ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AC Milan ត្រូវ​ពិន័យ​មិន​អាច​លេង​ដណ្តើម​ពាន UEFA បាន​ក្រោយ​ធ្វើ​រឿង​មួយ​នេះ

5 ឆ្នាំ មុន

អង្គ​ជំនុំជម្រះ​វិសាមញ្ញ​នៃ​គណៈ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ក្លិប (CFCB) នៃ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ក្លិប AC Milan ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ការ​ប្រកួត​ពានរង្វាន់​របស់ UEFA…

អង្គ​ជំនុំជម្រះ​វិសាមញ្ញ​នៃ​គណៈ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ក្លិប (CFCB) នៃ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ក្លិប AC Milan ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ការ​ប្រកួត​ពានរង្វាន់​របស់ UEFA ឡើយ បន្ទាប់​ពី​ក្លិប​នៅ​អុី​តា​លី​មួយ​នេះ​មិន​គោរព​តាម​បទ​ប​ញ្ញ​តិ្ត​នៃ​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​ដែល UEFA កំណត់ ។

ការ​ដាក់​បម្រាម​នេះ អាច​នឹង​មាន​ប្រសិទ្ធភាពរហូត​២​រដូវ​កាល​ជាប់​គ្នា គឺ​រដូវ​កាល​ ២០១៨​-​២០១៩ និង​២០១៩-២០២០ ។ សូម​រំលឹក​ថា ក្លិប AC Milan កាលពី​រដូវ​កាល​២០១៧-​២០១៨ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៦ ដែល​អាច​លេង​វគ្គ​ជម្រុះ​យូ​រ៉ូ​ប៉ា​លី​គ​បាន ប៉ុន្តែ​បែរជា​មក​ជាប់​បម្រាម​ចូលរួម​ប្រកួត​ទៅ​វិញ ។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បម្រាម​ខាងលើ ក្លិប AC Milan បាន​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​កីឡា​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Lausanne ប្រទេស​ស្វ៊ី​សរួច​ហើយ ខណៈ​ប្រធាន​ក្លិប​បាន​ត្រឹម​រង់ចាំ​លទ្ធផល​ពី​ការ​សម្រេច​របស់​តុលាការ​ប៉ុណ្ណោះ ។

យោង​តាម​សារព័ត៌មាន​កីឡា​អុី​តា​លី La Gazzetta Dello បានឱ្យ​ដឹង​ថា ការ​ដាក់​បម្រាម​នេះ មិនមែន UEFA ធ្វើ​ឡើង​ភ្លាម​ៗ​នោះ​ទេ គឺ​ដោយសារ​តែ​គម្រោង​ផែនការ​ថវិកា​នា​ពេល​អនាគត​របស់​ក្លិប AC Milan មិន​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​ពី CFCB ទើប​ការ​ដាក់​ទណ្ឌកម្ម​នេះ ជា​រឿង​ដែល​ចៀស​មិន​ផុត ។ ម្យ៉ាងទៀត ក្លិប AC Milan រង​ការ​ពិន័យ​ជា​ប្រាក់​ប្រមាណ​៣៤,៦៥​លាន​ដុល្លារ រួម​ទាំង​ការ​បិទ​មិន​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នានា​របស់ UEFA ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ