ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ថៃ​ម្នាក់​យក​ម៉ូតូ​គេ​ទៅ​បាត់ ឆែកឆេរ​បែរជា​មាន​ទាំង​ថ្នាំ​ញៀន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត សហ​ការណ៍​ជាមួយ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ម្នាក់ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត តាម​ពាក្យបណ្តឹង​របស់​គ្រួសារ​មួយ​ពី​បទ​រំលោភ​លើ​សេចក្តី​ទុ​ចិត្ត​។…

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត សហ​ការណ៍​ជាមួយ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ម្នាក់ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត តាម​ពាក្យបណ្តឹង​របស់​គ្រួសារ​មួយ​ពី​បទ​រំលោភ​លើ​សេចក្តី​ទុ​ចិត្ត​។ ជនសង្ស័យ​ខាងលើ​ឈ្មោះ សាន់​យ៉ា វង្សា អាយុ​៣៥​ឆ្នាំ មុខរបរ​សាក់​រូប និង​មាន​ទីលំនៅ​ស្រុក​គោក​ធ្យូង ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​។

លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​ថា មុន​ឃាត់ខ្លួន​ជនសង្ស័យ​គឺ​សមត្ថកិច្ច​ទទួល​បណ្តឹង​ផ្ទាល់មាត់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ សេង សុខ អាយុ​៥៥​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដោយ​ប្រាប់​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២២ មិថុនា ជនសង្ស័យ​បាន​ឆ្លង​ដែន​ចូល​មក​កម្ពុជា​សុំ​ផ្ទះ​គាត់​ស្នាក់​នៅ​មួយ​យប់ លុះ​ស្អែក​ឡើង​ព្រឹក​ថ្ងៃ​២៣ គាត់​រវល់​ធ្វើ​ម្ហូប​នៅ​ចង្ក្រាន​បាយ​ខាងក្រោយ​ផ្ទះ ម្យ៉ាង​ដោយ​ម៉ូតូ​របស់​គាត់ ម៉ាក​MSX ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៥ មាន​សោ​ជាប់​នឹង​ម៉ូតូ​ស្រាប់ នៅ​មុខ​ផ្ទះ ជនសង្ស័យ​ខាងលើ​ក៏ ខ្ចី​ដោយ​កុហក​ថា ទៅ​បើកប្រាក់​គេ​វេរ​ឲ្យ​មួយ​ភ្លែត ដឹង​អី​ជិះ​ទៅ​បាត់​រហូត​។

ស្ត្រី​ខាងលើ​បន្ត​ថា ដោយ​សង្ស័យ​ជា​ជនជាតិ​ថៃ​រូប​នេះ អាច​ឆ្ពោះទៅ​ក្រុង​ប៉ោយ​ប៉ែ​ត គាត់ និង​កូនប្រសារ​ប្រុស​តាម​រក ក៏​ប្រទះ​ឃើញ​ទើប​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​អន្តោប្រវេសន៍​ដែល​នៅ​ជិត​ស្រាប់​សហ​ការណ៍​ជាមួយ​នគរបាល​ក្រុង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ថៃ​នេះ​តែ​ម្តង​។ លោក​អធិការ​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​សាកសួរ​រក មិនឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទេ​ដោយ​ជនសង្ស័យ​ម្តង​ឆ្លើយ​ថា​ទុក​នៅ​កាស៊ីណូ​តែ​សមត្ថកិច្ច​នាំ​ទៅ​រក​មិនឃើញ​ក្រោយមក​ឆ្លើយ​ថា​នៅ​នឹង​មិត្តភក្តិ និង​ចុង​ក្រោយ​ឆ្លើយ​ថា​ទុក​មុខ​កាស៊ីណូ ត្រូវ​គេ​លួច​បាត់ ពិតជា​មិន​គួរ​ឲ្យ​ជឿ​ឡើយ សង្ស័យ​ចាញ់ល្បែង​អស់ហើយ​មើលទៅ​។

ដោយសារ​សម្ដី​មិន​ទៀងត្រង់ សមត្ថកិច្ច​សង្ស័យ​ឆែកឆេរ​ខ្លួន​ក៏​ដកហូត​បាន​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ស​ថ្លា​១​កូន​ថង់​តូច​។ លោក​អធិការ​ប្រាប់​ថា ក្រោយ​សួរនាំ និង​ធ្វើ​កំណត់ហេតុ​រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ