ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការ​នគរបាល​ក្រុងប៉ៃលិន ចុះ​ចែក​អាវ​ភ្លៀង​ដល់​សមាជិក​បក្ស

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយ​សង្កេត​ឃើញ​ពី​សេចក្តី​ត្រូវការ​របស់​សមាជិក សមាជិកា​បក្ស​ប្រជាជន មួយ​ចំនួន​កំពុង​ខ្វះខាត​នូវ​អាវ​ភ្លៀង​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ខណៈ​នៅ​ខេត្ត​ប៉ៃលិន​អាកាសធាតុ​ធ្លាក់​ភ្លៀង​ឥត​ឈប់​ឈរ​ស្ទើរ​រាល់ថ្ងៃ ទើប​ខាង​អធិការ​នគរបាល​ក្រុងប៉ៃលិន​ចុះ​ចែក​ជូន​តែ​ម្តង ។ ការ​ចុះ​ចែក​អាវ​ភ្លៀង​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា…

ខេត្ត​ប៉ៃលិន ៖ ដោយ​សង្កេត​ឃើញ​ពី​សេចក្តី​ត្រូវការ​របស់​សមាជិក សមាជិកា​បក្ស​ប្រជាជន មួយ​ចំនួន​កំពុង​ខ្វះខាត​នូវ​អាវ​ភ្លៀង​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ខណៈ​នៅ​ខេត្ត​ប៉ៃលិន​អាកាសធាតុ​ធ្លាក់​ភ្លៀង​ឥត​ឈប់​ឈរ​ស្ទើរ​រាល់ថ្ងៃ ទើប​ខាង​អធិការ​នគរបាល​ក្រុងប៉ៃលិន​ចុះ​ចែក​ជូន​តែ​ម្តង ។

ការ​ចុះ​ចែក​អាវ​ភ្លៀង​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​ការ​ដឹកនាំ​របស់​លោក យ៉ែ​ម សា​រិ​ទ្ធ អនុប្រធាន​ក្រុមការងារ​បក្ស​ចុះ​ជួយ​សង្កាត់​ប​រយ៉ា​ខា និង​ជា​ប្រធាន​ក្រុមការងារ​បក្ស​ចុះ​ជួយ​ភូមិបរ​ហ៊ុយ​ត្បូង ដោយ​បាន​ដឹកនាំ​ក្រុមការងារ​បក្ស​រៀបចំ​កម្មវិធី​សំណេះសំណាល និង​សួរសុខទុក្ខ​ដល់​សមាជិក សមាជិកា​បក្ស ។

បើ​តាម​លោក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា ខាង​លោក​បាន​ចុះ សួរសុខទុក្ខ​ដល់​ក្រុមការងារ​មូលដ្ឋាន​ព្រមទាំង​រៀបចំ​ពិធី​ចែក​អាវ​ភ្លៀង​ដល់​លោក​មេ​ភូមិ អនុ​ភូមិ និង​ប្រធាន​ក្រុម ដោយ​បាន​ចែក​នូវ​ឯកសណ្ឋាន មួក ដំបង​ចរាចរណ៍​ជូន​ដល់​កម្លាំង​ប្រជា​ការពារ​ភូមិ​ដែល​មាន​អាវ​ភ្លៀង​ចំនួន​១៩​អាវ ដំបង​ចរាចរណ៍​ចំនួន​២​ដើម អាវ​ប្រជា​ការពារ​ចំនួន​៩​កំ​ប្លែ និង​មួក​ចំនួន​៩​មួក​ផង​ដែរ ដែល​សរុប​ថវិកា​អស់​ចំនួន​៣០០​ដុល្លារ ។ លោក​បន្ត​ទៀត​ថា ក្នុង​ការ​ចុះ​សួរសុខទុក្ខ នេះ​មាន​សមាសភាព​ចូលរួម​ចំនួន​៤០​នាក់ ក្នុង​នោះ​មាន​ប្រុស​ចំនួន​៣៤​នាក់ ស្រី​៦​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ