ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លុតជង្គង់សំពះអភិបាល​ក្រុង​​ឱ្យជួយប្តី​ខ្លួន…

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្មករ​អូ​​ស​រទេះ​មួយ​ក្រុម ​ជាមួយ​ស្ត្រី​ម្នាក់​​មាន​បីកូនតូច​មក​ទ្រហ៊ោយំ​ គឺជា​ប្រពន្ធ​របស់​ជនសង្ស័យ​ម្នាក់ ដែលត្រូវ​​អាវុធហត្ថ​ខេត្តនិង​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន ​កាលពី​ព្រលប់​ថ្ងៃ​ទី​២៨ ​មិថុនា ស្ថិត​នៅ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្មករ​អូ​​ស​រទេះ​មួយ​ក្រុម ​ជាមួយ​ស្ត្រី​ម្នាក់​​មាន​បីកូនតូច​មក​ទ្រហ៊ោយំ​ គឺជា​ប្រពន្ធ​របស់​ជនសង្ស័យ​ម្នាក់ ដែលត្រូវ​​អាវុធហត្ថ​ខេត្តនិង​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន ​កាលពី​ព្រលប់​ថ្ងៃ​ទី​២៨ ​មិថុនា ស្ថិត​នៅ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ជាប់​ពី​​បទ​ជួញដូរ​ថ្នាំ​ញៀន​ដ៏​​ច្រើន​សន្ធឹកសន្ធាប់​ចំនួន​ជាង​៤ពាន់​គ្រាប់​នោះ​ នៅ​វេលា​ម៉ោងជាង​០៩​ព្រឹក​​ថ្ងៃ​ទី៣០​ ​បាន​លើកគ្នា​ទៅ​ផ្ទះ​លោក​សាន ​ស៊ា​ន​ហូ​ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ​ស្ថិត​ក្នុង​បុរី​សាន​ស៊ា​ន​ហូ​​ភូមិ​គីឡូម៉ែត្រ​លេខ​4 ​សង្កាត់​ផ្សារ​កណ្តាល ​ដើម្បី​ទាមទារ​សុំឱ្យ​ដោះ​លែង​ជនសង្ស័យ​ជាប្តី​វិញ​ ។​

សេចក្តីរាយការណ៍បន្តថា ស្ត្រី​ជា​ប្រពន្ធ​ខាងលើ ​ឈ្មោះ​យស់​ សុភាព​ អាយុ​៤០ឆ្នាំ ​រស់នៅ​ផ្ទះ​ជួល​ក្នុងភូមិ​និង​សង្កាត់​ប៉ោយ​ប៉ែ​ត ​មាន​មុខរបរ​ជា​កម្មករ​អូស​រទេះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ។ បើតាម​​ស្ត្រីរូបនេះ បាន​ឱ្យ​ដឹង​​ថា​ ប្តី​គាត់​ឈ្មោះ​អ៊ឹម​ ច​យ ​ហៅ​ចិត្ត​ អាយុ​៤០ឆ្នាំ​ ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​​ជាមួយ​​ថ្នាំ​ញៀន​ជាង​៤ពាន់​​គ្រាប់ ​​។ ​

គាត់​បន្ត​​ថា​ នៅ​ថ្ងៃ​កើតហេតុ​ដោយសារ​គ្មាន​ប្រាក់​ទិញ​ម្ហូប​ឱ្យ​​កូនប្រុស-​ស្រី៤​នាក់ ​បុរស​ជា​ប្តី​ក៏​​ចេញ​ទៅ​អូស​រទេះ​ឆា​លី ​ដោយ​ដំបូង​មាន​គេ​ជួល​ឱ្យ​​អូស​កាបូប ​យក​ទៅ​ឱ្យ​​គេ​នៅ​ផ្សារ​រុង​ក្លឿ​ចំនួន​2​កាបូប​ ។​ ​លុះ​ទៅ​ដល់​ផ្សារ​រុង​ក្លឿ​ ទុកដាក់​រទេះ​ស្រួលបួល​ ក៏​​មាន​ជន​ជាត​ថៃ​ម្នាក់​ជួល​ប្តី​គាត់​ឱ្យ​​ស្ពាយ​កាបូប​មួយ​ចេញពី​ថៃ​យក​ទៅ​ឱ្យ​មនុស្ស​ម្នាក់ ​នៅ​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដោយ​បាន​កម្រៃ​១០០បាត ។ ​ពេល​កំពុង​ឈរ​ចាំ​ម្ចាស់​កាបូប​ ស្រាប់តែ​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ប្តី​គាត់​តែ​ម្តង ​។ ក្រុម​កម្មករ​នៅ​កន្លែង​កើតហេតុ​ក៏​បាន​និយាយដែរ​​ថា ​បុរស​ដែលត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន ​តាម​ពិតជា​មនុស្ស​ស្អាតស្អំ​ រក​ព្រឹក​ខ្វះ​ល្ងាច ​មិន​ដែល​រកស៊ី​អ្វី​ល្មើសច្បាប់​ឡើយ​ ។

​លោក​សាន​ ស៊ា​ន​ហូ​ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ប្រាប់​គ្រួសារ​រង​គ្រោះ​ និង​ក្រុម​កម្មករ​ឱ្យ​​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ​ដោយ​លោក​លើក​ឡើង​ថា​ មិន​កាន់ជើង​អ្នក​រកស៊ី​បទល្មើស​ទេ ​ប៉ុន្តែ​លោក​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​តាម​ទូរ​​ស័ព្ទ​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ សុំ​ឱ្យ​​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​រស់​នៅ​របស់​គ្រួសារ​មួយ​នេះ ​និង​ចុះ​សួរ​អ្នកស្រុក​ថា​ តើ​ជនសង្ស័យ​ជាប់ចោទ​ស្អាតស្អំ​ ដូច​ការ​ទាមទារ​របស់​ពល​រដ្ឋ​និង​ក្រុម​គ្រួសារ​លើក​ឡើង​ ឬ​ក៏​​ធ្លាប់​ពាក់ព័ន្ធ​រកស៊ី​បទល្មើស ​។ ​លោក​បន្ត​ថា បើ​ជនសង្ស័យ​ជា​មនុស្ស​ស្អាតស្អំ​ គួរតែ​ផ្តល់​ភាព​យុត្តិធម៌​ ដើម្បី​កុំ​ឲ្យ​ក្រុម​ពលរដ្ឋ​ទៅ​តវ៉ា​ ឬ​ធ្វើ​អ្វី​កន្លែង​ផ្សេង​តទៅ​ទៀត​។

​ជុំវិញ​ករណី​នេះ ​មេបញ្ជាការ​រង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ លោក​វរ​សេនី​យ៍ឯក​ ស​ ប៊ុ​ន​សឿង ​ប្រាប់​តាម​ទូរស័ព្ទ​ថា​ យោង​ការ​សួរនាំ​ជនសង្ស័យ​ប្រាប​់ថា​ ខ្លួន​ត្រូវ​ជនជាតិ​ថៃ​ទាក់ទង​តាម​ទូរស័ព្ទ​ឱ្យ​ជួយ​យក​កាបូប​មួយ​ពី​ដី​ថៃ​មក​ខ្មែរ​ តាំងពី​ម៉ោង​១រសៀល​ថ្ងៃ​កើតហេតុ​ ។ លុះ​ល្ងាច​ទើប​យក​កាបូប​នោះ​ស្ពាយ​ចេញ​មក​ដី​ខ្មែរ​ ហាក់ដូចជា​ទាក់ទង​គ្នា​ជា​មុន​ទៅ​ហើយ​ ។​ លោ​កថា​ សមត្ថកិច្ច​មិន​ទាន់​មាន​បទ​ចោទ​អ្វី​ទេ​ ប៉ុន្តែ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ​គឺ​មាន​បទល្មើស​ជាក់ស្តែង​និង​ថ្នាំ​ញៀន​ជា​ច្រើន​ ដូច​ជា​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ជិត​1​គីឡូក្រាម​ និង​ថ្នាំ​ញៀ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ពណ៌​ផ្កា​ក​WY​ជាង​4000​គ្រាប់ ​គឺ​អាច​ជា​ករណី​ជួញ​ដូរ​បាន​​ទៅ​ហើយ​។

អត្ថបទសរសេរ ដោយ