ដំណើរការ​សាងសង់​ស្ពាន​ថ្មី​ៗ​ចំនួន​បី​កន្លែង​ក្នុងស្រុក​ស្វាយ​ទាប និង​ក្រុង​ស្វាយ​រៀង


ខេត្តស្វាយរៀង ៖ ដើម្បី​ឆ្លើយ​តប​នឹង​សំណូមពរ​របស់​បងប្អូន កូនក្មួយ សិស្សានុសិស្សប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ចាស់​ទ្រុឌទ្រោម​ចំនួន​២ នៅ​ស្រុក​ស្វាយ​ទាប នា​ពេល​កន្លង​ទៅ​រដ្ឋបាល​ខេត្តស្វាយរៀង​បាន និង​កំពុង​ដោះស្រាយ​បញ្ហា​ទាំងនេះ​ហើយ ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង​រួម​ដំណើរ​ដោយ​លោក​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្ត លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត និង​លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​រួម និង​អាជ្ញាធរ​មូលដ្ឋាន​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការដ្ឋាន​សាងសង់​ស្ពាន​ចំនួន​៣​កន្លែង នៅ​ក្នុងស្រុក​ស្វាយ​ទាប និង​ក្រុង​ស្វាយ​រៀង ។

ស្ពាន​ទាំងនោះ​រួម​មាន​ទី​១- ស្ពាន​ដា​ឡូ​ព្រែក​តា​នូ ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប មាន​បណ្តោយ​៨​ម៉ែត្រ ជា​ថវិកា​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​ដែល​សាងសង់​ដោយ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង ។ ២- ស្ពាន​តា​ភូមិ (​ស្ពាន​បេ​ឡេ​) មាន​បណ្តោយ​២៤​ម៉ែត្រ ស្ថិត​នៅ​ភូមិ​បន្ទាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ជា​ថវិកា​របស់​រដ្ឋបាល​ខេត្តស្វាយរៀង ។ ៣- ស្ពាន​តា​ហោ (​ស្ពានបេតុង​) មាន​បណ្តោយ​៧៣​ម៉ែត្រ ស្ថិត​នៅ​សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយ​រៀង សាងសង់ ដោយ​កង​វិស្វកម្ម ។ ឯកឧត្តម​រួម​ជាមួយ​លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក៏​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ច្រាំង​ទន្លេ​ដែល​កំពុង​តែ​ចាក់​ដី​សាងសង់​ផង​ដែរ ។

លោក​មាន​ប្រសាសន៍​នៅ​ក្នុង​ការ​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការដ្ឋាន​សាងសង់​ស្ពាន​ទាំង​៣​ខាងលើ​នេះ ឯកឧត្តម​អភិបាលខេត្ត​បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជំរុញ​ការ​ក៏​សាង និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន​ជាដើម ចាប់​ទីក្រុង​ដល់​ជនបទ​ឲ្យ​មានការ​រីក​ចំរើន​លើ​គ្រប់​វិស័យ ស​ម្តៅ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

បច្ចុប្បន្ន​នេះ​ខេត្តស្វាយរៀង​មាន​ផ្លូវ​ស្ពាន​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ ដែល​ជាស​សៃ​រ​ឈាម​សេដ្ឋកិច្ច​ក្នុង​ការ​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​យ៉ាង​សំខាន់ ។ ជាមួយ​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​នូវ​មូលដ្ឋាន​ខាងលើ​បាន​សំដែង​នូវ​ក្តី​រំភើប​រីករាយ​ខ្លាំង ជាមួយ​សមិទ្ធិ​ផល​ថ្មី ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យកចិត្ត ទុកដាក់​ពី​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​ទៅ​លើ​សុខទុក្ខ​របស់​ពួក​គាត់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ