ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​យី​ឌុ​ប​៥​គ្រឿង​ឆ្លង​ដែន​ពេល​យប់ ឆែកឆេរ​ឃើញ​ស្រា​គេចពន្ធ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​០៥​គ្រឿង​បើក​ឆ្លង​ដែន​ពេល​យប់​សមត្ថកិច្ច​សង្ស័យ​ថា ដឹកឈើ​ប្រណីត​ស្ទាក់​ចាប់​បាន​០២​គ្រឿង ឆែក​រក​ឃើញ​បង្កប់​ស្រា​Hennessy និង​XO គេចពន្ធ​រាប់​សិប​កេះ​។ បើ​តាម​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន នគ​បាល​ខេត្ត បាន​ឲ្យ​ដឹង​ថា…

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​០៥​គ្រឿង​បើក​ឆ្លង​ដែន​ពេល​យប់​សមត្ថកិច្ច​សង្ស័យ​ថា ដឹកឈើ​ប្រណីត​ស្ទាក់​ចាប់​បាន​០២​គ្រឿង ឆែក​រក​ឃើញ​បង្កប់​ស្រា​Hennessy និង​XO គេចពន្ធ​រាប់​សិប​កេះ​។ បើ​តាម​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន នគ​បាល​ខេត្ត បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ មិថុនា ២០១៨ មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​រថយន្ត​យី​ឌុ​ប​០៥​គ្រឿង​ផ្ទុកទំនិញ​ពេញ​គ្រប​ជិត​សង្ស័យ​ថា ដឹកឈើ​ប្រណីត​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​។

ក្រោយ​ពី​បាន​ព័ត៌មាន​នេះ​ភ្លាម​សមត្ថកិច្ច​ការិយាល័យ ប្រឆាំង​បទល្មើស​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​បាន​ស្ទាក់​ឃាត់​រថយន្ត​បាន​០២​គ្រឿង នៅ​វេលា​ម៉ោង​១១ និង​១០​នាទី​យប់ គឺ​១​គ្រឿង​ស្ទាក់​បាន​នៅ​ចំណុច​ជិត​វត្ត​ចេក​វ៉ា ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោ​ទិ៍ សម្របសម្រួល​ដោយ​លោក គង់ ច​ន្ទ័​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តស្វាយរៀង ធ្វើការ​ឆែកឆេរ​ក​វត្ថុ​តាង ឈើ​ប្រណីត​ក៏​ប៉ុន្តែ​ការ​ឆែកឆេរ​នោះ​រក​ពុំ​ឃើញ​មាន​ឈើ​ប្រណីត​ទេ មាន​តែ​ទំនិញ គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ជជុះ ដូច​ជា ម៉ាស៊ីនត្រជាក់ ទូទឹកកក កង្ហារ លែ​ន​កាមេរ៉ា លោក​ព្រះរាជអាជ្ញា ក៏​មិន​ឃាត់​រថយន្ត​ទេ អនុញ្ញាត​ឲ្យ​បន្ត​ទៅ​កាន់​ព្រំដែន​។

រីឯ​រថយន្ត​យី​ឌុ​ប មួយ​គ្រឿង​ទៀត​ដោយ​យប់​ជ្រៅ ម៉ោង​១ និង​១០​នាទី រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៩ មិថុនា ក៏​ឃាត់​រថយន្ត​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-6237 យក​មក​ការិយាល័យ​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ធ្វើការ​ឆែកឆេរ នៅ​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក ស​ម្រ​ម​សម្រួល​ដោយ​លោក គង់ ច​ន្ទ័​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចូលរួម​ដោយ​មន្ត្រី​គយ និង​រដ្ឋ​ករ​ខេត្ត នគរបាល​សេដ្ឋកិច្ច រក​ឃើញ​ទំនិញគេចពន្ធ បង្កប់​ក្នុង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច រួម​មាន​ស្រា Hennessy, XO​ដប​ធំ ដប​វែង រាប់​សិប​កេះ និង​មាន​កង្ហារ ទូទឹកកក ម៉ាស៊ីនត្រជាក់ ចង្ក្រានហ្គាស់ កា​តាប ស្បែកជើង ខោអាវ គ្រឿង​កាឡៃ ចាន សម្បក​បារី និង​អីវ៉ាន់​ចាប់ហួយ​ជា​ច្រើន​មុខ​ទៀត​។

គឺ​រក​មិនឃើញ​មាន​ឈើ​ប្រណីត​ឡើយ​។ ហើយ​ទាក់ទិន​ទំនិញគេចពន្ធ​ស្រា Hennessy ,xo នេះ​មន្ត្រី​សាខា​គយ និង​រដ្ឋ​ករ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​២៩ មិថុនា​នេះ រើ​ឆែក​ពិនិត្យ​មិន​ទាន់​ហើយ​រួចរាល់​មិនដឹង​ថា​មាន​ទំនិញគេចពន្ធ​ប៉ុន្មាន​ទេ ដូច្នេះ​មិន​អាច​បំភ្លឺ​បាន​ទេ​។ ចំពោះ​ទំនិញ​នាំ​ចេញ លោក​ត្រូវ​ពិនិត្យ​ឯកសារ បើ​មិន​ទាន់​បង់ពន្ធ​គឺ​បង់ពន្ធ​តែ​ប៉ុណ្ណោះ គ្មាន​ទំនិញ​ហាមឃាត់​ទេ ហើយ​គ្រឿង​អេ​ឡេច​ត្រូ​និ​ច​ជជុះ​នាំ​ចេញ​មិន​បង់ពន្ធ​ទេ​។ ក៏​ប៉ុន្តែ​មហាជន​នៅ​តែ​ដាក់​ច​ម្ង​ល់​ថា ចាប់​ឃាត់​រថយន្ត​បាន​តែ​២​គ្រឿង​ឯ​៣​គ្រឿង​ទៀត​បាន​បើក​ចូល​ទៅ​ប្រទេស​វៀតណាម​បាត់​ស្រមោល​តាម​ច្រករបៀង​ទាំង​យប់​បើ​ទំនិញ​ស្របច្បាប់​ហេតុ​អី បានជា​ធ្វើ​ចរាចរណ៍​នៅ​ពេល​យប់​អា​ធ្រាត្រ​បែប​នេះ?

ឆែក​ពេល​ថ្ងៃ​បែកធ្លាយ បង្កប់​ស្រា​ថ្លៃ ក្នុង​១​ដប​តម្លៃ​ចាប់ពី​១២០​ដុល្លារ ទៅ​ជាង​២០០​ដុល្លារ​ឯណោះ តើ​រថយន្ត​៤​គ្រឿង​ដែល​ចេញ​ទៅ​ប្រទេស​វៀតណាម​ពេល​យប់​នោះ​មាន​បង្កប់​ទំនិញគេចពន្ធ​ប៉ុន្មាន​ទៅ ហើយ​ឈ្មួញ ដែល​ជា​ម្ចាស់​ទំនិញ​នេះ គេ​បង្ហើប​ថា ឈ្មោះ យាយ​ណាំ ជនជាតិ​វៀតណាម​មាន​ប្តី​ខ្មែរ រកស៊ី​ជាង​២០​ឆ្នាំ​មក​ហើយ​មិន​ដែល​មាន​សមត្ថកិច្ច​ណា​ចាប់​ឃាត់​ពិនិត្យ​ទេ ទើប​ធ្លាយ​រឿង​ដាក់​ការ​សង្ស័យ ថា​មាន​ដឹកឈើ​ប្រណីត​ឆ្លង​ដែន ទើប​សមត្ថកិច្ច​ដាក់​កម្លាំង​ស្ទាក់​ចាប់ ទើប​បែកធ្លាយ​រឿង​បង្កប់​ទំនិញគេចពន្ធ ហើយ​សមត្ថកិច្ច​តាម​ច្រករបៀង​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​លោត​ឆ​ត្រ័ ពេល​យប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ