ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែកធុង​ដាក់​គ្រាប់​ពូជ​ក្រោយ​ប្រមូល​ផល​ស្រូវ​នៅ​ឃុំ​ផែ​កំពក និង​ឃុំ​ល្វា

13 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ មករា នៅ​ក្នុង​បរិវេណ​វត្ត​ផែ​កំពក បាន​រៀប​ចំ​ពិធី​ចែក​ធុង​ដាក់​គ្រាប់​ពូជ​ក្រោយ​ពេល​ប្រមូល​ផល​ស្រូវ​ជូន​ប្រជា​កសិករ​ចំនួន​២​ឃុំ គឺ​ឃុំ​ផែ​កំពក និង​ឃុំ​ល្វា​រួម​បញ្ចូល​គ្នា​មាន​៦​ភូមិ​ស្មើ​នឹង​៣៨០​គ្រួសារ​ ដោយ​​ក្នុង​១​គ្រួសារ​ទទួល​បាន​ធុង​១​ចំណុះ​១២០​គីឡូ​ក្រាម ​។ អង្គ​ការ​ស្បៀង​ និង​កសិ​កម្ម​នៃ​សហ​ប្រជា​ជាតិ​(FAO)​ផ្តល់​មូល​និធិ​ដោយ​ក​ម្ម​វិធី​ស្បៀង​អាហារ​របស់​សហ​ភាព​អឺរ៉ុប ​(EuFood Facili ty) គំរោង​បង្កើន​សន្តិ​សុខ

ខេត្ត​ព្រៃ​វែង​ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ មករា នៅ​ក្នុង​បរិវេណ​វត្ត​ផែ​កំពក បាន​រៀប​ចំ​ពិធី​ចែក​ធុង​ដាក់​គ្រាប់​ពូជ​ក្រោយ​ពេល​ប្រមូល​ផល​ស្រូវ​ជូន​ប្រជា​កសិករ​ចំនួន​២​ឃុំ គឺ​ឃុំ​ផែ​កំពក និង​ឃុំ​ល្វា​រួម​បញ្ចូល​គ្នា​មាន​៦​ភូមិ​ស្មើ​នឹង​៣៨០​គ្រួសារ​ ដោយ​​ក្នុង​១​គ្រួសារ​ទទួល​បាន​ធុង​១​ចំណុះ​១២០​គីឡូ​ក្រាម ​។ អង្គ​ការ​ស្បៀង​ និង​កសិ​កម្ម​នៃ​សហ​ប្រជា​ជាតិ​(FAO)​ផ្តល់​មូល​និធិ​ដោយ​ក​ម្ម​វិធី​ស្បៀង​អាហារ​របស់​សហ​ភាព​អឺរ៉ុប ​(EuFood Facili ty) គំរោង​បង្កើន​សន្តិ​សុខ​ស្បៀង​សំរាប់​​គ្រួសារ​កសិករ​ដែល​រង​ឥទ្ធិ​ពល​ដោយ​សារ​ការ​ឡើង​ថ្លៃ​ស្បៀង​អាហារ​ ​កម្ម​វិធី​នេះ​រៀប​ចំ​ឡើង​ដោយ​អង្គ​ការ​ ABK និង​មន្ទីរ​កសិ​កម្ម​ខេត្ត​ព្រៃ​វែង ។ ​

លោក​ពេជ្រ រម្យនា ប្រធាន​សំរប​សំរួល​គំរោង​ភាគ​ខាង​ត្បូង និង​ជា​អនុ​ប្រធាន​នាយក​ដ្ឋាន​ដំណាំ​ស្រូវ​នៃ​អគ្គ​នា​យក​ដ្ឋាន​កសិកម្ម​ និង​លោក​យស មុន្នី ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​​ លោក​អ៊ាន រ៉ូ​សែល​ ទីប្រឹក្សា​​អភិ​វឌ្ឍន៍​​គំរោង​កម្ម​វិធី​ស្បៀងអាហារ​​សហ​ភាព​អឺរ៉ុប​ ព្រម​ទាំង​មន្ត្រី​កសិ​កម្ម​ស្រុក​ និង​ខេត្ត​ បុគ្គ​លិក​​របស់​អង្គ​ការ​​ជា​ច្រើន​រូប​បាន​ចូល​រួម​ក្នុង​ពិធី​នេះ​ ។ ​​លោក​បណ្ឌិត​អ៊ាន រ៉ូ​សែល​ ទី​ប្រឹក្សា​​គំរោង​បាន​បញ្ជាក់​ថា នេះ​ជា​លើក​ទី​៦​ហើយ​ដែល​អង្គ​ការ​ស្បៀង​អាហារ​​របស់​សហ​ភាព​អឺរ៉ុប​សហ​ការ​ជាមួយ​រាជ​រដ្ឋា​ភិ​បាល​ក៏​ដូច​ជា​មន្ទីរ​កសិកម្ម​ខេត្ត​ ស្រុក​-ឃុំ​រៀប​ចំ​គំរោង​បង្កើន​សន្តិ​សុខ​ស្បៀង​សំរាប់​​គ្រួសារ​កសិករ​ដែល​រង​ឥទ្ធិ​ពល​ដោយ​សារ​ការ​ឡើង​ថ្លៃ​ស្បៀង​អាហារ​ ។ លោក​បានណែ​នាំ​ដល់​ប្រជា​កសិករ​ឱ្យ​ចេះ​ជ្រើស​រើស​គ្រាប់​ពូជ​ស្រូវ​ បន្លែ​ និង​អំពី​វិធី​សាស្ត្រ​សំរាប់​ទុក​ដាក់​គ្រាប់​ពូជ​ ស្រូវ​​ និង​បន្លែង​ឱ្យ​បាន​ត្រឹម​ត្រូវ​ចៀស​វាង​ការ​ជ្រើស​រើស​គ្រាប់​ពូជ​ខុស​ ហើយ​មិន​ចេះ​ទុក​ដាក់​​ត្រឹម​ត្រូវ​ ។

លោក​យស​ មុន្នី ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​មាន​ប្រសាសន៍​ថា ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រ​ជា​ពល​រដ្ឋ​ រាជ​រដ្ឋា​ភិ​បាល​ក៏ដូច​ជា​អង្គ​ការ​នានា​ជា​ដៃ​គូ​បាន​និង​កំពុង​សហ​ការ​គ្នា​ដើម្បី​ស្តារ​ និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ពិសេស​គឺ​វិស័យ​កសិ​កម្ម​ឱ្យ​មាន​ការ​រីកចំរើន​ដូច​ប្រទេស​ជិត​ខាង​យើង​ ។ លោក​បន្តថា កន្លង​មក​ប្រជា​កសិ​ករ​បាន​ទទួល​ស្រូវ​ពូជ​ ជី ពូជ​បន្លែ​ ប៉ោត​ទឹក​ស្រោច​ដំណាំ​ បន្ទាប់​មក​ទៀត​ទទួល​បាន​តង់​១​ ក្នុង​១គ្រួសារ​​​ដើម្បី​ទុក​ហាល​គ្រាប់​ស្រូវ​ពូជ​ឱ្យ​បាន​ល្អ​ ទុក​ដាក់​ឱ្យ​​បាន​ស្រួល​ ហើយ​ឥឡូវ​ទទួល​បាន​ធុង​សំរាប់​ដាក់​គ្រាប់​ពូជ​ស្រូវ​ទៀត​​ នេះ​ហើយ​​ដែល​ហៅ​ថា ការ​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​ គឺ​កសិករ​​មិន​ចាំ​បាច់​ទិញ​សំភារ​ទាំង​នេះ​ទេ ធ្វើ​យ៉ាង​ណា​ឱ្យ​តែ​ចេះ​សហ​ការ​គ្នាធ្វើ​ការ​ងារ​​កសិ​កម្ម​ ខំ​ធ្វើ​ស្រូវ​ឱ្យ​បាន​ច្រើន​ នោះ​យើង​នឹង​រីក​ចំរើន​ទាំង​អស់​គ្នា​ ៕