ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្របួចទាំងចង្កោម ខណៈលក់​ផង​ ជក់ផង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុម​ក្មេង​ញៀន​ថ្នាំ​មួយ​ក្រុម ខណៈ​កំពុង​លក់ដូរ និង​ប្រើប្រាស់​ឡើង​ពពាក់​ព​ពួន​តាម​ដង ផ្លូវ ក៏​ត្រូវ​បាន​កម្លាំង​ជំនាញ​បង្ក្រាប​បាន​ចំនួន​៧​នាក់ រួច​នាំ​យក​សួរ​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ការ​បង្ក្រាប…

ខេត្តសៀមរាប ៖ ក្រុម​ក្មេង​ញៀន​ថ្នាំ​មួយ​ក្រុម ខណៈ​កំពុង​លក់ដូរ និង​ប្រើប្រាស់​ឡើង​ពពាក់​ព​ពួន​តាម​ដង
ផ្លូវ ក៏​ត្រូវ​បាន​កម្លាំង​ជំនាញ​បង្ក្រាប​បាន​ចំនួន​៧​នាក់ រួច​នាំ​យក​សួរ​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់

ការ​បង្ក្រាប ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៩ មិថុនា ស្ថិត​នៅ​ភូមិ​រកា សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្តសៀមរាប​។

ជនសង្ស័យ​ទាំង​៧​នាក់​ ១-ឈ្មោះ ធឿ​ម ភឿ​យ ​អាយុ​២១​ឆ្នាំ​ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​រកា សង្កាត់​ក្របី​រៀល ​ខេត្តសៀមរាប (​រក្សា​ទុក​ជួញដូរ និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ​២-ឈ្មោះ ស៊ុត សូ​ជី​អូ ​អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន ​ទីលំនៅ​ភូមិ​ព្រៃ​ក្រូច សង្កាត់​ក្របី​រៀល​ខេត្តសៀមរាប (​សមគំនិត​ជួញដូរ​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ​​៣-​ឈ្មោះ ឃឹម សីហា ហៅ កុយ​ អាយុ​២៥​ឆ្នាំ មុខរបរ​គ្មាន​ទីលំ​នៅ​ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ​ ខេត្តសៀមរាប (​រក្សា​ទុក​និង​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​ ​៤-​ឈ្មោះ ពេជ្រ ពៃ​ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​គោក​ដូង សង្កាត់ទឹក​វិល​ខេត្តសៀមរាប (​ជួញដូរ​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ​​៥-ឈ្មោះ លឹ​ម ច័ន្ទ​ឧត្តម ហៅ ពេញ ​​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​កសិកម្ម​សង្កាត់​ស្រ​ង៉ែ​ ខេត្តសៀមរាប (​រក្សា​ទុក ចាត់ចែង​និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ៦​-​ឈ្មោះ ឌុ​ល ខែ​រ៉ា​សា ហៅ ត្រក​  ទីលំនៅ​ភូមិ​រកា សង្កាត់​ក្របី​រៀល ​ខេត្តសៀមរាប (​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង៧-​ឈ្មោះ ឃុ​ត សុភ​ក្ត្រា អាយុ​២៤​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅក្នុង​​ភូមិ​ក្រួស សង្កាត់​ស្វាយ​ដង្គំ​ ខេត្តសៀមរាប (​សមគំនិត​ជួញដូរ​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​ ។

ក្រោយ​ឃាត់ខ្លួន​បាន​ កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន​​ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​២២​កញ្ចប់ ​ស្មើនឹង​ទំងន់​១៨,៧​ក្រាម​(​ទំងន់​សុទ្ធ​) ឧបករណ៍​ប្រើប្រាស់ និង​សម្ភារ​​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន ទូរស័ព្ទ​ដៃ​ចំនួន​​៨​គ្រឿង ដាវ​ចំនួន​​៤​ដើម ។

អត្ថបទសរសេរ ដោយ