ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ដែល Ozil ឈ្លោះ​គ្នា​ជាមួយ​អ្នកគាំទ្រ​ក្រោយ​អា​ល្លឺ​ម៉​ង់​ចាញ់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កីឡាករ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ Mesut Ozil បាន​ឈ្លោះ​គ្នា​ជាមួយនឹង​អ្នកគាំទ្រ ក្រោយ​ពេល​អា​ល្លឺ​ម៉​ង់​ចាញ់​ក្នុង​ការ​ប្រកួត​ជាមួយ​កូរ៉េ​ខាងត្បូង ។ ម្ចាស់​ពាន…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កីឡាករ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ Mesut Ozil បាន​ឈ្លោះ​គ្នា​ជាមួយនឹង​អ្នកគាំទ្រ ក្រោយ​ពេល​អា​ល្លឺ​ម៉​ង់​ចាញ់​ក្នុង​ការ​ប្រកួត​ជាមួយ​កូរ៉េ​ខាងត្បូង ។ ម្ចាស់​ពាន World Cup កាលពី​រដូវ​កាល​មុន​បាន​ចាញ់​ក្រុម​កូរ៉េ​ខាងត្បូង​ជាមួយនឹង​លទ្ធផល 2-0​។ ដោយសារ​តែ​ការ​ចាញ់​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​អា​ល្លឺ​ម៉​ង់​ត្រូវ​ហាលអាវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ Mesut Ozil ត្រូវ​បាន​មហាជន​រិះគន់​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកួត​មួយ​នោះ ។ ដោយសារ​តែ​ហេតុនេះ​ទើប​ខ្សែបម្រើ​ម្នាក់​នេះ​ឈ្លោះ​ជាមួយនឹង​អ្នកគាំទ្រ ហើយ​ចាក​ចេញពី​តារាង​ភ្លាម​ៗ ក្រោយ​ពេល​លទ្ធផល​ចុង​ក្រោយ​ត្រូវ​បាន​សម្រេច ។

Ozil បាន​គប់​អាវ​របស់​ខ្លួន​ទៅ​កាន់​មហាជន ហើយ​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ប្តូរ​ខោអាវ​វិញ​ភ្លាម មុន​ពេល​គ្រប់​គ្នា​ស្រែក​ជេរ ។ ដំបូង​ឡើយ Ozil បាន​តមាត់​តែ​ក៏​ត្រូវ​បានអតីតអ្នកចាំទីក្រុមជម្រើស​ជាតិ​អាល្លឺម៉ង់ Andreas Kopke និង​អង្គរក្ស​ការពារ​ឃាត់​យក​ទៅ​ខាងក្នុង ។

Kopke បាន​ប្រាប់​ព័ត៌មាន Bild ថា «​អ្នកគាំទ្រ​បាន​ជេរ​គាត់ ។ ដូចនេះ​ហើយ បាន​ខ្ញុំ​ទៅ​យក​គាត់​ចេញពី​កន្លែង​នោះ​ភ្លាម​» ។ World Cup ឆ្នាំ​នេះ​មិនមែន​ជា​ពេល​សម្រាប់​អា​ល្លឺ​ម៉​ង់​ឡើយ ។ គេ​អាច​ឈ្នះ​រដូវ​កាល​មុន តែ​រដូវ​កាល​នេះ​បែរ​ទៅ​ជា​ទៅ​ផ្ទះ​លឿន​បែប​នេះ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ