ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​អ​ស្ចារ្យ​ពេកក្រៃ​! កម្ពុជា​សម្រេច​បានការ​បំបែក​ឯតទគ្គ​កម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​

5 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានី​ភ្នំពេញ​ ៖ នៅ​ទីបំផុត​កម្ពុជា​បាន​សម្រេច​បាន​នូវ​ការ​បំបែក​ឯតទគ្គ​កម្ម​ក្រ​មាវែង​ជាង​គេ​នៅ​លើ​ពិភពលោក ដែល​ទទួលស្គាល់​ស្ថាប័ន​ Guinness world Records ​ដែល​ធ្វើ​​ឲ្យ​មហា​គ្រួសារ​ខ្មែរ​ពិតជា​មាន​មោទនភាព​ក្រៃ​លែង ។​ ​ពិធី​វាស់វែង…

​​រាជធានី​ភ្នំពេញ​ ៖ នៅ​ទីបំផុត​កម្ពុជា​បាន​សម្រេច​បាន​នូវ​ការ​បំបែក​ឯតទគ្គ​កម្ម​ក្រ​មាវែង​ជាង​គេ​នៅ​លើ​ពិភពលោក ដែល​ទទួលស្គាល់​ស្ថាប័ន​ Guinness world Records ​ដែល​ធ្វើ​​ឲ្យ​មហា​គ្រួសារ​ខ្មែរ​ពិតជា​មាន​មោទនភាព​ក្រៃ​លែង ។​

​ពិធី​វាស់វែង និង​ពិនិត្យ​សម្រេច​ទទួលស្គាល់​ពី​ស្ថាប័ន​ខាងលើ​នេះ ​បាន​ធ្វើ​ឡើង​យ៉ាង​អធិក​អ​ធម នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សាល​ពិ​ព័រណ៍​កោះ​ពេជ្រ ក្រោម​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ និង​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ​ជាង ២​ម៉ឺ​ន​នាក់​។​

​តំណាង​ភ្នាក់ងារ Guinness World Records បាន​អះអាង​ថា ក្រ​មា​នេះ​ធ្វើ​ឡើង​ដោយ​មានគុណ​ភាព​ត្រឹមត្រូវ​ និង​មាន​ប្រវែង​លើស​ពី​១​ពាន់​ម៉ែត្រ ស្រប​តាម​អ្វី​ដែល Guinness World Records បាន​កំណត់​។​

​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​លោក ហ៊ុន ម៉ា​នី បាន​អះអាង​ថា​៖ «ថ្ងៃនេះ​យើង​​ទាំងអស់​គ្នា​សប្បាយ​រីករាយ​ និង​មាន​មោនភាព​យ៉ាង​ខ្លាំង ដោយ​យើង​សម្រេច​បាន​ការ​ត្បាញ​ក្រ​មា​វែង​ជាងគេ​លើ​ពិភព​លោក ​ដោយ​ឈរ​លើ​ទស្ស​នៈ​ខ្មែរ​ធ្វើ​បាន​»​។

លោក ហ៊ុន ម៉ា​នី ដែល​ជា​តំណាងរាស្ត្រ​វ័យក្មេង​ជាងគេ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​ថា អ្វី​ដែល​យើង​សម្រេច​បាន​ក្នុង​រយៈពេល​ជាង​៥​ខែ​នេះ​ គឺ​លើស​ពី​ក្រ​មា​វែង​ជាងគេ ដោយហេតុ​ថា ក្រ​មាមួ​យស​រសៃ​ៗ​នេះ​មាន​អ្នកចូលរួម​ច្រើន​គាំទ្រ​មិន​ក្រោម​៣០​ម៉ឺន​នាក់​នោះ​ឡើយ ដែល​ទាំង​អស់នេះ​គឺជា​ឆ​ន្ទៈ​ក្នុង​ការ​ចូលរួម​គាំទ្រ​ស្នាដៃ​ដែល​ជា​អត្តសញ្ញាណ​ខ្មែរ​យើង​ គឺ​ក្រ​មា​នេះ​តែ​ម្តង ដើម្បី​ឱ្យ​ពិ​ភព​លោក​​បាន​ស្គាល់​។​

ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​អ្នក​ឧ​ប​ត្ថ​ម្ភ​ធំ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​បំបែក​ឯតទគ្គ​កម្ម​​ពិភពលោក ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​នេះ​ បាន​បង្ហាញ​នូវ​សេចក្តី​សប្បាយ​រីករាយ​ និង​មោទនភាព​ដែល​អាច​ចូលរួម​ឧ​ប​ត្ថ​ម្ភ​ដល់​កម្មវិធី​ត្បាញ​ក្រ​មា រហូត​សម្រេច​បាន​នូវ​ស្នាដៃ​ដ៏​ត្រចះ​ត្រង់នា​ថ្ងៃនេះ ។​

​សូម​បញ្ជាក់​ថា ក្រុមហ៊ុន ប៊ែ​វើ​រី​ជី​ស (Khmer Beverages Co., Ltd) ដែល​ជា​ក្រុមហ៊ុន​ដែល​​វិនិយោគ​ដោយ​កូន​ខ្មែរ ១០០ ភាគរយ ដែល​សព្វ​ថ្ងៃនេះ​គឺ​ក្រុមហ៊ុន​មាន​ផលិត​នូវ​ផលិត​ផល​មួយ​ចំនួន​ដូច​ជា ស្រា​បៀ​កម្ពុជា ស្រា​បៀរ​ស្តោ​ត Barrley Black ស្រា​បៀរ​គូ​ដូ ភេសជ្ជៈ​អាយ​ស៍ ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (WURKZ) ទឹក​ផ្លែ​ឈើ​ជូ​ប (joop) និង​ទឹក​សុទ្ធ​កម្ពុជា ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ