ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​រថយន្ត​ធំ​លេង​ជាមួយ​គ្នា​ស្លា.ប់​ម្នាក់ និង​រថយន្ត​ឡើង​ខ្ទេច

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ធំ​បុក​ជាមួយ​រថយន្ត​ធំ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​និមិត្ត​ថ្មី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​យប់​ថ្ងៃ​ទី​២៨ មិថុនា…

ខេត្តបន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ធំ​បុក​ជាមួយ​រថយន្ត​ធំ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​និមិត្ត​ថ្មី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​យប់​ថ្ងៃ​ទី​២៨ មិថុនា ២០១៨ ។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ម្នាក់​ឈ្មោះ ឡុ​ង វណ្ណៈ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ធំ សណ្តោង​រ៉ឺ​ម៉ក ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ចង្កូត​ឆ្វេង ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​៣A-៣៨៨៧ និង​មាន​ទីលំនៅ​ភូមិ​ស្វាយមាស ឃុំ​សំរោង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម (​ស្លាប់​) និង​ម្នាក់​ទៀត​ឈ្មោះ ពេញ ម៉ៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្តក្រុង និង​មាន​ទីលំនៅ​ភូមិ​កោះ​តារៀ ឃុំរ​វា ស្រុក​សំរោង ខេត្តតាកែវ (​របួសធ្ងន់​) ។

នគរបាល​ជំនាញ​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ដំបូង​រថយន្ត​ធំ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​៣A- ៣៨៨៧ បើកបរ​ដោយ​ជន​រង​គ្រោះ​ដែល​ស្លាប់ លុះដល់​ចំណុច​កើតហេតុ​ឡើង​ជែង​រថយន្ត​ធំ​១​គ្រឿង​ទៀត ពាក់​ស្លាក​លេខ​តាកែវ​៣A-២០៤៣​ដែល​បែក​កង់ ឈប់​ចត​ចោល​លើ​ទ្រូងផ្លូវ ស្រាប់តែ​បុក​រថយន្តក្រុង ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​៣E-០៣២៩ ដឹក​អ្នកដំណើរ បើកបរ​មក​ពី​ទិស​ខាងលិច​ហើយ​ពេញទំហឹង ។

សមត្ថកិច្ច​បន្ត​ថា ក្រោយ​កើតហេតុ​ដោយសារ​រថយន្ត​បែក​កង់​ឈប់​ចត និង​រថយន្ត​បុក​គ្នា​នៅ​ពេញ​លើ​ដងផ្លូវ​បង្ក​ឲ្យ​កកស្ទះ​យានយន្ត​ឆ្លងកាត់​រាប់​សិប​គ្រឿង មាន​ប្រវែង​ប្រហែល​៣​ទៅ​៤​គីឡូម៉ែត្រ ។ សមត្ថកិច្ច​បន្ត​ថា អ្នកបើកបរ​រថយន្ត​ដែល​ខូច​ចត​ចោល​បាន​គេចខ្លួន​បាត់ ក្រោយ​ពី​ឃើញ​ហេតុការណ៍​ខាងលើ​មាន​សភាព​ធ្ងន់ធ្ងរ ។ យានយន្ត​ពាក់ព័ន្ធ ត្រូវ​សមត្ថកិច្ច​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​និមិត្ត​ដើម្បី​ឲ្យ​ដោះស្រាយ​គ្នា ។ ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ឯ​អ្នក​របួសស្រាល​លើ​រថយន្តក្រុង​នាំ​គ្នា​ឡើង​រថយន្ត​ផ្សេង​ៗ​បន្តដំណើរ ។ ដោយឡែក​ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ត្រូវ​បាន​សាច់ញាតិ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ