ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនបំណុលសម្លា.ប់នារីរកស៊ីចង.ការប្រាក់ដាក់ក្នុងលូទឹក​ស្អុយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អ្នក​ចងការ​ប្រាក់​រូប​ស្រស់​សោភា​ម្នាក់​ ត្រូវ​បាន​ឃាតករ​ប្រុស-​ស្រី​៤​នាក់ ដែល​២​នាក់​​ជា​កូនបំណុល បាន​ព្រួត​វាយ​សម្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល រួច​យក​ភួយ​រំ​ុ​សព​ហើយ​ច្រក​ក្នុង​កញ្ឆេ​លក់​នំប៉័ង យក​សព​ទៅ​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​លូ​ទឹក​ស្អុយ​អស់​រយៈពេល​ជិត​១០​ថ្ងៃ ទើប​កម្លាំង​សមត្ថកិច្ច​បើក​ការ​ស្រាវជ្រាវ​វែកមុខ​ក្រុម​ជនសង្ស័យ​បាន​៤​នាក់ និង​រកស​ពស្ត្រី​រង​គ្រេ​ាះ​ឃើញ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អ្នក​ចងការ​ប្រាក់​រូប​ស្រស់​សោភា​ម្នាក់​ ត្រូវ​បាន​ឃាតករ​ប្រុស-​ស្រី​៤​នាក់ ដែល​២​នាក់​​ជា​កូនបំណុល បាន​ព្រួត​វាយ​សម្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល រួច​យក​ភួយ​រំ​ុ​សព​ហើយ​ច្រក​ក្នុង​កញ្ឆេ​លក់​នំប៉័ង យក​សព​ទៅ​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​លូ​ទឹក​ស្អុយ​អស់​រយៈពេល​ជិត​១០​ថ្ងៃ ទើប​កម្លាំង​សមត្ថកិច្ច​បើក​ការ​ស្រាវជ្រាវ​វែកមុខ​ក្រុម​ជនសង្ស័យ​បាន​៤​នាក់ និង​រកស​ពស្ត្រី​រង​គ្រេ​ាះ​ឃើញ នា​វេលា​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា ស្ថិត​នៅ​ចំណុច​ប្រឡាយ​លូ​ទឹក​ស្អុយ សឡា ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រេ​ាះ​ឈ្មេ​ាះ ខ្នើយ សឹង អាយុ​៣១​ឆ្នាំ មុខរបរ​ជា​អ្នក​ចងការ​ប្រាក់ មាន​ទីលំនៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ស្ទឹង​​មាន​ជ័យ​២ ខណ្ឌ​មានជ័យ ។ ដោយឡែក​ ក្រុម​ជន​ជា​ឃាតករ មាន​គ្នា​៤​នាក់​រួម​មាន ១-​ឈ្មោះ​កែវ
សុ​ផានិត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​, ២-​ឈ្មោះ អាន អឿ​ន ភេទ​ស្រី អាយុ​៣១​ឆ្នាំ​, ៣-​ឈ្មេ​ាះ រ៉ា​ន់ ដា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។ ទាំង​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​តាម​ចាប់ខ្លួន​បាន​នៅ​ភូមិ​ម្រេញ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេ​សាង ខេត្តព្រៃវែង កាលពី​យប់​ថ្ងៃ​ទី​២៨ មិថុនា ។

ដោយឡែក​ ជន​ម្នាក់​ទៀត​ពំ​ុ​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ភ្នំពេញ ។ ប្រភព​ព័ត៌មាន​ពី​សាច់​ញាតិ​ស្ត្រី​រង​គ្រេ​ាះ​ឱ្យ​ដឹង​ថា ជា​រៀង​រាល់​ម៉ោង​៥​ល្ងាច ឈ្មោះ ខ្នើយ សឹង តែង​ដើរទៅ​ប្រមែប្រមូល​លុយ​ដែល​កូនបំណុល​ជំពាក់​នៅ​តាម​ផ្ទះ​ជួល ​ព្រេ​ាះ​នាង​ជា​អ្នក​រកស៊ី​ចងការ​ប្រាក់ ។

សាច់ញាតិ​រៀបរាប់​ថា នៅ​ថ្ងៃ​ទី​២០ មិថុនា​ កន្លង​មក នាង​បាន​ទៅ​ទារ​លុយ​គេ​តាំងពី​ម៉ោង​៤​រសៀល​មក​ម្លេ៉ះ​ រហូត​ដល់​យប់​ជ្រៅ​ទៅ​ហើយ ​ក៏​នៅ​តែ​មិន​ទាន់​ឃើញ​នាង​ត្រឡប់​មក​ផ្ទះ​វិញ ។ លុះ​មក​ទល់​នឹង​វេលា​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា នៅ​តែ​មិនឃើញ​ ទើប​សាច់ញាតិមានការ​ព្រួយបារម្ភ​ពី​ការ​បាត់​ខ្លួន​គួរ​ឱ្យ​មន្ទិល​នេះ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​២ ឱ្យ​ជួយ​តាម​រក ។

ដោយ​ការ​បាត់​ខ្លួន ​និង​បាត់​ដំណឹង​អស់​ជា​ច្រើន​ថ្ងៃ​ហើយ​ នៅ​តែ​មិនឃើញ​នាង​ត្រឡប់​មក​ផ្ទះ​វិញ សាច់ញាតិ​របស់​នាង​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​បន្ថែម​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​សំ​ុ​អន្តរា​គមន៍​ជួយ​រក ។

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​សាច់ញាតិ​ជន​រង​គ្រេ​ាះ​រួច កម្លាំង​នគរបាល​បាន​បើក​ការ​ស្រាវជ្រាវ និង​តាម​សាកសួរ​លើ​កូនបំណុល​ជា​ច្រើន​នាក់ ​ដែល​បាន​ជំពាក់​លុយ ដែល​មាន​ភាព​ស្និទ្ធស្នាល​គ្នា​ជាមួយ​ជន​រង​គ្រេ​ាះ ។ តាម​រយៈ​ការ​សួរនាំ​តាម​ជំនាញ ក៏​ដូច​ជា​មាន​តម្រុយ​មួយ​ចំនួន​ពី​ការ​អះអាង​របស់​សាច់ញាតិ​ស្ត្រី​រង​គ្រេ​ាះ​រួច​មក កម្លាំង​នគរបាលបាន​ឈាន​ទៅ​ឃាត់ខ្លួន​បុរស​ម្នាក់​​ដល់​បន្ទប់​ផ្ទះ​ជួល នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា ។ ក្រោយ​ការ​ឃាត់ខ្លួន ជនសង្ស័យ​រូប​នោះ​ បាន​ឆ្លើយ​សារភាព​ពី​សកម្មភាព​ ដែល​ក្រុម​គេ​បាន​ប្រព្រឹត្តិ ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ទៅ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជន​ដៃដល់​៣​នាក់​ទៀត​នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង ដោយ​មានការ​សហការ​គ្នា​យ៉ាង​ល្អ ​ពី​សំណាក់​នគរបាល​ខេត្តព្រៃវែង​។

ក្រោយ​ការ​ចាប់ខ្លួន​ក្រុម​ឃាតករ​ខាងលើ​រួច​មក នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា កម្លាំង​នគរបាល​បាន​នាំ​ខ្លួន​ពួក​គេ ទៅ​ចង្អុលបង្ហាញ​ពី​ទីតាំង​ដែល​ក្រុម​ពួក​គេ​ធ្វើឃាត​យកស​ពស្ត្រី​រង​គ្រេ​ាះ​មក​ទម្លាក់​ចោល គឺ​នៅ​ក្នុង​ប្រឡាយ​លូ​ទឹក​ស្អុយ​មួយ​កន្លែង ដោយ​ពួក​គេ​យក​ភួយ​រំ​ុ​សាកសព ហើយ​ច្រកចូល​ក្នុ​ុ​ង​កញ្ឆេ​លក់​នំប៉័ង​យក​ទៅ​បោះ​បោល​នៅ​វេលា​យប់​ជ្រៅ ខណៈ​មាន​មនុស្ស​ម្នា​លង់លក់​ក្នុង​ដំណេក ។

សូម​បញ្ជាក់​ថា ក្នុង​អំពើ​ឃាតកម្ម​ខាងលើ ពំ​ុ​មាន​ប្រភព​ព័ត៌មាន​ណាមួយ​អះអាង​ឱ្យ​ដឹង​ពី​មូលហេតុ និង​ដើម​ចម​ដែល​នាំ​ឱ្យ​ក្រុម​ជនសង្ស័យ​រៀប​គម្រោង​សម្លាប់​ស្ត្រី​រង​គ្រោះ​ដោយ​មូលហេតុ​អ្វី​ឡើយ ។ ប៉ុន្តែ​គ្រាន់​តែ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ ពួក​គេ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​ស្ត្រី​រង​គ្រេ​ាះ​ឱ្យមក​បន្ទប់​ជួល​របស់​ពួក​ខ្លួន ស្ថិត​ក្នុងភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ដើម្បី​បង់ថ្លៃ​ការ​ប្រាក់​ដែល​បាន​ជំពាក់ ។ លុះ​ពេល​ស្ត្រី​រង​គ្រោះ​ចូល​ដល់​ក្នុង​បន្ទប់​ក្រុម​ជនសង្ស័យ ក៏​ធ្វើ​សកម្មភាព​ព្រួត​វាយ​សម្លាប់​តែ​ម្តង ។

ក្រោយ​ការ​សម្លាប់​រួច ពួក​គេ​ក៏​ព្យាយាម​រត់គេច​ខ្លួន​ផង​ដែរ ។ ទោះជា​យ៉ាងណា ឈាម​ស្រែក​ស្បែក​ហៅ ទីបំផុត​នៅ​តែ​ត្រូវ​កម្លាំង​នគរបាល​តាម​ប្រមាញ់​ចាប់​បាន​ដដែល ។ នៅ​វេលា​ព្រឹក​ថ្ងៃ​២៩ មិថុនា គេ​ស​ង្គេ​ត​ឃើញ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ នាំ​គ្នា​ទៅ​ចោមរោម​មើល​នៅ​ទីតាំង​ដែល​រក​ឃើញ​សាកសព​ស្ត្រី​រង​គ្រេ​ាះ ស្ថិត​ក្នុង​សភាព​ស្អុយរលួយ​អស់​ទៅ​ហើយ​ព្រេ​ាះ​ត្រូវ​ស្លាប់​ត្រាំ​ក្នុង​ទឹក​ស្អុយ​តាំងពី​ថ្ងៃ​ទី​២០ មិថុនា​មក​ម្ល៉េះ ពោល​គឺ​៩​ថ្ងៃ​កន្លង​មក​ហើយ ។

នៅ​វេលា​ព្រឹក​ថ្ងៃ​ដដែល​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​នគរបាល​ខណ្ឌ​សែន​សុខ និង​ខណ្ឌមានជ័យ បាន​ចុះ​អន្តរាគមន៍​ដោយ​ដាក់​ខ្នោះដៃ​ជនសង្ស័យ​បណ្តើរ​ឱ្យទៅ​ចង្អុល​ចំណុច​លូ​ទឹក​ស្អុយ​ដែល​ពួក​គេ​យក​សព​ទៅ​ទម្លាក់ ។ ពេល​រក​ឃើញ​សព​ហើយ​ក៏​នាំ​គ្នា​ស្រង់​លើក​ចេញពី​ប្រឡាយ​ទឹក​ស្អុយ​ឡើង​មក​លើគោក ហើយ​ដឹក​ប​ញ្ចូ​ន​បន្ត​ទៅ​វត្ត​សំបួរមាស ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​នៅ​ទីនោះ ។
ក្រោយ​ការ​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​សម្រេច​ប្រគល់​សព​ជូន​សាច់ញាតិ ហើយ​ក្រុម​គ្រួសារ​សាច់ញាតិ ក៏​សម្រេច​តម្កល់សព​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុង​វត្ត​សំបួរមាស​នោះ​តែ​ម្តង​ដែល​ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

គួរ​បញ្ជាក់​ថា ស្ត្រី​រង​គ្រេ​ាះ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​តែ​២​នាក់​ជាមួយ​ម្តាយ​អាយុ​ជាង​៥០​ឆ្នាំ ខណៈ​ដែល​ប្តី​ជា​ជនជាតិ​ចិន កំពុង​ជាប់រវល់​ការងារ​នៅ​ឯ​ប្រទេស​ចិន​ឯណោះ ៕

អត្ថបទសរសេរ ដោយ