សម្របសម្រួល​ពី​លោក មាស សុ​ភក្តិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង នៅ​វេលា​ម៉ោង​១​និង​៣០​នាទី ថ្ងៃ​ដដែល​កម្លាំង​អាវុធហត្ថ​បាន​បន្ត​ចុះ​ទៅ​ឆែកឆេរ​ក្នុងផ្ទះ​របស់​ឈ្មោះ ឡេ កុង​ចិន ដែល​ស្ថិត​នៅ​ចំណុច​មាត់ទន្លេ ក្នុងភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្ដាល​បន្ត​ទៀត ហើយ​បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​២​កញ្ចប់​ធំ ស្មើ​និង​ទម្ងន់​២៦,៦១ ក្រាម ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០២​គ្រឿង ថង់​សម្រាប់​ចែក​ថ្នាំ​ញៀន​ចំនួន​១៨​ដុំ និង​សម្ភារ​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន ។

ជាមួយ​គ្នា​នេះ​ដែរ​តាម​រយៈ​ការ​ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ ឡេ កុង​ចិន រហូត​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង​ក៏​បន្ត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​ទៀត នៅ​ចំណុច​ភូមិ​១ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​២​កញ្ចប់​ធំ ទម្ងន់​ស្មើ​និង​២៨.១៧​ក្រាម​។ ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​ទី​១-​ឈ្មោះ ឈិ​ត ភា​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ទី​២-​ឈ្មោះ​នី សុវណ្ណ​ដេ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។

លោក​វរសេនីយត្រី ផាត់ សុ​ជោ​ត បាន​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិ​ការណ៍​រយៈពេល​៣​ថ្ងៃនេះ​កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង និង​ខេត្តកណ្តាល​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៨​នាក់ ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៣៣​កញ្ចប់ ស្មើ​និង​ទម្ងន់​៧៧,៤៤​ក្រាម ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​២ ម៉ូតូ​៣​គ្រឿង ទូរ​សព្ទ័​ដៃ​ចំនួន​៨​គ្រឿង ថង់​សម្រាប់​ចែក​ថ្នាំ​១៨​ដុំ ទុយោ​២​ដុំ និង​ឧបករណ៍​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ហើយ​បច្ចុប្បន្ន​នេះ​កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្តព្រៃវែង ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ