ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហត់… ​ចាស់បំបែកមិនទាន់បា​នផង អាថ្មីចូលមកទៀត​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ការ​បង្ក្រាប​គ្រឿងញៀន​ដ៏​ធំ ​មិន​ធ្លាប់​មាន​ពី​មុន​មក គឺ​រហូត​ដល់​ជាង​១០០​គីឡូក្រាម​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល នៅ​មិន​ទាន់​រលុប​បាត់​ពី​ការ​តាមដាន​ផង ស្រាប់តែ​នា​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា សមត្ថកិច្ច​ចាប់​បាន​គ្រឿងញៀន​ចំនួន​៣​គីឡូក្រាម​ថ្មី​ទៀត នៅ​ច្រកព្រំដែន​ឡាវ…

ខេត្តស្ទឹងត្រែង ៖ ការ​បង្ក្រាប​គ្រឿងញៀន​ដ៏​ធំ ​មិន​ធ្លាប់​មាន​ពី​មុន​មក គឺ​រហូត​ដល់​ជាង​១០០​គីឡូក្រាម​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល នៅ​មិន​ទាន់​រលុប​បាត់​ពី​ការ​តាមដាន​ផង ស្រាប់តែ​នា​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា សមត្ថកិច្ច​ចាប់​បាន​គ្រឿងញៀន​ចំនួន​៣​គីឡូក្រាម​ថ្មី​ទៀត នៅ​ច្រកព្រំដែន​ឡាវ និង​ឃាត់ខ្លួន​ជន​ជាតិ​ឡាវ​ម្នាក់​នៅ​លើ​ទឹកដី​ខ្មែរ ហើយ​នគរបាល​ក៏​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ទំនាក់ទំនង​ព្រំដែន (BLO) ប្រចាំ​នៅ​ព្រំដែន​កម្ពុជា​-​ឡាវ ។

មន្ត្រី​នគរបាល BLO ដដែល​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​នេះ ​គឺ​នៅ​ចំណុច​ស្ពាន​ទី​២ ភូមិ​ខា​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ដោយ​កិច្ចសហការ​រវាង​នគរបាល BLO និង​នគរបាល​ការិយាល័យ «​ក​៩» របស់​អគ្គស្នង​ការដ្ឋាននគរបាល​ជាតិ ។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០១ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩  ​មិថុនា ដែល​ជនសង្ស័យ​ជា​ជនជាតិ​ឡាវ​នេះ ​ឈ្មោះ ថង ស៊ី​សាលី​ត អាយុ​៥៣​ឆ្នាំ រស់នៅ​ក្នុង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ។

អត្ថបទសរសេរ ដោយ