ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​នេះ​យក​ខ្ទេច​យក​ខ្ទី​សូ​ម្បី​តែ​ផ្ទះ​មេ​ភូមិ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋព្រួយបារម្ភពីភូមិ-ឃុំមានសុវត្ថិភាព ខណ:ក្រុមចោរកំពុងតែធ្វើសកម្មភាពដើរគាស់ផ្ទះដោយលួចអស់ទ្រព្យសម្បត្តិជាច្រើន ហើយសូម្បីតែតុកៅអីនៅក្នុងផ្ទះរបស់ខ្លួនក៏ពួកគេលួចគ្មានសល់មិនលើកលែងនោះឡើយ ។ លុះដឹងអត្តសញ្ញាណជនសង្ស័យដែលលួចគាស់ផ្ទះនោះម្ចាស់ក៏បានដាក់ពាក្យបណ្តឹងឱ្យប៉ុស្តិ៍នគរបាលឱ្យធ្វើការចាប់ឃាត់ខ្លួនបានម្នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២៩…

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋព្រួយបារម្ភពីភូមិ-ឃុំមានសុវត្ថិភាព ខណ:ក្រុមចោរកំពុងតែធ្វើសកម្មភាពដើរគាស់ផ្ទះដោយលួចអស់ទ្រព្យសម្បត្តិជាច្រើន ហើយសូម្បីតែតុកៅអីនៅក្នុងផ្ទះរបស់ខ្លួនក៏ពួកគេលួចគ្មានសល់មិនលើកលែងនោះឡើយ ។ លុះដឹងអត្តសញ្ញាណជនសង្ស័យដែលលួចគាស់ផ្ទះនោះម្ចាស់ក៏បានដាក់ពាក្យបណ្តឹងឱ្យប៉ុស្តិ៍នគរបាលឱ្យធ្វើការចាប់ឃាត់ខ្លួនបានម្នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមចោរដែលចូលគាស់ផ្ទះប្រជាពលរដ្ឋ១ករណីដែលមានគ្នាចំនួន៤នាក់ ខណ:ម្ចាស់ចេញទៅធ្វើការងារបាត់លុះត្រឡប់មកវិញស្រាប់តែពេលកំពុងតែនាំគ្នាលួចនោះម្ចាស់ផ្ទះតាមទាន់ឃើញម្នាក់ រីឯជនសង្ស័យចំនួន៣នាក់រត់គេចខ្លួនបាត់ និងឃាត់ខ្លួនបានម្នាក់ឈ្មោះ ជិន ចយ ហៅភា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិរ៉ែដែក ឃុំអូរអណ្តូង ស្រុកសំឡូត ខេត្តបាត់ដំបង មានមុខរបរមិនពិតប្រាកដ ។ ចំណែកម្ចាស់ផ្ទះមានឈ្មោះ នាង មាឃ ភេទស្រី អាយុ៦៤ឆ្នាំ ជាមេភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភពបន្តទៀតថា ករណីខាងលើនេះបណ្តាលឱ្យបាត់បង់តុបេងចំនួន៣គ្រឿងដែលសមត្ថកិច្ចបានរកឃើញប្រគល់អោយវិញចំនួន១គ្រឿង ចំណែក១គ្រឿងនៅក្នុងផ្ទះរបស់ជនសង្ស័យ និង១គ្រឿងទៀតជនសង្ស័យម្នាក់នោះមិនបានដឹងថា បក្សពួករបស់ខ្លួនយកទៅលាក់ទុកនៅទីណានោះទេ ។ ពាក់ព័ន្ធនឹងបញ្ហានេះបច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការឱ្យចាត់ការតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ