ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​ឃាតករដៃឆៅដែលសម្លា.ប់​ស្ត្រី​រកស៊ីចង.ការ​ប្រាក់​ក្លាយ​​ជា​យ៉ាង​ណា​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​៣០ មិថុនា បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​៣​នាក់​ទាក់ទង​ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​ចងការ​ប្រាក់​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ជនសង្ស័យ​ទី​១-​ឈ្មោះ អាត អឿ​ន ភេទ​ស្រី អាយុ​៣១​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​៣០ មិថុនា បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​៣​នាក់​ទាក់ទង​ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​ចងការ​ប្រាក់​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ជនសង្ស័យ​ទី​១-​ឈ្មោះ អាត អឿ​ន ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​លក់​នំ​បុ័ង ២-​ឈ្មោះ កែវ សុ​ផានិត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​លក់​នំ​បុ័ង​និង ៣-​ឈ្មោះ សុខ ហេង ហៅ​អេ​ត​ចាយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ពួក​គេ​ទាំង​៣​នាក់​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ទាក់ទិន​នឹង​ការ​បញ្ជូន​ខ្លួន​ជនសង្ស័យ​៣​នាក់​ខាងលើ​នេះ បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២២ មិថុនា នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ខ្នើយ ស្មឿ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវជា​បងប្រុស​ស្ត្រី​រង​គ្រោះ​ឈ្មោះ ខ្នើយ សឹង បាន​រាយការណ៍​ថា ជន​រង​គ្រោះ​បាន​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​នា​ថ្ងៃ​ទី​១៩ មិថុនា ២០១៨ មិនឃើញ​ត្រ​ទ្ប​ប់​មក​ផ្ទះ​វិញ ហើយ​ទូរស័ព្ទ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ។ ជន​រង​គ្រោះ​មាន​សម្ភារៈ​ជាប់​ខ្លួន​ដូច​ជា ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​២​គ្រឿង កាបូបស្ពាយ​ពណ៌​ទឹក​ប៊ិច១ នា​ទ្បិ​កា​ពណ៌​ទឹកមាស​១​គ្រឿង ម៉ូតូ​ម៉ាក​ស្គុ​ប​ពី​១​គ្រឿង ខ្សែ​ក​មាស​១​ខ្សែ និង​ក្រវិល​ប្លា​ទី​ន​១​គូ ។

ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្តឹង នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ង៉ែ​ង ជួរ អនុប្រធាន​នគរបាល​ព្រហ្មទណ្ឌ និង​បាន​ប្រើប្រាស់​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​នគរបាល​កម្រិត​ធ្ងន់ ដែល​មាន​លោក​វរសេនីយ៍ឯក ជាវ វិបុល ជា​ប្រធាន​កា​រិ​យ​ល័យ បាន​ធ្វើការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​រហូត​ឈាន​ដល់​ថ្ងៃ​ទី​២៨ មិថុនា កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​បាន​កំណត់​មុខសញ្ញា​ជា​ជនសង្ស័យ​ចំនួន​៣​នាក់​ដូច​មានឈ្មោះ​ខាងលើ ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​សម្លាប់​ស្ត្រី​អ្នក​ចងការ​ប្រាក់ ហើយ​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​យក​ទៅ​ធ្វើការ​សាកសួរ ។ លោក​វរសេនីយ៍ឯក ជាវ វិបុល បានឱ្យ​ដឹង​ថា ចម្លើយ​សារភាព​ជនសង្ស័យ​ទាំង​៣​នាក់ មាន​ភាព​ស៊ី​សង្វាស​គ្នា​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​រៀបចំ​គម្រោង​សម្លាប់​ជន​រង​គ្រោះ ។

ចម្លើយ​របស់​ជនសង្ស័យ​បន្ត​ថា នៅ​ថ្ងៃ​ទី​១៩ មិថុនា វេលា​ម៉ោង​៤​រសៀល ខណៈ​ជន​រង​គ្រោះ​ឈ្មោះ ខ្នើយ សឹង បាន​ចូល​ដល់​ផ្ទះ​ជួល​ជនសង្ស័យ​ឈ្មោះ អាត អឿ​ន នៅ​ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ ដែល​គោលបំណង​ដើម្បី​ទៅ​ទារ​លុយ​ចងការ​ប្រាក់ ។ ភ្លាម​នោះ ជនសង្ស័យ​ឈ្មោះ អេ​ត​ចាយ បាន​ស្ទុះ​ទៅ​ចាប់​ជន​រង​គ្រោះ​បោក​ទៅ​លើ​ឥដ្ឋ ឃើញ​ដូច្នោះ​ជនសង្ស័យ​ឈ្មោះ កែវ សុ​ផានិត បាន​ចាប់ជើង ចំណែក​ឈ្មោះ អាត អឿ​ន បាន​យក​ទំ​ពក់​ហាល​ខោអាវ​មក​រឹត​.​ក​ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់ ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​សម្លាប់​ជន​រង​គ្រោះ​រួច​ហើយ ជនសង្ស័យ​ទាំង​៣​នាក់​បាន​យក​ភួយ​រុំ​សាកសព​ហើយ​បាន​លើក​សាកសព​ដាក់​ក្នុង​ក​ញ្ឆែ​នំ​បុ័ង​ដឹក​តាម​កង់​យក​ទៅ​ទម្លាក់​ចោល​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ជាប់​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ក្រោយ​ពី​យក​សាកសព​ទៅ​យក​ទម្លាក់​ចោល​ហើយ ជនសង្ស័យ​ទាំង​៣​នាក់​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​ដាក់បញ្ចាំ​នៅ​ម្តុំ​ឃ្លាំង​រំសេវ​បាន​ប្រាក់​ចំនួន​៥០០​ដុល្លារ​អា​មេ​រិ​ក និង​ទូរស័ព្ទ​ដៃ​អាយ​ហ្វូ​ន​យក​ទៅ​លក់​នៅ​ផ្សារ​ឃ្លាំង​រំសេវ​បាន​ប្រាក់​៦៥​ដុល្លារ ហើយ​ឈ្មោះ​អេ​ត​ចាយ ទទួល​បាន​ប្រាក់​១០០​ដុល្លារ ចំណែក​ប្រាក់​នៅ​សល់​គឺ​ឈ្មោះ អាត អឿ​ន និង​ប្តី​ឈ្មោះ កែវ សុ​ផានិត ជា​អ្នក​យក​ទាំងអស់ ។ បន្ទាប់​ពី​ជនសង្ស័យ​បាន​សារភាព​ដូច​ការ​រៀបរាប់​ខាងលើ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២៩ មិថុនា បាន​នាំ​ជនសង្ស័យ​ទាំង​៣​នាក់ ទៅ​កាន់​កន្លែង​ដែល​ពួក​គេ​យក​សាកសព​ទៅ​ទម្លាក់​ចោល ដែល​ជា​ការ​ធ្វើ​ត្រាប់​សកម្មភាព​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​នោះ ។ ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ដំណាក់កាល​តំណាង​អយ្យការ​ធ្វើការ​សាកសួរ និង​ក្រោយ​ពី​សាកសួរ​ហើយ តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ទៅ​ខាង​ចៅក្រម​ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ដាក់​ពន្ធនា
គារ​ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ